ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង​គ្មាន​ជាតិពុល​នៅ​អា​រ៉ាប់​រួម​ឆ្នាំ​2025

8 ឆ្នាំ មុន

ទីក្រុង​គ្មាន​ជាតិពុល ឬ​ទីក្រុង Masdar នឹង​លេច​រូបរាង​នៅ​ទីក្រុង​អា​ប៊ូ ដា​ប៊ី ប្រទេស​អា​រ៉ាប់​រួម ។ វា​គឺជា​ទីក្រុង​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់ ផលិត​ថាមពល​ដោយ​ខ្លួនឯង និង​ជា​ប្រភេទ​ទីក្រុង​ពណ៌​បៃតង ។

ទីក្រុង​គ្មាន​ជាតិពុល ឬ​ទីក្រុង Masdar នឹង​លេច​រូបរាង​នៅ​ទីក្រុង​អា​ប៊ូ ដា​ប៊ី ប្រទេស​អា​រ៉ាប់​រួម ។ វា​គឺជា​ទីក្រុង​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់ ផលិត​ថាមពល​ដោយ​ខ្លួនឯង និង​ជា​ប្រភេទ​ទីក្រុង​ពណ៌​បៃតង ។ វា​នឹង​លេច​រូបរាង​នៅ​ជុំវិញ​ពិភពលោក ។ ការ​សាងសង់​នៃ​មហា​គម្រោង​នេះ​ចាប់ផ្តើម​ក្នុង​ឆ្នាំ​២០០៨ ហើយ​ជំហាន​ដំបូង​បញ្ចប់​នៅ​ឆ្នាំ​២០១៥ ខណៈ​ជំហាន​បន្ទាប់​ទៀត​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៥ ។

រហូត​មក​ទល់​ពេល​នេះ​ទីក្រុង Masdar លាតសន្ធឹង​លើ​ផ្ទៃដី​៦​គីឡូ​ម៉ែត្រការ៉េ និង​ផ្តល់​លំនៅ​ឋាន​ជាង​៥០.០០០​គ្រួសារ ។ ទីក្រុង​នេះ​មាន​លក្ខណៈ​ដូច​ទៅ​នឹង​ទីក្រុង Great City របស់​ប្រទេស​ចិន​ហាម​មិន​ឱ្យ​រថយន្ត និង​ម៉ូតូ​ឆ្លងកាត់​ទេ តែ​វា​ជាទី​ក្រុង​ប្រើប្រាស់​កា​បោ​ន​ដោយ​ឯករាជ្យ ថាមពល​ទាំងស្រុង​បាន​មក​ពី​ថាមពល​កើតឡើង​វិញ និង​រួម​បញ្ចូល​ទាំង​ក្រុមហ៊ុន​ដើ​ដោយ​ថាមពល​សូ​ឡា​ព្រះអាទិត្យ​នៅ​មជ្ឈិម​បូព៌ា ។ ចំណែក​ទីក្រុង​ដែល​ដាំ​ដំណាំ​ឥឡូវនេះ​កំពុង​លេច​រូបរាង​ឡើង​ក្នុង​តំបន់​ទីក្រុង​ដែល​ផ្តល់​ចំណីអាហារ​ដល់ទី​ក្រុង ។

នៅ​ចុង​សតវត្សរ៍​ទី​២១ រចនា​បទ​នៃ​ស្ថាបត្យកម្ម​បែប​នេះ​នឹង​គ្របដណ្តប់​នៅ​ជុំវិញ​ពិភពលោក ជា​ពិសេស​គឺ​តំបន់​មជ្ឈិមបូព៌ា​៌​ដែល​ជា​ប្រទេស​តម្រូវ​ឱ្យ​កាត់​បន្ថយ​សារធាតុ​កា​បោ​ន​ក្នុង​វិស័យសេដ្ឋកិច្ច​របស់​ពួក​គេ សម្រប​ខ្លួន​ទៅ​នឹង​សីតុណ្ហភាព​ខ្ពស់ កាត់​បន្ថយ​កាក​សំណល់ និង​កាត់​បន្ថយ​ការ​ពឹងផ្អែក​ការ​នាំ​ចូល​ពី​បរទេស ៕