ឥណ្ឌា ៖ អាជ្ញាធរនៃរដ្ឋធានីដេលី បានអំពាវនាវរកជំនួយពីកងទ័ពជាតិ បន្ទាប់ពីរដ្ឋធានីមានប្រជាជនច្រើនលំដាប់ទី ២ របស់ឥណ្ឌាមួយនេះ ទប់ទល់លែងជាប់នឹងការឆ្លងរីករាលដាលដ៏សាហាវបំផុតនៃកូវីដ១៩ ពីមួយថ្ងៃទៅមួយថ្ងៃ។
មន្ទីរពេទ្យជាច្រើនក្នុងទីក្រុងកំពុងមានវិបត្តិខ្វះគ្រែ និងជាពិសេសកង្វះខាតលើការផ្គត់ផ្គង់ប្រព័ន្ធអុកស៊ីសែនសម្រាប់អ្នកជំងឺ។ រដ្ឋាភិបាលទីក្រុងដេលី ចង់ឱ្យវត្តមានកងទ័ពដំណើរការកន្លែងថែទាំ និងអង្គភាពថែទាំអ្នកជំងឺកូវីដដែលពឹងផ្អែកជាចាំបាច់។ ក្នុងការចូលរួមសម្រួល ដើម្បីធ្វើឱ្យដំណើរការការងារទប់ស្កាត់ការឆ្លង និងស្លា.ប់រាលដាលនៃកូវីដ១៩ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាពបំផុត។
ឥណ្ឌាបានធ្វើកំណត់ត្រាករណីឆ្លងថ្មីជាង ៣០ម៉ឺននាក់ក្នុងមួយថ្ងៃរយៈពេលជិត ២សប្តាហ៍ជាប់ៗគ្នា។ ខណៈដែលចំនួនអ្នកស្លា.ប់ជាង ៣ពាន់នាក់ត្រូវបានរកឃើញជារៀងរាល់ថ្ងៃ។ ប៉ុន្តែកាលថ្ងៃទី១ ខែឧសភា ក្រសួងសុខាភិបាលឥណ្ឌាបានធ្វើកំណត់ត្រាករណីឆ្លងក្នុងមួយថ្ងៃ មិនធ្លាប់មានលើពិភពលោកពោលគឺចំនួន ៤០១,៩៩៣នាក់។
ទោះយ៉ាងនេះក្តី ក្រុមអ្នកជំនាញវេជ្ជសាស្ត្របាននិយាយថា ករណីឆ្លង និងស្លា.ប់សរុបនៅក្នុងប្រទេសឥណ្ឌាទំនងជាខ្ពស់ជាងនេះ ដោយលើកឡើងពីកង្វះឧបករណ៍ការធ្វើតេស្ត និងអ្នកជំងឺស្លា.ប់នៅផ្ទះដោយមិនបានរាយការណ៍។
គិតរហូតមកដល់ពេលនេះ ប្រទេសឥណ្ឌាមានករណីឆ្លងកូវីដ១៩ សរុបកើនឡើងជាង ២០,៦លាននាក់។ ខណៈដែលអ្នកស្លា.ប់សរុបកើនឡើងដល់ ២២៦,១៦៩នាក់។ ដែលធ្វើឱ្យប្រទេសនេះ រំកិលខ្លួនឡើងមកឈរនៅលំដាប់ទី ៣ ពិភពលោក (តំណែងរបស់ប្រទេសម៉ិកស៊ិក) ក្នុងនាមជាប្រទេសមានអ្នកស្លា.ប់ច្រើនបំផុតដោយកូវីដ បន្ទាប់ពីសហរដ្ឋអាមេរិក(1) និងប្រេស៊ីល (2)៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ