ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈប់​សម្រាក​បុណ្យ​ស្តេច​3​ថ្ងៃ​ទេសចរ​ជនជាតិ​ថៃ សម្រុក​មក​លេង​ប្រទេស​កម្ពុជា​ជិត​2000​នាក់

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ភ្ញៀវ​ទេសចរ​ថៃ បាន​ចូល​មក​កម្ពុជា តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ជា​ហូរហែ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ តុលា ដើម្បី​ទៅ​ទស្សនា​ប្រាង្គ​ប្រាសាទអង្គរវត្ត​កម្ពុជា នៅ​ខេត្តសៀមរាប និង​មួយ​ចំនួន​តូច ទៅ​តាមរមណីយដ្ឋាន​សំខាន់​ៗ​តាម​ខេត្ត​នានា

ខេត្តបន្ទាយមានជ័យ ៖ ភ្ញៀវ​ទេសចរ​ថៃ បាន​ចូល​មក​កម្ពុជា តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ជា​ហូរហែ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ តុលា ដើម្បី​ទៅ​ទស្សនា​ប្រាង្គ​ប្រាសាទអង្គរវត្ត​កម្ពុជា នៅ​ខេត្តសៀមរាប និង​មួយ​ចំនួន​តូច ទៅ​តាមរមណីយដ្ឋាន​សំខាន់​ៗ​តាម​ខេត្ត​នានា ។

ភ្ញៀវ​ទេសចរ​ថៃ បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ចេញពី​ច្រក​ទ្វារ​អន្តរជាតិ​ខ្ល​ង​លឹ​ក ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ មក​ឡើង​ជិះ​រថយន្ត​ក្នុង​កាស៊ីណូ ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដែល​នៅ​ទីនោះ​មាន​រថយន្ត​ខ្មែរ​ប្រភេទ Bus ៤៥​កៅអី រង់ចាំ​ព្រោងព្រាត ។

ជួប​សម្ភាសន៍​ជាមួយ​បុរស​ចំណាស់​ជនជាតិ​ថៃ​ម្នាក់ គាត់​មិន​ប្រាប់​អត្តសញ្ញាណ​ទេ តែ​បាន​ប្រាប់​កោះសន្តិភាព​ថា គាត់​និង​ក្រុម​គ្រួសារ​ចូល​មក​កម្ពុជា ដើម្បី​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត នៅ​ខេត្តសៀមរាប​រយៈពេល​៣​ថ្ងៃ ទើប​វិល​ត្រឡប់​ទៅ​វិញ ដោយ​ចេញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ដដែល​នេះ ។

បុរស​ដដែល​បន្ត​ថា នៅ​ប្រទេស​ថៃ គឺជា​ថ្ងៃ​ឈប់​សម្រាក​ពី​ការងារ​រយៈពេល​៣​ថ្ងៃ នៅ​ទូ​ទាំង​ប្រទេស ព្រោះ​ជា​ថ្ងៃ​បុណ្យ​ថ្វាយបង្គំ រំឭក​គុណ​ដល់​ព្រះមហាក្សត្រ​រជ្ជកាល​ទី​៥ ។

តាម​របាយការណ៍​របស់​នគរបាល​ទេសចរណ៍​ក្រសួង ដែល​ប្រចាំ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ចម្រុះ​ជាតិ​សាសន៍​ដែល​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត សម្រាប់​ថ្ងៃ​ទី​២៣ តុលា ភ្ញៀវ​កញ្ចប់​សរុប​មាន​ចំនួន​១.៨១៦​នាក់ ដែល​ក្នុង​ចំណោម​នេះ ៩០%​ជា​ភ្ញៀវ​ថៃ​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត​នៅ​ខេត្តសៀមរាប ។

ទោះជា​យ៉ាងណា ចំនួន​ភ្ញៀវ​ទេសចរ​កញ្ចប់​នេះ នគរបាល​ទេសចរណ៍​ក្រសួង​បញ្ជាក់​ថា មិន​ទាន់​គិត​ពី​ភ្ញៀវ​រាយ​នៅឡើយ​ទេ ។ លោក ជង់​ឡឹម ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត និង​ជា​អនុប្រធាន​ក្រុមការងារ​ច្រក​ទ្វារ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយ​លោក​ប្រាប់​តាម​ទូរស័ព្ទ​ថា កំពុង​រវល់​ប្រជុំ នៅ​រាជធានី​ភ្នំពេញ ៕