ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃពុធនេះ មានអ្នកស្លា.ប់ដោយកូវីដ-១៩ ដល់ទៅ ១៥ នាក់ ខណៈការឆ្លងថ្មីមានជាង ២១០០ នាក់នៅប្រទេសថៃ

2 ឆ្នាំ មុន

នៅថ្ងៃពុធ ទី ០៥ ខែឧសភា ឆ្នាំ២០២១ នេះប្រទេសថៃបានកត់ត្រាចំនួនអ្នកស្លា.ប់ ដោយការវាយប្រហាររបស់ជំងឺកូវីដ-១៩ ដល់ទៅ ១៥ នាក់ ដែលនាំឱ្យចំនួនអ្នកទទួលមរណភាពដោយសារតែជំងឺឆ្លងមួយនេះឡើងដល់ ៣១៨ នាក់ ខណៈរកឃើញវិជ្ជមានថ្មី ចំនួន ២១១២ នាក់ក្នុងរយៈពេល ២៤ ម៉ោង នាំឱ្យករណីឆ្លងកូវីដ-១៩ សរុបហក់ឡើងដល់ ៧៤ ៩០០ នាក់ ។

ប្រទេសថៃ ៖ នៅថ្ងៃពុធ ទី ០៥ ខែឧសភា ឆ្នាំ២០២១ នេះប្រទេសថៃបានកត់ត្រាចំនួនអ្នកស្លា.ប់ ដោយការវាយប្រហាររបស់ជំងឺកូវីដ-១៩ ដល់ទៅ ១៥ នាក់ ដែលនាំឱ្យចំនួនអ្នកទទួលមរណភាពដោយសារតែជំងឺឆ្លងមួយនេះឡើងដល់ ៣១៨ នាក់ ខណៈរកឃើញវិជ្ជមានថ្មី ចំនួន ២១១២ នាក់ក្នុងរយៈពេល ២៤ ម៉ោង នាំឱ្យករណីឆ្លងកូវីដ-១៩ សរុបហក់ឡើងដល់ ៧៤ ៩០០ នាក់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នៅថ្ងៃទី ៥ ខែឧសភា នេះ ។

លោកស្រី Apisamai Srirangson អ្នកនាំពាក្យមជ្ឈមណ្ឌលសម្រាប់រដ្ឋបាលស្ថានភាព Cov-១៩ បាននិយាយថាអ្នកស្លា.ប់ចុងក្រោយ គឺបុរស ៨ នាក់និងស្ត្រី ៧ នាក់ដែលមានអាយុពី ៥០-៨៦ ឆ្នាំ។ ក្នុងនោះ អ្នកស្លា.ប់ ៤នាក់នៅទីក្រុងបាងកក, ២នាក់នៅខេត្តណុនប៊ូរី និងសុខោទ័យ និងខេត្ត Pathum Thani, Rayong, Yala, Ayutthaya, Prachuap Khiri Khan, Nakhon Phanom និង ខេត្ត Nakhon Pathom មានអ្នកស្លា.ប់ ១នាក់សម្រាប់មួយខេត្ត ។

លោកស្រី Dr Apisamai Srirangson បានបន្តថា អ្នកដែលស្លា.ប់ដោយកូវីដ-១៩ គឺមាន ៩ នាក់ មានជំងឺលើសឈាមនិង ៦ នាក់ផ្សេងទៀត មានជំងឺទឹកនោមផ្អែម រួមផ្សំផងដែរ ខណៈជំងឺដទៃទៀតដែលពួកគេបានទទួលមរណភាពក៏មានជំងឺបេះដូង, កូលេស្តេរ៉ុលខ្ពស់, ធាត់, ជំងឺសួត និងជំងឺក្រិនជាប់ពាក់ព័ន្ធផងដែរ ទើបធ្វើឱ្យការវាយប្រហារដោយជំងឺកូវីដ-១៩ ឆក់ជីវិតអ្នកជំងឺលឿន ។ អ្នកដែលបានស្លា.ប់ គឺមាន ៩ បានទំនាក់ទំនងជិតស្និទ្ធជាមួយសា ច់ញាតិដែលបានឆ្លងជំងឺ ចំណែក ២នាក់ទៀត ធ្លាប់បាទៅកាន់តំបន់មានហានិភ័យ ខ្លះទៀតជាអ្នកជំងឺរស់នៅក្នុងតំបន់ហានិភ័យ។

ករណី Covid-19 ថ្មីចំនួន ២,១១២ ត្រូវបានបញ្ជាក់កាលពីថ្ងៃអង្គារ រួមមានការឆ្លងក្នុងសហគមន៍ចំនួន ២.១០៧ នាក់ដែលក្នុងនោះ ១.៩៥៥ នាក់ត្រូវបានបញ្ជាក់នៅមន្ទីរពេទ្យនិងចំនួន ១៥២ តាមរយៈការធ្វើតេស្តិ៍ទ្រង់ទ្រាយធំ។ សម្រាប់ទីក្រុងបាងកក គឺមានករណីថ្មី ចំនួន ៧៨៩ នាក់ ខេត្តជាប់ទីក្រុងបាងកក មានចំនួន ៥៨៧ ករណី និងខេត្តដទៃទៀតមានចំនួន ៧៣១ ករណី ។ ខេត្ត Nonthaburi មានករណីឆ្លងថ្មីចំនួន ២៤៩ ករណី, ខេត្ត Samut Prakan ២២៦ ករណី , ខេត្ត Chon Buri ១១០ ករណី , ខេត្ត Surat Thani ៦៥ ករណី, Samut Sakhon ៥១ករណី,, Pathum Thani  ៥០ ករណី, Chiang Mai  ៤០ ករណី, Songkhla ៣៦ ករណី, Nakhon Si Thammarat ៣២ ករណី និងខេត្ត Pattani ៣២ ករណី ។

ក្នុងចំណោម ៧៤.៩០០ ករណីសរុប គឺមានចំនួន ៤៤.៣៦០ (៥៩%) បានជាសះស្បើយ ខណៈ ៣០,២២២ នាក់បន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះគឺមានអ្នកជម្ងឺធ្ងន់ធ្ងរចំនួន ១.០៤២ នាក់ដែលមានជំងឺឆ្លងដល់សួតនិង ៣៤៣ ពឹងផ្អែកលើបំពង់ខ្យល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ