ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ចាប់ឈើបានជាច្រើន​ម៉ែត្រគូប​ តែអត់​ដឹង​ម្ចាស់​មួយ​ណា

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រ​ចេះ ៖ ឈើ​ប្រភេទ​សាងសង់​លំនៅ​ឋាន​ជា​ច្រើន​ម៉ែត្រគូប​ ត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​សំបូរ​ ខេត្តក្រចេះ ​​ចុះ​​​​បង្ក្រាប បាន កាលពី​វេលា​ម៉ោង១២នៅ​ថ្ងៃ​ទី៣ ​ឧសភា កន្លង​ទៅ​នេះ​…

ខេត្ត​ក្រ​ចេះ ៖ ឈើ​ប្រភេទ​សាងសង់​លំនៅ​ឋាន​ជា​ច្រើន​ម៉ែត្រគូប​ ត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​សំបូរ​ ខេត្តក្រចេះ ​​ចុះ​​​​បង្ក្រាប បាន កាលពី​វេលា​ម៉ោង១២នៅ​ថ្ងៃ​ទី៣ ​ឧសភា កន្លង​ទៅ​នេះ​ ដែល​មាន​ចំណុចភ្នំខ្សាច់​ភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ​ខេត្ត​ក្រចេះ​ ។ ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ឈើ​អត់​ច្បាប់​នេះ​ ដឹកនាំ​កម្លាំង​ដោយ​លោក​វរសេនីយ៍ត្រី សូត្រ ស៊ី​ម​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​សំបូរ ហើយ​នៅ​ក្នុង​ការ​ចុះ​បង្ក្រាប​នេះ​ កម្លាំង​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ប្រមូល​ឈើ​ជា​ច្រើន​ម៉ែត្រគូប ​ដើម្បី​យក​ទៅ​ទុកជា​ភស្តុ​តាង ដើម្បី​តាម​រក​ម្ចាស់​វត្ថុ​តាង​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ។

លោក​សូត្រ ​ស៊ី​ម មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សំបូរ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​បាន​ទទួល​នូវ​សេចក្ដីរាយការណ៍​ពី​ពលរដ្ឋ​ព្រមទាំង​មានការ​ចង្អុលបង្ហាញពី​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តថា ​ត្រូវ​តែ​ចាប់​បង្ក្រាប​បាននៅ​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​ដែល​ជា​សម្បត្តិ​រដ្ឋ ដែល​គ្មាន​ច្បាប់​អនុញ្ញាត​នោះ ដើម្បី​យក​មក​ផ្ដន្ទាទោស​​​តាម​ច្បាប់​។

សូម​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​កងកម្លាំង​រាជ​អាវុធហត្ថ​ស្រុក​សំបូរ​បាន​ចុះ​ទៅ​ធ្វើការ​ចាប់​បង្ក្រាប​បទល្មើស​ឈើ ​ដែល​បាន​លាក់​ទុកជា​ច្រើន​ម៉ែត្រគូប ​ដែល​គេ​គ្រោង​នឹង​ដាក់​យក​ទៅ​លក់​នៅ​នៅ​តាម​បណ្ដា​ខេត្ត​នានា​ ដែល​ជាប់​នឹង​ខេត្តក្រចេះ ។ ចំណែកឯ​ម្ចាស់​ត្រូវ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​សូន្យឈឹង​តែ​ម្តង ។

បច្ចុប្បន្ន កម្លាំង​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក កំពុង​តែ​តាម​ស្រាវជ្រាវ​បន្ត ដើម្បី​រកមុខ​ម្ចាស់​យក​មក​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​។​ ដោយ៖ ប៊ុន លីនណា​

អត្ថបទសរសេរ ដោយ