ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេខ្យល់២នាក់ប្តីប្រពន្ធ​ត្រូវអស់លក្ខណ៍​ ខណៈកំពុង​ធ្វើសកម្មភាព​ជាក់ស្តែង​

2 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ៖ កងទ័ព​តាម​ព្រំដែន​ចាប់​បាន​មេខ្យល់​ប្តី​ប្រពន្ធ​ចំនួន​២​នាក់ ដែល​ធ្វើ​សកម្ម​ភាព​យ៉ាង​សកម្ម​ក្នុង​ការ​នាំ​ពលករ​ឆ្លង​ដែន​ខុសច្បាប់ ត្រូវ​បាន​កម្លាំង​វរ​សេនា​តូច​លេខ​៥៣៣ កងពលតូច​ថ្មើរជើង​លេខ​៥៣ ឃាត់ខ្លួន​បាន​។ ការ​ឃាត់ខ្លួន​មេខ្យល់ទាំង​​២នាក់​ខាងលើ​នេះ​ធ្វើ​ឡើង​​កាលពី​​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២១…

​ខេត្តបាត់ដំបង ៖ កងទ័ព​តាម​ព្រំដែន​ចាប់​បាន​មេខ្យល់​ប្តី​ប្រពន្ធ​ចំនួន​២​នាក់ ដែល​ធ្វើ​សកម្ម​ភាព​យ៉ាង​សកម្ម​ក្នុង​ការ​នាំ​ពលករ​ឆ្លង​ដែន​ខុសច្បាប់ ត្រូវ​បាន​កម្លាំង​វរ​សេនា​តូច​លេខ​៥៣៣ កងពលតូច​ថ្មើរជើង​លេខ​៥៣ ឃាត់ខ្លួន​បាន​។

ការ​ឃាត់ខ្លួន​មេខ្យល់ទាំង​​២នាក់​ខាងលើ​នេះ​ធ្វើ​ឡើង​​កាលពី​​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២១ ខណ​:​ពេល​ដែល​ពួក​គេ​កំពុង​ដឹកនាំ​ពលករ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ចំនួន​១០​នាក់ ក្នុង​នោះ​ប្រុស​ចំនួន​៥​នាក់ ស្រី​ចំនួន​៤​នាក់ និង​កុមារ​ចំនួន​១​នាក់ ត្រង់​​ចំណុច​ភូមិសាស្ត្រ​ស្ពាន​បី ភូមិ​អូរ​អន្លក់ ឃុំ​តា​សែន ស្រុក​កំ​រៀង ខេត្តបាត់ដំបង​។

អនុសេនីយ៍ត្រី រ៉េ​ន ឌិន មេបញ្ជាការ​រង កងអនុសេនាធំ​ទី​៣ វរ​សេនា​តូច ៥៣៣ កងពលតូច​ថ្មើរជើង​លេខ​៥៣ បាន​រាយការណ៍​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​មេបញ្ជាការ​តាម​ឋានានុក្រម លោក​បាន​ដឹកនាំ​កម្លាំង​ល្បាត​២៤​ម៉ោង​លើ​២៤​ម៉ោង ដោយ​ប្តូរ​វេន​គ្នា សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ការពារ​ព្រំដែន​គោក​លេខ​៨១៩ និង​កម្លាំង​ផ្នែក​សឹក​រងកំ​រៀង ទប់ស្កាត់​ការ​ឆ្លង​ដែន​ខុសច្បាប់ និង​មេរោគ​ឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩ មិន​ឲ្យ​ចូល​ទៅ​ក្នុង​សហគមន៍​។ ជាក់ស្តែង នៅ​ម៉ោង​៧ព្រឹក​ថៃ្ង​ទី​៤ ខែឧសភា ឆ្នាំ​២០២១ ខណ​:​លោក​កំពុង​ដឹកនាំ​កម្លាំង​ដើរ​ល្បាត​ក៏​​ប្រទះឃើញ​​មេខ្យល់​ប្តី​ប្រពន្ធ​២​នាក់ បម្រុង​នាំ​ពលករ​ឆ្លង​ដែន​ចេញ​ទៅ​ប្រទេស​ថៃ លោក​ក៏​ចាប់ខ្លួន​តែ​ម្តង រួច​បញ្ជូន​ទៅ​ឲ្យ​អធិការដ្ឋាន នគរបាល​ស្រុក​ក​ម្រៀ​ង​ចាត់ការ​តាម​ផ្លូវច្បាប់​។

សូម​បញ្ជាក់​ថា មេខ្យល់ទាំង​២នាក់​​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ខាងលើ​ ​ក្នុងនោះ​ម្នាក់​​ឈ្មោះ ភោគ ផឿ​ន (​ហៅ​នាង​) ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្ដា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​ និង​ម្នាក់ទៀត​ឈ្មោះ សៅ ធី ភេទ​ប្រុស អាយុ៣០​ឆ្នាំ ទីលំនៅមិន​ពិតប្រាកដ ។ បច្ចុប្បន្ន​ពួក​គេ​កំពុង​ត្រូវ​បាន​ឃុំខ្លួន ដើម្បី​សួរ​ចម្លើយ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក​ម្រៀ​ង ចំណែកឯ​ពលករ​ទាំង​១០​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ស្រុក​កំ​រៀង ខេត្តបាត់ដំបង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ