ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាញ់ថ្នាំ​​សម្លា.ប់​មេរោគ​កូ​វី​ដ​១៩​ ក្នុង​ផ្សារ​សាមគ្គី​ ទីរួមខេត្ត​កំពត

2 ខែ មុន
  • Kampot

ខេត្តកំពត​៖ ដើម្បី​ចូលរួម​ការពារ​បង្ការ​​ទប់ស្កាត់​​និង​ប្រយុទ្ធ​ប្រឆាំង​មេរោគ​កូ​វីត​១៩ កុំ​ឲ្យ​​ឆ្លង​រីក​រាលដាល​ដល់​ប្រជាពលរដ្ឋ ​ក៏​ដូច​បងប្អូន​អាជីវករ​លក់ដូរ​ក្នុង​ទីប្រជុំជន​ក៏​ដូច​នៅ​តាម​មូលដ្ឋាន​ កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២១​ កន្លង​មក​ថ្មី​ៗ​នេះ មន្ត្រី​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ក្រោម​ការ​ចង្អុល​បញ្ជា​ពី​លោក​ឧត្តមសេនីយទោ…

ខេត្តកំពត​៖ ដើម្បី​ចូលរួម​ការពារ​បង្ការ​​ទប់ស្កាត់​​និង​ប្រយុទ្ធ​ប្រឆាំង​មេរោគ​កូ​វីត​១៩ កុំ​ឲ្យ​​ឆ្លង​រីក​រាលដាល​ដល់​ប្រជាពលរដ្ឋ ​ក៏​ដូច​បងប្អូន​អាជីវករ​លក់ដូរ​ក្នុង​ទីប្រជុំជន​ក៏​ដូច​នៅ​តាម​មូលដ្ឋាន​ កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២១​ កន្លង​មក​ថ្មី​ៗ​នេះ មន្ត្រី​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ក្រោម​ការ​ចង្អុល​បញ្ជា​ពី​លោក​ឧត្តមសេនីយទោ ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​ខេត្ត ដែល​ដឹកនាំ​កំលាំង​ដោយ​លោក​ឧត្តមសេនីយត្រី​ឡុ​ង គី​ម ស្នងការ​រង​ បាន​​បើក​យុទ្ធនាការ​ចុះ​បាញ់ថ្នាំ​សម្លា.ប់​មេរោគ​កូ​វី​ដ​១៩​ក្នុង​ផ្សារ​សាមគ្គី​ទីរួមខេត្ត​កំពត ដើម្បី​សុខុមាលភាព​សម្រាប់​អ្នកលក់ និង​អ្នកទិញ​ដែល​ងាយ​ប្រឈម​ចំពោះ​ជំងឺឆ្លង​​ប្រភេទ​នេះ​។

លោក​ឧត្តមសេនីយ៍ត្រី ឡុ​ង គី​ម ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​បាន​រៀបរាប់​ថា ក្រោម​ការ​យកចិត្តទុកដាក់​របស់​លោក​ឧត្តមសេនីយ៍ទោ​ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ​ ចំពោះ​សុខុមាលភាព​ប្រជាពលរដ្ឋ​ទូទៅ បន្ទាប់​ពី​ធ្វើ​ពិធី​ចែក​ម៉ាស់​ដល់​បងប្អូន​អ្នក​រត់​កង់​បី រត់​ម៉ូតូឌុប​និង​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​លើ​ផ្លូវ​សា​ធារ​ណៈជា​បន្តបន្ទាប់​កន្លង​មកនេះ​ក្តី នៅ​ថ្ងៃនេះ​កម្លាំង​ការិយាល័យ​សុខាភិបាល​របស់​ស្នងការដ្ឋាន​ខេត្ត សហការ​ជាមួយ​មន្ត្រី​មូលដ្ឋាន​ក្រុង​កំពត​បាន​ចុះ​បាញ់ថ្នាំ​បង្ការ និង​សម្លា.ប់​មេរោគ​កូ​វី​ដ​១៩​ក្នុង​ផ្សារ​សាមគ្គី​ទីរួមខេត្ត​ដែល​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។ សកម្មភាព​បាញ់ថ្នាំ​សម្លា.ប់មេរោគ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ផ្សារ និង​បរិវេណ​ជុំវិញ​ផ្សារ​ទាំងមូល​ដោយ​មិន​មាន​ខ្វះចន្លោះ​កន្លែង​ណាមួយ​ឡើយ​។

លោក​ឧត្តមសេនីយ៍ត្រី​បាន​បញ្ជាក់​ថា​៖ តាម​រយៈ​ការ​ផ្តាំផ្ញើ​ពី​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ លោក​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ពិសេស​អ្នក​លក់ដូរ និង​អ្នក​មក​ទិញ​ទំនិញ​ ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​រាល់​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល ក៏​ដូច​ជា​វិធានការ​នានា​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​ ៣​ការពារ​ ៣​កុំ​ និង​២​ចូលរួម។ ដោយឡែក គណៈកម្មការ​ផ្សារ​ត្រូវ​ឃ្លាំមើល​ក្នុង​ករណី អ្នក​លក់ដូរ ឬ​ភ្ញៀវ​ណា​ដែល​មិន​មាន​ពាក់​ម៉ាស់​ត្រូវ​ណែនាំ​ពួក​គាត់​ឱ្យ​ពាក់ម៉ាស់​ឱ្យ​បាន​ត្រឹមត្រូវ ពិសេស​តាម​ច្រក​ចេញចូល​ចាំបាច់​ត្រូវ​តែ​មាន​អាល់កុល​សម្រាប់​លាងដៃ ប្រសិនបើ​ជន​ណា​ម្នាក់​មាន​ភាព​រឹងរូស ​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ចូល​ផ្សារ​ជា​ដាច់ខាត​៕