ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញាបង្ហាញថារាងកាយរបស់អ្នកទទួលបានទឹកមិនទាន់គ្រប់គ្រាន់

2 ឆ្នាំ មុន

ជាការពិតណាស់ ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់គឺជាអ្វីដែលសំខាន់សម្រាប់សុខភាពរបស់យើងគ្រប់គ្នា។ តើនៅពេលដែលអ្នកទទួលទានទឹកមិនគ្រប់គ្រាន់ អាចស្តែងចេញជាសញ្ញាអ្វីខ្លះ? ១. ស្បែករបស់អ្នកឡើងស្ងួត៖ បបូរមាត់មានសភាពប្រេះ? អ្នកទំនងជាផឹកទឹកមិនគ្រប់គ្រាន់ទេ។ ទាញស្បែកខ្នងដៃរបស់អ្នក ប្រសិនបើវាទាញមកហាក់បីដូចជាមិនសូវរលាស់…

ជាការពិតណាស់ ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់គឺជាអ្វីដែលសំខាន់សម្រាប់សុខភាពរបស់យើងគ្រប់គ្នា។ តើនៅពេលដែលអ្នកទទួលទានទឹកមិនគ្រប់គ្រាន់ អាចស្តែងចេញជាសញ្ញាអ្វីខ្លះ?

១. ស្បែករបស់អ្នកឡើងស្ងួត៖ បបូរមាត់មានសភាពប្រេះ? អ្នកទំនងជាផឹកទឹកមិនគ្រប់គ្រាន់ទេ។ ទាញស្បែកខ្នងដៃរបស់អ្នក ប្រសិនបើវាទាញមកហាក់បីដូចជាមិនសូវរលាស់ វាអាចនឹងជាសញ្ញាដែលអ្នកផឹកទឹកមិនគ្រប់។ អ្នកត្រូវផឹកទឹកបន្ថែមទៀត។ សញ្ញាផ្សេងទៀតរួមមាន ក្រចកផុយ អារម្មណ៍ស្អិតនៅក្នុងភ្នែករបស់អ្នក និងមាត់ស្ងួត។ លោកវេជ្ជបណ្ឌិត Mirwat Sami មានប្រសាសន៍ថា៖ “នៅពេលដែលរាងកាយមិនមានទឹកគ្រប់គ្រាន់ ដោយសារមូលហេតុណាមួយ ស្បែកដែលជាសរីរាង្គធំបំផុតនៃរាងកាយអាចបង្ហាញសញ្ញាឱ្យដឹង។ មាត់ឡើងស្ងួត និង បបូរមាត់ឡើងប្រេះ។ ជាមួយគ្នានេះដែរ ភ្នែកនឹងឡើងស្ងួត ដោយសារតែទឹកភ្នែកថយចុះការផលិត។

២. អ្នកមានអារម្មណ៍ក្តៅក្នុងគ្រប់ពេល៖ វេជ្ជបណ្ឌិត Arielle Levitan បាននិយាយថា ទឹកគឺចាំបាច់សម្រាប់ការគ្រប់គ្រងសីតុណ្ហភាពរាងកាយ។ ដូច្នេះកង្វះវា បណ្តាលឱ្យអសមត្ថភាពក្នុងការរក្សាភាពត្រជាក់របស់អ្នក។ កង្វះទឹក បណ្តាលឱ្យឡើងកំដៅ ពីព្រោះរាងកាយរបស់អ្នកបាត់បង់សមត្ថភាពគ្រប់គ្រងសីតុណ្ហភាពឱ្យបានត្រឹមត្រូវ។

៣. អ្នកពិបាកបត់ជើងធំ៖ មានអារម្មណ៍ទល់លាមកខ្លាំង? វាជាអារម្មណ៍មួយដែលពិបាកទ្រាំ។ វេជ្ជបណ្ឌិត Burchett បានបញ្ជាក់ថា៖ “ការខ្សោះជាតិទឹកក៏អាចនាំឱ្យមានការទល់លាមកបានដែរ។ ពោះវៀនរបស់យើង ត្រូវការទឹកដើម្បីរំលាយចំណីអាហារនិងផ្លាស់ទីកាកសំណល់ផ្សេងៗ។ ទឹកជួយឱ្យពោះវៀនមានភាពរអិលល្អ។”

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ