ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើតំបន់ក្រហម និងតំបន់លឿងទុំ នៅភ្នំពេញ មានភូមិ និងសង្កាត់ណាខ្លះ?

2 ឆ្នាំ មុន
  • ភ្នំពេញ

(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញ ​បានចេញសេចក្តីសម្រេច ស្តីពី ការដាក់ចេញវិធានការរដ្ឋបាល​ សម្រាប់​ភូមិសាស្ត្ររាជធានីភ្នំពេញ…

(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញ ​បានចេញសេចក្តីសម្រេច ស្តីពី ការដាក់ចេញវិធានការរដ្ឋបាល​ សម្រាប់​ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់​ការឆ្លង​រាលដាលនៃជំងឺកូវីដ១៩ ដោយបែងចែក ជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» សម្រាប់រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។

សេចក្តីសម្រេចថ្មីនេះ បានបង្រួម​តំបន់ក្រហម មកត្រឹម ១១សង្កាត់  ក្នុង ៦ខណ្ឌ និងតំបន់​លឿងទុំ មានចំនួន​ ២៤សង្កាត់ ក្នុង ៨ខណ្ឌ​។

តំបន់ក្រហម មាន ១១សង្កាត់ ក្នុង ៦ខណ្ឌ រួមមាន៖

១-ខណ្ឌ ៧មករា៖ សង្កាត់វាលវង់ ( ប្លុកបុរីកីឡា ចំនួន ៨អគារ )

២-ខណ្ឌទួលគោក៖ សង្កាត់បឹងកក់ទី២ ( ភូមិ២៣ ) សង្កាត់​បឹងសាឡាង ( ភូមិ១០ ភូមិ១៤ និងផ្នែកខ្លះនៃភូមិ១៦ ) និងសង្កាត់ផ្សារដើមគរ ( ភូមិ១ ភូមិ២ ភូមិ៣ ភូមិ៥ ភូមិ៦ និងភូមិ​៧ )

៣-ខណ្ឌមានជ័យ៖ សង្កាត់ស្ទឹងមានជ័យទី១ ( ផ្នែកខ្លះនៃភូមិទ្រា និងផ្នែកខ្លះនៃភូមិថ្មី ) សង្កាត់ស្ទឹងមានជ័យទី២ ( ភូមិដំណាក់ធំទី៤ និងផ្នែកខ្លះនៃ​ភូមិភ្នាត ) សង្កាត់ស្ទឹងមានជ័យទី៣ ( ផ្នែកខ្លះនៃភូមិ​ទ្រា៤ ផ្នែកខ្លះ​នៃភូមិដំណាក់ធំ២ ផ្នែកខ្លះនៃភូមិដំណាក់ធំ៣ និងផ្នែកនៃភូមិ​ដំណាក់ធំ៤ )

៤-ខណ្ឌឫស្សីកែវ៖ សង្កាត់ទួលសង្កែទី១ ( ភូមិទួលសង្កែ ភូមិចុងខ្សាច់ ភូមិបាក់ទូក )

៥-ខណ្ឌ​ពោធិ៍សែនជ័យ៖ សង្កាត់​ចោមចៅទី១ ( ភូមិ​ត្រពាំង​ថ្លឹង១ ភូមិត្រពាំងថ្លឹង២ ភូមិត្រពាំង​ថ្លឹង៣ ភូមិ​ត្រពាំងថ្លឹង៤ និងភូមិទួលពង្រ ) និង​សង្កាត់ចោមចៅទី២ ( ភូមិជ្រៃកោង )

៦-ខណ្ឌច្បារអំពៅ៖ សង្កាត់ច្បារអំពៅទី២ ( ផ្នែកខ្លះនៃភូមិ​ដើមចាន់ )

តំបន់លឿងទុំ មាន ២៤សង្កាត់ ក្នុង ៨ខណ្ឌ​ រួមមាន៖

១-ខណ្ឌទួលគោក៖ សង្កាត់បឹងកក់ទី២ ( ភូមិ១៧ និងភូមិ២២ ) សង្កាត់​បឹងសាឡាង ( ភូមិ៧ ភូមិ៩ ភូមិ១១ ភូមិ១២ ភូមិ១៣ ភូមិ១៥ ភូមិ១៧ ផ្នែកខ្លះនៃភូមិ៣ ផ្នែកខ្លះនៃភូមិ​៥ ផ្នែកខ្លះនៃភូមិ៦ និងផ្នែកខ្លះនៃភូមិ១៦ )

២-ខណ្ឌដង្កោ៖ សង្កាត់ដង្កោ ( ភូមិម័ល ភូមិសំបូរ និងភូមិថ្មី ) សង្កាត់ព្រែកកំពិស ( ភូមិដំណាក់​សង្កែ និងភូមិក្រាំងស្វាយ ) សង្កាត់ក្រាំងពង្រ ( ភូមិទឹកថ្លា និងភូមិព្រៃសំព័រ )

៣-ខណ្ឌមានជ័យ៖ សង្កាត់បឹងទំពុនទី១ ( ភូមិ​ចំរើនផល ភូមិចំរើនផល១ ភូមិចំរើនផល២ និងភូមិ​ចំរើនផល៤ ) សង្កាត់​បឹងទំពន់ទី២ ( ភូមិ​ត្នោតជ្រុំ និងភូមិត្នោតជ្រុំ២ ) សង្កាត់​ស្ទឺងមានជ័យ​ទី២ ( ភូមិ​ដំណាក់ធំ ភូមិព្រែកទាល់ ភូមិ​ព្រែកទាល់១ ផ្នែកខ្លះនៃភូមិដំណាក់ធំ១ ផ្នែកខ្លះ​នៃភូមិ​ភ្នាត ) សង្កាត់ស្ទឹងមានជ័យ ទី៣ ( ផ្នែកខ្លះ​នៃភូមិដំណាក់ធំ២ និងផ្នែកខ្លះនៃភូមិដំណាក់ធំ​៥ )

៤-ខណ្ឌ​ឫស្សីកែវ​៖ សង្កាត់ទួលសង្កែទី១ ( ភូមិផ្សារតូច ភូមិទួលសំពៅ ភូមិទួលគោក ) សង្កាត់​ឫស្សីកែវ ( ភូមិខ្លាំងសាំង និងភូមិ​សាមគ្គី ) សង្កាត់ច្រាំងចំរេះទី១ ( ភូមិ១ ភូមិ២ ភូមិ៣ និងផ្នែកខ្លះនៃភូមិ៤ ) សង្កាត់ច្រាំងចំរេះទី២ ( ភូមិ​ក ភូមិឃ ផ្នែកខ្លះនៃភូមិខ២ និងផ្នែកខ្លះនៃភូមិខ១ )

៥-ខណ្ឌពោធិ៍សែនជ័យ៖ សង្កាត់ចោមចៅទី១ ( ភូមិចោមចៅ១ ភូមិត្រពាំងចេក និងភូមិគោកចំបក់ ) សង្កាត់ចោមចៅទី២ ( ភូមិថ្មគោលទី២ ) សង្កាត់​ចោមចៅទី៣ ( ភូមិ​ព្រៃទា១ និងភូមិព្រៃព្រីងខាងត្បូង២ ) សង្កាត់កាកាបទី១ ( ភូមិ​តាងួន២ )

៦-ខណ្ឌព្រែកព្នៅ៖ សង្កាត់​ព្រែកព្នៅ ( ភូមិពោធិ៍មង្គល និងផ្នែកខ្លះនៃភូមិព្រែកព្នៅ ) សង្កាត់សំរោង ( ផ្នែកខ្លះនៃភូមិគ្រួស ) សង្កាត់គោករកា ( ផ្នែកខ្លះនៃភូមិភ្លូផ្អែម ផ្នែកខ្លះនៃភូមិ​ពុទ្រា ផ្នែកខ្លះនៃភូមិ​ត្រពាំងពោធិ៍ និងផ្នែកខ្លះនៃភូមិជំរៅ )

៧-ខណ្ឌច្បារអំពៅ៖ សង្កាត់និរោធ ( ផ្នែកខ្លះនៃភូមិ​ឫស្សីស្រស់ ) សង្កាត់ច្បារអំពៅទី១ ( ផ្នែកខ្លះនៃភូមិព្រែក )

៨-ខណ្ឌកំបូល៖ សង្កាត់កំបូល ( ផ្នែកខ្លះនៃភូមិ​ផ្សារកំបូល និងផ្នែកខ្លះនៃភូមិតាសេក ) សង្កាត់កន្ទោក ( ផ្នែកខ្លះនៃភូមិត្រពាំងឈូក )

​សេចក្តីណែនាំថ្មីនេះ ​បានកំណត់ពីការអនុវត្តបម្រាមគោលចរ នៅ «តំបន់លឿងទុំ» និង «តំបន់លឿង» ដោយផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះពីម៉ោង ៨យប់ ដល់ម៉ោង ៣ទៀបភ្លឺ៕