ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តក្រចេះ​អំពាវនាវ​ឱ្យពលរដ្ឋ​​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ក្រោយ​ស្ត្រី​​ម្នាក់​ទៀត​វិជ្ជមាន​​កូ​វី​ដ​​​19

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ អាជ្ញាធរ​ខេត្តក្រចេះបាន​ធ្វើ​សេចក្តីជូនដំណឹង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ន​នៅ​ខេត្តក្រចេះ​ ត្រូវមានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ស្ថាន​ភាព​ការ​រស់នៅ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​លើ​វិធាន​សុខាភិបាល ដើម្បី​គេច​ពីជំងឺ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ខ​ណៈ​មាន​នារី​ម្នាក់​នៅ​ខេត្ត​នេះ ​ត្រូវ​បាន​រក​ឃើញ​មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩​ ។ តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​សាលាខេត្ត​ក្រចេះ ​កាលពី​ថ្ងៃ​ទី​៥…

ខេត្តក្រចេះ ​៖ អាជ្ញាធរ​ខេត្តក្រចេះបាន​ធ្វើ​សេចក្តីជូនដំណឹង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ន​នៅ​ខេត្តក្រចេះ​ ត្រូវមានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ស្ថាន​ភាព​ការ​រស់នៅ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​លើ​វិធាន​សុខាភិបាល ដើម្បី​គេច​ពីជំងឺ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ខ​ណៈ​មាន​នារី​ម្នាក់​នៅ​ខេត្ត​នេះ ​ត្រូវ​បាន​រក​ឃើញ​មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩​ ។

តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​សាលាខេត្ត​ក្រចេះ ​កាលពី​ថ្ងៃ​ទី​៥ ​ឧសភា បាន​ឲ្យ​ដឹង​ថា នារី​ឈ្មោះ ប៉ូវ សុនី​កា អាយុ​២៣​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​អូរ​ត្រូ​ន ឃុំ​ក្បាលដំរី​ ស្រុក​សំបូរ ខេត្តក្រចេះ ត្រូវ​បាន​រក​ឃើញ​មាន​ផ្ទុក​វីរុស​កូ​វី​ដ​១៩ ក្រោយ​ពី​យក​សំណាក​ទៅ​វិភាគ​ដោយ​វិទ្យាស្ថាន​បា​ស្ទ័​រ​។

អាជ្ញាធរ​ខេត្តក្រចេះ​និយាយ​ថា នារី​ដែល​មាន​ផ្ទុក​វី​រ៉ុ​ស​កូ​វី​ដ​១៩រូប​នេះ ត្រូវ​បាន​អាជ្ញាធរនាំ​មក​ធ្វើ​ច​ត្តា​ឡី​ស័ក្ក​នៅ​មន្ទីរពេទ្យ​ខេត្ត តាំងពី​ថ្ងៃ​ទី​៣០ ខែមេសា មកម្ល៉េះ បន្ទាប់​ពី​រូប​គាត់​បាន​ជួប​ផ្ទាល់​ជាមួយ​និង​បុរស​ម្នាក់​ឈ្មោះ​តាំង វេ​ង​ម៉េ​ង ដែល​មាន​ទីលំនៅ​ស្រុ​ល​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ ដែល​បុរស​រូប​នោះ​មាន​ផ្ទុក​វី​រ៉ុ​ស​កូ​វី​ដ​១៩​ ។

ក្រោយ​ការ​នាំ​យក​ពី​មូលដ្ឋាន​រស់នៅ​មក​ធ្វើ​ច​ត្តា​ឡី​ស័កបានរយៈ​ពេល​៥​ថ្ងៃ និង​​បាន​​យក​សំណាកគាត់​​ទៅ​ពិនិត្យ​វិភាគ​ក៏បាន​រក​ឃើញ​ថា នារី​រូប​នេះ​ក៏​មាន​ផ្ទុកវីរុស​កូ​វី​ដ​១៩ ដោយសារ​ឆ្លង​ពី​បុរស​ឈ្មោះ​តាំង វេ​ង​ម៉េ​ង​។ ទន្ទឹម​និង​អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩នេះ​ផង​ដែរ សាលាខេត្ត​ក្រចេះបាន​ចេញ​សេចក្តី​អំពាវនាវ​ជា​បន្ទាន់​មួយ​ទៅ​កាន់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តក្រចេះ ដែល​បាន​ជួប​ផ្ទាល់​ឬ​ប្រយោល​ជាមួយ​នារី​ឈ្មោះ បូ​វ សុ​និ​កា ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​និង​តាមដាន​សុខភាព​របស់​ខ្លួន​។

ក្នុង​ករណី​លេច​ចេញ​រោគ​សញ្ញា​ក្តៅ ក្អក កណ្តាស់ ឈឺ​ក ហៀរ​សំបោរ ហត់ ឬ​ពិបាក​ដកដង្ហើម ប្រញាប់​មក​យក​សំណាក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដើម្បី​រក​មេរោគ​កូ​វី​ដ​១៩​ ។ ព្រោះថា លោក វ៉ា​ន់ ណា​ក្រូ ដែល​មាន​ផ្ទុក​វិជ្ជមាន​មេរោគ​កូ​វី​ដ​១៩ ក្រៅពី​បាន​​ចូល​ពិនិត្យ​ជំងឺ​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​ព្រាប​ស ខណៈ​ដែល​ភរិយា​របស់​លោក​បាន​ចូល​ក្នុង​ផ្សារ​ក្រចេះ​ផង​ដែរ​។ ដោយ៖
ប៊ុ​ន លី​ន​ណា​

អត្ថបទសរសេរ ដោយ