ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​យីហោ​ល្បី​ៗ​របស់​អា​មេ​រិ​ក ៩ និង​ក្រុមហ៊ុន​ខ្មែរ​ជាង ៣០ នឹង​ជួប​ពិភាក្សាគ្នា !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅរាជធានី​ភ្នំពេញ សហការ​ជាមួយ​នាយកដ្ឋាន​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​សហរដ្ឋអាមេរិក និង​ដោយ​មានការ​គាំទ្រ​ពី​សភាពាណិជ្ជកម្ម​អា​មេ​រិ​ក នៅ​កម្ពុជា បានរៀបចំ​ពិព័រណ៍​មួយ​នៅ​កម្ពុជា ស្តី​ពី​សិទ្ធិ​ធ្វើ​អាជីវកម្ម​យីហោ​អា​មេ​រិ​ក នៅ​ថ្ងៃ​ទី ​៥…

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅរាជធានី​ភ្នំពេញ សហការ​ជាមួយ​នាយកដ្ឋាន​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​សហរដ្ឋអាមេរិក និង​ដោយ​មានការ​គាំទ្រ​ពី​សភាពាណិជ្ជកម្ម​អា​មេ​រិ​ក នៅ​កម្ពុជា បានរៀបចំ​ពិព័រណ៍​មួយ​នៅ​កម្ពុជា ស្តី​ពី​សិទ្ធិ​ធ្វើ​អាជីវកម្ម​យីហោ​អា​មេ​រិ​ក នៅ​ថ្ងៃ​ទី ​៥ ខែឧសភា ឆ្នាំ​២០២១​ នេះ ។

ពិព័រណ៍​នេះ បាន​រៀបចំ​ឡើង​តាម​ប្រព័ន្ធ​អុីន​ធី​ណែ​ត ដែល​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​អា​មេ​រិ​ក​ចំនួន ​៩ ដែល​មានឈ្មោះ​ល្បី គឺ​ក្រុមហ៊ុន The Boiling Crab, Chili’s, Dickey’s BBQ Pit, Duck Donuts, Long Jonh Silver’s Mathnasium, Snap Fitness, Tapout Fitness, និង​ក្រុមហ៊ុន Tumbles រួម​ជាមួយ​សហគ្រិន និង​ក្រុមហ៊ុន​កម្ពុជា​ចំនួន​ជាង ៣០ ដើម្បី​ពិភាក្សា​ពី​លទ្ធភាព​នៃ​សហការ​គ្នា​ជា​ដៃគូ​ ។ លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក W.Patrick Murphy បាន​ថ្លែង​សុន្ទរកថា ​ក្នុង​ពិធីបើក​ពិព័រណ៍​នេះ​ ។

ដោយ​ត្រូវ​បាន​ទទួលស្គាល់ និង​កោតសរសើរ​ចំពោះ​បទដ្ឋាន ការ​ច្នៃប្រឌិត និង​គុណភាព​នៃ​ផលិតផល និង​សេវាកម្ម​ខ្ពស់ ក្រុមហ៊ុន​អា​មេ​រិ​ក​ច្រើន​តែ​ជា​វិធី​ដំបូង ដែល​ប្រជាជន​កម្ពុជា​ភ្ជាប់​ការ​ទាក់ទង​ជាមួយ​សហរដ្ឋអាមេរិក ​។ ក្រុមហ៊ុន​អា​មេ​រិ​ក និង​យីហោ​ល្បី​ៗ​របស់​អា​មេ​រិ​កបាន​ទទួល​ជោគជ័យ និង​កំពុង​រីក​ចម្រើន​នៅ​កម្ពុជា រាប់​ពី​ក្រុមហ៊ុន​រថយន្ត Ford និង Facebook ដល់​កាហ្វេ Starbucks និង Papa John’s pizza ​។

ប្រជាជន​កម្ពុជា​ចង់បាន​ផលិតផល ​និង​សេវាកម្ម​ប្រកបដោយ​គុណភាព​បែប​នេះ ហើយ​គេ​នៅ​តែ​ចង់បាន​ច្រើន​ថែម​ទៀត​ ។ ពិព័រណ៍​នេះ​គ្រាន់តែ​ជា​ព្រឹត្តិការណ៍​មួយ​ក្នុង​ចំណោម ព្រឹត្តិការណ៍​ជា​ច្រើន ដែល​រៀបចំ​ដោយ​ស្ថានទូត​អា​មេ​រិ​ក​ក្នុង​ការ​ណែនាំ​ឱ្យ​គេ​ស្គាល់​ក្រុមហ៊ុន​អា​មេ​រិ​ក​ដែល​ចង់​មក​រកស៊ី​នៅ​កម្ពុជា​ ។

លំហូរ​នៃ​ការ​វិនិយោគ និង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​សហរដ្ឋអាមេរិក និង​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​តែ​មាន​កំណើន ហើយ​ក្រុមហ៊ុន​អា​មេ​រិ​ក​ច្រើន​ថែម​ទៀត​បន្ត​មក​រកស៊ី ក្នុង​មួយ​​ឆ្នាំ​ៗ ដោយ​នាំ​មក​ជាមួយ​នូវ​របៀប​ធ្វើ​ជំនួញ​ប្រកបដោយ​ក្រមសីលធម៌ បទដ្ឋាន​បរិស្ថាន និង​បទដ្ឋាន​ការងារ​ខ្ពស់ ព្រមទាំង​កម្មវិធី​ទទួលខុសត្រូវ​ខ្ពស់​របស់​ក្រុមហ៊ុន ចំពោះ​សង្គម​ដែល​ផ្សា​ភ្ជាប់​ជាមួយនឹង​សហគមន៍​មូលដ្ឋាន ​។ លោក​ឯកអគ្គរដ្ឋទូត Murphy បាន​មាន​ប្រសាសន៍​ថា ៖ «​គេ​ឃើញ​យីហោ​ទាំងនេះ​ជា​ច្រើន នៅ​អាស៊ី​អាគ្នេយ៍ នា​ពេល​សព្វ​ថ្ងៃជា​ពិសេស​នៅ​ទីក្រុង​បាងកក ប្រទេស​សឹ​ង្ហ​បុរី និង​ទីក្រុង​ហូ​ជី​មិ​ញ​ ។ វា​ដល់​ពេល​ដែល​ត្រូវ​ឃើញក្រុមហ៊ុន​ទាំងនេះ​នៅ​ភ្នំពេញ​ផង​ដែរ​ហើយ ​។ ខ្ញុំ​មាន​ទំនុកចិត្ត​ថា ​ពិព័រណ៍​នេះ​នឹង​ធ្វើ​ឱ្យ​គេ​ដឹង​កាន់តែ​ច្រើន ពី​ឱកាស​ធ្វើ​ជំនួញ​ដ៏​ប្រពៃ ហើយ​បង្កើត​ទំនាក់ទំនង ដែល​នឹង​ផ្តល់​លទ្ធផល​សម្រាប់​ប្រទេស​ទាំង​ពីរ​» ៕

អត្ថបទសរសេរ ដោយ