ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្រេច​បិទ​ការ​ចេញ​-​ចូល​ក្នុងទីតាំង​មួយ​ចំនួននៅ​សង្កាត់​ក្រចេះ​និង​សង្កាត់​អូរ​ប្ញស្សី

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ រដ្ឋបាល​ខេត្តក្រចេះ នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ​ឧសភា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្ដីសម្រេច​បិទ​ការ​ចេញ​-​ចូល​ជា​បណ្ដោះអាសន្ន​នូវ​ទីតាំង បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ ទាវ ប៊ូ​,…

ខេត្តក្រចេះ ៖ រដ្ឋបាល​ខេត្តក្រចេះ នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ​ឧសភា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្ដីសម្រេច​បិទ​ការ​ចេញ​-​ចូល​ជា​បណ្ដោះអាសន្ន​នូវ​ទីតាំង បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ ទាវ ប៊ូ​, ឱសថស្ថាន​រង សុខ ខេ​ង​, ហាង​លី​កា​ម៉ាត ២៥០០ និង​ហាង​មី​ហិ​រ​សេ​អ៊ូ​ល ៧​កំរិត ស្ថិត​នៅ​សង្កាត់​ក្រចេះ និង​សង្កាត់​អូរ​ឫស្សី ក្រុង​ក្រចេះ​។

ក្នុង​សេចក្ដីសម្រេច​របស់​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត​ក្រចេះ បាន​បញ្ជាក់​ថា មូលហេតុ​ដែល​រដ្ឋបាល​ខេត្ត​សម្រេច​បិទ​ការ​ចេញ​ចូល​ទីតាំង​ខាងលើ​នេះ ដោយសារ​ពាក់ព័ន្ធ​ជាមួយ​អ្នក​ជំ​ងឹ​កូ​វី​ដ​១៩​ម្នាក់ កាលពី​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២១ និង​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល នៃ​ជំងឺ​កូ​វី​ដ​១៩​។

ពាក់ព័ន្ធ​ជុំវិញ​ការ​ចេញ​សេចក្តី​ប្រកាស​បិត​ទីតាំង​មួយ​ចំនួន​ខាងលើ គឺ​ធ្វើ​ឡើង​បន្ទាប់​ពីរដ្ឋបាល​ខេត្តក្រចេះ បាន​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​រក​ឃើញ​អ្នកជំងឺ​កូ​វី​ដ​១៩ម្នាក់​ទៀត​។ អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩​រូប​នេះ មានឈ្មោះ ប៉ូវ សុ​និ​កា ភេទ​ស្រី អាយុ ២៣​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​អូរ​ត្រូ​ន ឃុំ​ក្បាលដំរី ស្រុក​សំបូរ​។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​០៥ ​ឧសភា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្តក្រចេះ បាន​គូសបញ្ជាក់​ថា ស្ត្រី​កើត​ជំងឺ​កូ​វី​ដ​១៩​ម្នាក់​នេះ បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ជាមួយ​ឈ្មោះ តាំ​ន វេ​ង​ម៉េ​ង មក​ពី​ភូមិ​ប៉ឹ​ស ឃុំ​ប៉ឹ​ស ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។ រដ្ឋបាល​ខេត្ត បានឱ្យ​ដឹង​ដែ​ថា នៅ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២១ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ឈ្មោះ តាំ​ន វេ​ង​ម៉េ​ង មាន​ផ្ទុក​វីរុស​កូ​វី​ដ​១៩​នោះ មន្ត្រី​ជំនាញ​សុខាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន បា​នប​ញ្ចូ​ន​ឈ្មោះ ប៉ូវ សុ​និ​កា មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះ ដោយ​បាន​យក​សំណាក​តេស្ត​រក​មេរោគ​កូ​វី​ដ​-១៩​។ ជា​លទ្ធផល​ឈ្មោះ ប៉ូវ សុ​និ​កា គឺ​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩​។
បច្ចុប្បន្ន​ឈ្មោះ ប៉ូវ សុ​និ​តា ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរ ពេទ្យ​បង្អែក​ខេត្ត​។

រដ្ឋបាល​ខេត្ត ទទូច​ដល់​សាធារណជន និង​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ សូម​រួសរាន់​មក​ជួប​ក្រុម​គ្រូពេទ្យ​យក​សំណាក​ពិនិត្យ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​។ដោយឡែក​អ្នក​ពាក់ព័ន្ធ​ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ខាងលើ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុម​គ្រួសារ​រៀង​ៗ​ខ្លួន ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ​ជា​ដាច់ខាត​។

ករណី​បងប្អូន​ប្រជាពលរដ្ឋ មាន​រោគ​សញ្ញា ផ្តាសាយ ក្អក ហៀ​សំបោរ ឈឺបំពង់ករ និង​ថប់ដង្ហើម ឬ​រោគ​សញ្ញា​ផ្សេង​ៗ សូម​ទៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ដែល​ស្ថិត​នៅ​កន្លែង​បងប្អូន​រស់នៅ និង​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ជា​បន្ទាន់​។សូម​បញ្ជាក់​ថា ករណី​វិជ្ជមាន​កូ​វី​ដ​១៩​ថ្មី​នេះ គឺជា​ករណី​ទី​៤​ហើយ​សម្រាប់​ខេត្តក្រចេះ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។ អ្នក​កើត​ជំងឺ​កូ​វី​ដ​១៩ ចំនួន ៣​នាក់​នា​ពេល​កន្លង​ទៅ បាន​ព្យាបាល​ជា​សះស្បើយ​៕ ដោយ៖ ប៊ុ​ន លី​ន​ណា​

អត្ថបទសរសេរ ដោយ