ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​-១៩ ព្រហើន​ណាស់​! ឆ្លង​គ្រប់​ប្រភេទ​មនុស្ស ខណៈ​ចំនួន​ទារក​និង​កុមារ​រក​ឃើញ​ឆ្លង​កូ​វី​ដជា​បន្តបន្ទាប់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទារក​តូច​ៗ ខ្លះ​អាយុ​ទើបបាន ៦ ខែ និង​កុមារ​អាយុ​ក្រោម ១៣ ឆ្នាំ​ត្រូវ​បាន​រក​ឃើញ​ឆ្លង​កូ​វី​ដ​-១៩ ជា​បន្តបន្ទាប់​នៅ​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ទារក​តូច​ៗ ខ្លះ​អាយុ​ទើបបាន ៦ ខែ និង​កុមារ​អាយុ​ក្រោម ១៣ ឆ្នាំ​ត្រូវ​បាន​រក​ឃើញ​ឆ្លង​កូ​វី​ដ​-១៩ ជា​បន្តបន្ទាប់​នៅ​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ដែល​ចាត់ទុកជា​រឿង​ក្តុកក្តួល​អួល​ដើម​ក អាណិត​ក្មេង​តូច​ៗ​ដែល​មិន​ទាន់​ធំ​ដឹងក្តី​មក​ឆ្លង​នូវ​វីរុស​ឆ្លង​ដ៏​កាច​សាហាវ​មួយ​នេះ ។

ជាក់ស្តែង យោង​តាម​របាយការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី ៥ ខែឧសភា អំពី​ការ រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន ៥៩៤​នាក់ នៅ​ថ្ងៃ​ទី​០៤ ខែឧសភា ដែល​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ គេ​ឃើញ​មាន​ទារក​និង​ក្មេង​ៗ​សរុប ២៤ នាក់​បាន​ឆ្លង​កូ​វី​ដ​-១៩ ក្នុង​នោះ​មាន​ទារិកា​អាយុ​តិច​បំផុត ៦ ខែ និង​១១ ខែ និង​ភាគច្រើន​អាយុ​ត្រឹម ៧ ឬ ៨ ឬ ៩ ឆ្នាំ​និង​មាន​ក្មេង​អាយុ​ខ្ពស់​បំផុត ១៤ ឆ្នាំ ឆ្លង​កូ​វី​ដ​-១៩ ។ ចំណែក​ខេត្ត​ព្រះ​សីហ​នុ​វិញ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី ៥ ឧសភា​ថា​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន ១១៨ នាក់ ក្នុង​នោះ គឺ​មាន​ទារិកា កុមា​រា កុមារី អាយុ ចាប់ពី​១ ខួប​ដល់ ១៥ ឆ្នាំ​សរុប ១៤ នាក់​ឆ្លង​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ​ផង​ដែរ ។ ក្នុង​នោះ​រួម​មាន ៖ ទារិកា អាយុ ១ ខួប​ម្នាក់​, កុមា​រា និង​កុមារី អាយុ ២ ឆ្នាំ​ចំនួន ៣​នាក់​, កុមា​រា អាយុ ៣ ឆ្នាំ ១​នាក់​, កុមា​រា អាយុ ៧ ឆ្នាំ ២​នាក់​, កុមា​រា អាយុ ៨ ឆ្នាំ​ម្នាក់​, កុមា​រា អាយុ ៩ ឆ្នាំ ១​នាក់​, កុមារី​អាយុ ១១ ឆ្នាំ​ម្នាក់​, កុមា​រា អាយុ ១២ ឆ្នាំ ម្នាក់​, យុវនារី អាយុ ១៤ ឆ្នាំ ២​នាក់ និង​យុវជន​អាយុ ១៥ ឆ្នាំ​ម្នាក់ ។

ជុំវិញ​ការ​រក​ឃើញ​ក្មេង​ៗ មនុស្ស​ចាស់ មន្ត្រីរាជការ ប៉ូ​លី​ស ទាហាន គ្រូបង្រៀន កន្លង​មកនេះ ធ្វើ​ឱ្យ​គេ​មើលឃើញ​កាន់តែ​ច្បាស់​ថា​វីរុស​កូ​វី​ដ​-១៩ មិន​យោគយល់​នរណា​ម្នាក់​ឡើយ ឱ្យ​តែ​នរណា​ម្នាក់​មានការ​ធ្វេសប្រហែស មិន​អនុវត្ត ៣​កុំ ៣​ការពារ​និង​ចាក់​វ៉ាក់សាំង​ទេ​នោះ គឺ​ងាយ​នឹង​ប្រឈម​មុខ​នៃ​ការ​ឆ្លង​វីរុស​នេះ ។

ជាមួយ​គ្នា​នោះ​ផង​ដែរ​លោក លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បង្ហោះ​សារ​នៅ​ថ្ងៃ​ទី ៦ ខែឧសភា ឆ្នាំ ២០២១ បង្ហាញ​អារម្មណ៍​ក្តុកក្តួល​ផង​ជុំវិញ​ជំងឺ​កូ​វី​ដ​-១៩ ដែល​កំពុង​ឆ្លង​ដល់​ក្មេង​តូច​ៗ តែ​ទោះជា​យ៉ាងណា លោក​ក៏​បង្ហាញ​អារម្មណ៍​រំភើប ​និង​ចូលរួម​​អបអរសាទរ ​ពេល​ឃើញ​កុមារ​តូច​ៗ​ជា​សះស្បើយ​ពី​រី​រុស​មួយ​នេះ ។ លោក​បាន​បង្ហាញ​ក្តី​រំភើប​ក្រោយ​ពី​បានឃើញ ក្មេង​តូច​ៗ​ពីរ​នាក់ ក៏​ដូច​ជា​បងប្អូន​ផ្សេង​ទៀត​ដែល​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩ និង​សូម​អរគុណ​ដល់​ក្រុម​គ្រូពេទ្យ​និង​សេវា​ជួរ​មុខ​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការ​ព្យាបាល ថែទាំ​សុខភាព និង​សុខទុក្ខ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ នៅ​តាម​មន្ទីរពេទ្យ​និង​មន្ទីរ​ព្យាបាល​ជម្ងឺ​កូ​វី​ដ​១៩​។

លោក​ហ៊ុន ម៉ា​ណែ​ត ប្រធាន​គ្រប់គ្រង​សន្តិសុខ​ប្រឆាំង​កូ​វី​ដ​-១៩ ក៏​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​ក្នុង​ការ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាល (៣​កុំ ៣ ការពារ​) ក៏​ដូច​ជា​ក្នុង​ការ​ទទួល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ ដើម្បី​យើង​រួម​គ្នា​ទប់ស្កាត់​ការ​រីក​រាលដាល​និង​ឈាន​ដល់​ការ​បញ្ចប់​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​របស់​យើង​បាន​ឆាប់រហ័ស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ