ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ខ្លាំង​លាយឡំ​ខ្យល់​កន្ត្រាក់​បោកបក់​កន្លែង​បិទ​ខ្ទប់ សមត្ថកិច្ច​នាំ​គ្នា​ជួយ​ទប់​ស្ទើរ​មិន​ជាប់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​ទីបញ្ជាការ​ស្រាល កន្លែង​បិទ​ខ្ទប់​របស់​សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ ត្រូវ​បាន​ខ្យល់​កន្ត្រាក់​លាយឡំ​នឹង​មេឃ​ភ្លៀង​មួយ​មេ​ធំ បណ្តាល​អោយ​ខ្យល់​បោកបក់​យក​រោង​ទីបញ្ជាការ​ស្រាល បណ្តាល​ឱ្យ​ខូចខាត ហើយ​សមត្ថកិច្ច​ក៏​នាំ​គ្នា​ជួយ​ទប់​ស្ទើរតែ​មិន​ជាប់​ផង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​ទីបញ្ជាការ​ស្រាល កន្លែង​បិទ​ខ្ទប់​របស់​សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ ត្រូវ​បាន​ខ្យល់​កន្ត្រាក់​លាយឡំ​នឹង​មេឃ​ភ្លៀង​មួយ​មេ​ធំ បណ្តាល​អោយ​ខ្យល់​បោកបក់​យក​រោង​ទីបញ្ជាការ​ស្រាល បណ្តាល​ឱ្យ​ខូចខាត ហើយ​សមត្ថកិច្ច​ក៏​នាំ​គ្នា​ជួយ​ទប់​ស្ទើរតែ​មិន​ជាប់​ផង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២១ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ កែង​ផ្លូវ​៦៨ នៅ​ចំណុច​ស្តុ​ប​បត់​ចូល​ផ្សារ​តូច ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​កំពុង​ឈរជើង​នៅ​គោលដៅ​ចំណុច​កើតហេតុ​ខាងលើ​នេះ បានអោយ​ដឹង​ថា នៅ​ម៉ោង​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​មាន​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំង រហូត​ដល់​រោង​ទីបញ្ជាការ​ស្រាល ដែល​ប្រចាំការ​បិទ​ខ្ទប់​២៤​ម៉ោង​លើ​២៤​ម៉ោង​នោះ បាន​បក់​បោក​ខ្ទេច​អស់​មួយ​ជំ​ហៀ​ង​ខាងលើ​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា គ្រានោះ សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​ទីនោះ បាន​នាំ​គ្នា​ជួយ​ទប់​លំនឹង ដោយ​កាន់​សសរ​បាន​ជាង​១៥​នាទី ដើម្បី​កុំអោយ​រោង​នោះ​រលំ​សង្កត់ពីលើ​គ្នា លុះ​រហូត​ដល់​មេឃ​ភ្លៀង​កាន់តែ​ខ្លាំង​ឡើង បង្ក​អោយ​មានការ​ភ័យ​ខ្លាច ទើប​សមត្ថកិច្ចរ​ត់រក​កន្លែង​ជ្រក​ជិត​មួយ​ម៉ោង ទើប​ភ្លៀង​បាន​ឈប់​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ