ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ល្អ​! តារា​កំប្លែង​មាឌ​យក្ស យ៉េ​យ៉េ និង​សាច់ញាតិ​៧​នាក់​ទៀត​ជា​កូ​វី​ដ​១៩ នៅ​ថ្ងៃនេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត តារា​សម្តែង និង​កំប្លែង យ៉េ​យ៉េ ព្រមទាំង​សាច់ញាតិ​របស់​នាង​ប្រមាណ​៧​នាក់​ទៀត បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​ហើយ​នៅ​ថ្ងៃនេះ បន្ទាប់​ពី​បាន​ព្យាបាល​មួយ​រយៈ​ខ្លី​មកនេះ​។ ជាមួយនឹង​ក្តី​សប្បាយ​រី​រាយ​នេះ…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត តារា​សម្តែង និង​កំប្លែង យ៉េ​យ៉េ ព្រមទាំង​សាច់ញាតិ​របស់​នាង​ប្រមាណ​៧​នាក់​ទៀត បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​ហើយ​នៅ​ថ្ងៃនេះ បន្ទាប់​ពី​បាន​ព្យាបាល​មួយ​រយៈ​ខ្លី​មកនេះ​។

ជាមួយនឹង​ក្តី​សប្បាយ​រី​រាយ​នេះ តារា​កំប្លែង​មាឌ​យក្ស យ៉េ​យ៉េ បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា អ្នក​ណា​មិន​ត្រេក​ឣ​រ អ្នក​ណា​មិន​រំភើប បើ​បងប្អូន​ខ្ញុំ ក្មួយ​ខ្ញុំ អ្នក​ផ្ទះ​ខ្ញុំ​ជា​ក្នុង​ថ្ងៃ​តែ​មួយ​ចំនួន​៧​នាក់ ខ្ញុំ​ពិតជា​សប្បាយចិត្ត​រំភើប​ឡើង​ស្រក់​ទឹកភ្នែក ពេល​នេះ​ពួក​ខ្ញុំ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ តែ​យើង​នៅ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ នឹង​ឣ​នុ​វត្ត «៣​កុំ និង ៣​ការពារ​» ទាំង​ឣ​ស់​គ្នា​។

ដោយឡែក​បន្ថែម​ពីលើ​អ្វី​ដែល យ៉េ​យ៉េ បាន​សរសេរ​ខាងលើ​នេះ នាង​ក៏​បាន​អះអាង​ទាំង​ទឹកភ្នែក​តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ថា នាង​ពិតជា​ត្រេកអរ​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន នៅ​ពេល​ដែល​នាង​បាន​យកឈ្នះ​នូវ​ជំងឺ​ដ៏​កាច​សាហា​.​វ​មួយ​នេះ​។

នាង​បញ្ជាក់​ថា ដំបូង​ឡើយ​នាង​ហាក់​អស់សង្ឃឹម​នៅ​ពេល​ដែល​ក្រុម​គ្រូពេទ្យ​មក​ប្រកាស​ឈ្មោះ​អ្នក​ដែល​ជា​ប្រមាណ​ជាង​១០០​នាក់ ដែល​មិន​មានឈ្មោះ​នាង​។ នាង​ថា ក្នុង​ចំណោម​អ្នកជា​ទាំង​អស់នោះ​គឺ​មាន​សាច់ញាតិ​នាង​ទាំងអស់ ប៉ុន្តែ​មិន​មានឈ្មោះ​នាង​នៅ​ក្នុង​នោះ​ទេ នោះ​ជា​ហេតុ​ធ្វើ​អោយ​នាង​មានការ​ព្រួយបារម្ភ និង​អស់សង្ឃឹម​។

យ៉ាងណា បើ​តាម យ៉េ​យ៉េ លុះ​នៅ​ពេល​គ្រូពេទ្យ​បាន​ប្រកាស​ចំនួន​អ្នកជា​ប្រមាណ​៤០​នាក់​ទៀត​នោះ ក៏​មានឈ្មោះ​នាង​នៅ​ក្នុង​នោះ​ដែរ​។

នាង​បញ្ជាក់​ថា នៅ​ពេល​ដែល​នាង​បានលឺ​គ្រូពេទ្យ​ប្រកាស​ឈ្មោះ​នាង​នោះ គឺ​នាង​បាន​លោត​កញ្ជ្រោល​ហក់​ឡើង​ស្រែក​យ៉ាង​ខ្លាំង ដោយសារ​នាង​ត្រេកអរ​ដែល​បានជា​ពី​ជំងឺ​កូ​វី​ដ​១៩​នា​ពេល​នេះ​។

យ៉េ​យ៉េ បាន​លើក​ឡើង​ថា បើ​ទោះបីជា​នាង​បានជា​ពី​ជំងឺ​កូ​វី​ដ​១៩​នា​ពេល​នេះ ប៉ុន្តែ​នាង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​នៅផ្ទះ​ជា​បន្ត​ទៀត ហើយ​នាង​ក៏​សូម​ថ្លែងអំណរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ជួរ​មុខ​ដែល​បាន​ខិតខំ​ព្យាបាល​នាង ក្រុម​គ្រួសារ​នាង និង​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ឆ្លង​ជំ​ង​កូ​វី​ដ​១៩​នេះ អោយ​បានជា​សះស្បើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ