ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាពាហ៍ពិពាហ៍​ជាប់​ឯតទគ្គ​កម្ម «3​ក្នុង​1»

8 ឆ្នាំ មុន

កាលពី​ថ្ងៃ​ទី​៤ កក្កដា ២០១៥ នៅ​ភូមិ Pehelina ក្នុង​ខេត្ត Razgrad ប្រទេស​ប៊ុល​ហ្គា​រី​ពិធី​អាពាហ៍ពិពាហ៍​មួយ បាន​តំណាង​សៀវភៅ Guinness នៅ​តំបន់​អឺរ៉ុប​ភាគ​អាគ្នេយ៍​ទទួលស្គាល់​ឯតទគ្គ​កម្ម​៣ ខុស​ៗ​គ្នា ។

កាលពី​ថ្ងៃ​ទី​៤ កក្កដា ២០១៥ នៅ​ភូមិ Pehelina ក្នុង​ខេត្ត Razgrad ប្រទេស​ប៊ុល​ហ្គា​រី​ពិធី​អាពាហ៍ពិពាហ៍​មួយ បាន​តំណាង​សៀវភៅ Guinness នៅ​តំបន់​អឺរ៉ុប​ភាគ​អាគ្នេយ៍​ទទួលស្គាល់​ឯតទគ្គ​កម្ម​៣ ខុស​ៗ​គ្នា ។

នេះ​គឺ​ការ​រៀប​អាពាហ៍ពិពាហ៍​រវាង​កូនក្រមុំ Stoika Dimitsiva អាយុ​៣១​ឆ្នាំ នៅ​ភូមិ Pchelina និង​កូនកំលោះ Rosen Mitev អាយុ​៣៨​ឆ្នាំ ជា​បុគ្គលិក​ធនាគារ​នៅ​ក្រុង Stara Zagora ។ ពិធី​អាពាហ៍ពិពាហ៍​ប្រារព្ធ​តាម​របៀប​បុរាណ​ដ៏​សែន​យូរលង់​តាំងពី​៤​រយ​ឆ្នាំ​មុន​គ្រឹ​ស្ត​សករាជ ។

អាពាហ៍ពិពាហ៍​ជាប់​ឯតទគ្គ​កម្ម​៣​ក្នុង​១​នេះ មាន​ភ្ញៀវ​ចូលរួម​ស្លៀកពាក់​តាម​បែប​បុរាណ​ច្រើន​បំផុត ៣០០០​ពាន់​នាក់ ។ តុ​អាហារ​អាពាហ៍ពិពាហ៍​វែង​បំផុត​៩៥២​ម៉ែត្រ ។ បរិមាណ​សាច់​ចៀម​ធ្វើ​ម្ហូប​ទទួលភ្ញៀវ​ច្រើន​បំផុត​ជាង​២​តោន ៕