ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ ​១៩ ៖ នៅតែផ្ទះ​ធ្វើ ៤ ចំណុចនេះអាច​ជួយ​សន្សំ​សំចៃ​ប្រាក់​​បាន​ច្រើន !

2 ឆ្នាំ មុន

តើ​អ្នក​ធ្លាប់​ចំណាយពេល​ច្រើន​នៅផ្ទះ​ដែរ​ ឬទេ ? ហើយ​អ្នក​ធ្លាប់​មាន​ផែនការ​បង្កើត​ថវិកា​សម្រាប់​ចំណាយ​ក្នុង​គ្រួសារ​ដែរ ​ឬទេ ? អ្នកដឹង​ទេ​ថា បច្ចុប្បន្ន​មិន​ប្រជាជន​នៅ​ក្នុង​សហរដ្ឋអាមេរិក​បាន​ចំណាយពេល​ជា​ច្រើន​នៅផ្ទះ ​។ ជំងឺ​រាតត្បាត​កូ​វី​ដ​…

តើ​អ្នក​ធ្លាប់​ចំណាយពេល​ច្រើន​នៅផ្ទះ​ដែរ​ ឬទេ ? ហើយ​អ្នក​ធ្លាប់​មាន​ផែនការ​បង្កើត​ថវិកា​សម្រាប់​ចំណាយ​ក្នុង​គ្រួសារ​ដែរ ​ឬទេ ? អ្នកដឹង​ទេ​ថា បច្ចុប្បន្ន​មិន​ប្រជាជន​នៅ​ក្នុង​សហរដ្ឋអាមេរិក​បាន​ចំណាយពេល​ជា​ច្រើន​នៅផ្ទះ ​។ ជំងឺ​រាតត្បាត​កូ​វី​ដ​ ១៩ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​មនុស្ស​ត្រូវ​ធ្វើការ​នៅផ្ទះ​ប៉ុណ្ណោះ​ទេ តែ​វា​បាន​ធ្វើ​ឱ្យ​សាលារៀន​ត្រូវ​បាន​បិទ ធ្វើ​ឱ្យ​មានការ​លុប​ចោល​នៃ​ដំណើរ​កម្សាន្ត​នានា ក៏​ដូច​ជា​ការ​ប្រជុំ​ និង​ការ​ជួបជុំ​ផ្សេង​ៗ​ខាងក្រៅ​ផ្ទះ និង​ជា​ពិសេស​នោះ​វា​បាន​ធ្វើ​ឱ្យ​មនុស្ស​ចូល​ចិត្ត​ញុំា​អាហារ​នៅផ្ទះ​ច្រើន​ជាង​សព​មួយ​ដង​ដែល មនុស្ស​ចូល​ចិត្ត​ញុំា​អាហារ​ក្រៅ​ផ្ទះ ​។

យោង​តាម​ការ​ដកស្រង់​អត្ថបទ​ជា​ភាសា​អង់គ្លេស​មួយ នៅ​លើ​វេ​ប​សាយ Discover បាន​ណែនាំ​វិធីសាស្ត្រ​ចំនួន ៤ ដែល​យើង​គ្រប់​គ្នា​អាច​អនុវត្ត​បាន ក្នុង​កំឡុង​ជំងឺ​រាតត្បាត​កូ​វី​ដ ​១៩ ដែល​វា​បាន​ធ្វើ​ឱ្យ​មនុស្ស​ទូ​ទាំង​ពិភពលោក​បាន​ចំណាយ​ពេលវេលា​នៅ​ក្នុងផ្ទះ ច្រើន​ជាង​ការ​ចេញ​ក្រៅ ៖

ទី​ ១) ប្រៀបធៀប​ការ​ចំណាយ​របស់​អ្នក​មុន​ពេល​មាន​កូ​វី​ដ ​១៩ និង​កំឡុង​ពេល​មាន​កូ​វី​ដ​ ១៩ ៖
ជា​ការ​ពិត ក្រោយ​ពេល​មាន​កូ​វី​ដ ​១៩ មាន​មនុស្ស​ជា​ច្រើន​បាន​កត់សម្គាល់​ឃើញ​ថា ពួក​គេ​មានការ​ចំណាយ​តិច​ជាង​មុន​ពេល​មាន​កូ​វី​ដ ​១៩ ​។ ដូចនេះ​អ្នក​ចាប់ផ្តើម​រំឮក​ទៅ​មើល ថា​មុន​កូ​វី​ដ ​១៩ អ្នក​ចំណាយ​លើ​អ្វីខ្លះ ចុះ​កំឡុង​ពេល​កូ​វី​ដ ​១៩ អ្នក​ចំណាយ​អ្វីខ្លះ ? ប៉ុន្តែ​ជាដំបូង​អ្នក​ត្រូវ​រក​ឱ្យ​ឃើញ​នូវ​ថវិកា​សរុប​ទាំងអស់​ដែល​អ្នក​ទុក​សម្រាប់​ចំណាយ​នៅ​ក្នុងផ្ទះ (​ចំណុច​នេះ​ចង់​មាន​ន័យ​ថា ការ​ចំណាយ​រួម​ក្នុង​គ្រួសារ​អ្នក​ដែល​មាន​ស្វាមី​ប្តី​ប្រពន្ធ អ្នក​នៅ​លីវ​ក៏​អាច​ប្រើ​វិធី​នេះ​បាន​ដែរ​)​ ។ មួយវិញទៀត​ប្រសិនជា​អ្នក​មិន​ដែល​បាន ចាប់អារម្មណ៍​ឬ​រៀបចំ​ចំនួន​ប៉ុន្មាន​ក្នុង​ការ​ចំណាយ​នៅ​ក្នុង​គ្រួសារ​នោះ សូម​ចាប់ផ្តើម​ឥ​ឡូ​វ​នេះ​ទាន់​អ្នក​កំពុង​មាន​ពេល​នៅផ្ទះ​ស្រាប់​ ។ សូម​ជម្រាប​ថា ការ​កំណត់​ថវិកាក្នុង​ការ​ចំណាយ​ក្នុង​គ្រួសារ វា​អាច​ជួយ​អ្នក​មិន​ឱ្យ​ចំណាយ​ផ្តេសផ្តាស់ ឧ​ទារ​ហណ៍​ថា ​អ្នក​បាន​បែងចែក​ការ​ចំណាយ​នានា​រួច​មក​ហើយ​ក្នុង​មួយ​ខែ ២៥០​ ដុល្លារ (​លោក​អ្នក​ប្រាកដជា​ដឹង​ថា​ ក្នុង​មួយ​ខែ​ៗ​អ្នក​ត្រូវ​ចំណាយ​លើ​អ្វីខ្លះ​ក្នុងផ្ទះ​) ដូចនេះ​ប្រសិនជា​អ្នក​ប្រើប្រាស់​លុយ​លើស នោះ​អ្នក​អាច​ប្រាប់​ខ្លួនឯង​ថា​ ឈប់​ទិញ​ហើយ លើស​លុយ​ហើយ​ ។ នៅ​ពេល​អ្នកធ្វើការ​ប្រៀប ធៀប​រវាង​មុន​ និង​កំឡុង​ពេល​កូ​វី​ដ ​១៩ អ្នក​ត្រូវ​សួរ​ខ្លួនឯង​ថា បើ​សិន​ចប់​កូ​វី​ដ​ ១៩ ត្រូវ​ប្រើ​វិធីសាស្ត្រ​នេះ​បន្ត ឬ​ត្រូវ​ប្រើ​វិធីសាស្ត្រ​ចាយ​ច្រើន​មុន​កូ​វី​ដ ​១៩ ​។ អ្នកជំនាញ​បាន​ណែនាំ​ថា ប្រសិនជា​អ្នក​បាន​ប្រៀ​ធៀប​ការ​ចំណាយ​មុន​និង​កំឡុង​ពេល​កូ​វី​ដ ​១៩ ហើយ​វា​មិន​បាន​ថមថយ​ក្នុង​ការ​ចំណាយ នោះ​អ្នក​ត្រូវ​មាន​វិធីសាស្ត្រ​ផ្សេង​ទៀត​ហើយ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​តាម​លទ្ធភាព ដែល​អ្នក​អាច​ធ្វើ​បាន អ្នករក​ឱ្យ​ឃើញ​ការ​ចំណាយ​ណា​ដែល​មិន​ចាំបាច់​ក្នុង​កំឡុង​ពេល​នេះ ​។

ទី ​២) សួរ​ខ្លួនឯង​ថា តើ​ទម្លាប់​ចំណាយ​របស់​អ្នក ជះ​ឥទ្ធិពល​ដល់​សុភមង្គល​របស់​អ្នក​យ៉ាងដូចម្តេច ? ​៖
អ្នកជំនាញ​បាន​ណែនាំ​ថា ប្រសិនជា​មនុស្ស​រួច​ផុត​ពី​ជំងឺ​នេះ គ្រប់​គ្នា​នៅ​តែ​អាច​មាន​អនាគត​វែង​ឆ្ងាយ និង​ផ្លូវ​ដែល​ត្រូវ​ដើរទៅ​មុខ ដូចនេះ​ការ​រៀប​ផែនការ​ថវិការ​ចំណាយ​ក្នុង​គ្រួសារ​នេះ វា​នឹង​មិន​ឥតប្រយោជន៍​នោះ​ទេ ព្រោះថា ​ទោះ​ចប់​ឬ​មិន​ចប់​កូ​វី​ដ​ ១៩ ក៏​អ្នកដឹង​ច្បាស់​ថា ក្នុង​មួយ​ខែ​ៗ​អ្នក​ត្រូវ​ត្រៀម​លុយ​ប៉ុណ្ណា​សម្រាប់​ចំណាយ​ក្នុងផ្ទះ​ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​មាន​មនុស្ស​ជា​ច្រើន​បាន​ចំអិន​អាហារ​របស់​ពួក​គេ​នៅផ្ទះ គឺ​ច្រើន​ជាង​មុន​ជំងឺ​រាតត្បាត​កើតឡើង​ទៅ​ទៀត (​ប៉ុន្តែ​ក៏​នៅ​មាន​មនុស្ស​មួយ​ចំនួន​ក​ម្ម៉​ង់​អាហារ​ពី​ក្រៅ​មក​ញុំា​ដែរ​)​ ។

អ្នកស្រី Rogin ​បាន​និយាយ​ថា ៖ «​នៅ​ពេល​អ្នក​ចម្អិន​អាហារ​នោះ​អ្នក​នឹង​អាច​ចំណាយ​ច្រើន​ទៅ​លើ​គ្រឿងទេស និង​ត្រី​សាច់​ជាដើម ប៉ុន្តែ​វា​ចំណាយ​តិច​ជាង​អ្វី​ដែល​អ្នក​ចេញ​ទៅ​ញុំា​ខាងក្រៅ​ផ្ទះ ហើយ​នៅ​ពេល​អ្នក​ញុំា​អាហារ​នៅផ្ទះ អ្នក​ពិតជា​ទទួល​បាន​ភាព​រីករាយ ជាមួយនឹង​ការ​អង្គុយ​ជុំ​គ្នា​ក្នុង​គ្រួសារ និង​បាន​ផ្តល់​អាហារ​ដែល​មាន​សុខភាព​ទៀត​ផង​»​។ អ្នកស្រី Rogin​បាន​និយាយ​ថា ឧទាហរណ៍​មួយទៀត​គឺ​ការ​ធ្វើ​ដំណើរ មាន​មនុស្ស​មួយ​ចំនួន​បាន​ប្រាប់​នាង​ថា ពួក​គេ​ពិតជា​នឹក​ការ​ធ្វើ​ដំណើរ​របស់​ពួក​គេ​ណាស់ ប៉ុន្តែ​មាន​អ្នកខ្លះ​ទៀត​និយាយ​ថា ​ពួក​គេ​សប្បាយចិត្ត នៅ​ពេល​ដែល​ពួក​គេ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ទីណា​បាន ​។ គ្រួសារ​ខ្លះ​បាន​និយាយ​ថា ពួក​គេ​អាច​ឃុំគ្រង​ចិត្តបាន​មិនបាច់​ប្រញាប់ប្រញាល​ចង់​ដើរ​លេង​ទេ ព្រោះ​ពួក​គេ​បាន​យល់​អំពី​អត្ថប្រយោជន៍​និង​ពេលវេលា​ល្អ​ៗ នៅផ្ទះ​ជាមួយ​គ្រួសារ (​សូម​ជម្រាប​ជូន​ផង​ដែរ​ថា នៅ​សហរដ្ឋអាមេរិក​ផ្ទះ​នីមួយ​ៗ​នៅ​ឃ្លាត​ៗ​ពី​គ្នា និង​មាន​ទីធ្លា​ធំ​ៗ​អាច​ឱ្យ​ពួក​គេ​កំសាន្ត​បាន​) ​។ អ្នកស្រីបាន​បន្ត​ថា មិន​ថា​អ្នក​ជួប ​និង​ការ​លំបាក​នៃ​សាច់ប្រាក់​ប៉ុណ្ណា​នោះ​ទេ តែ​អ្នក​ត្រូវ​តែ​រៀប​ឱ្យ​បាន​នូវ​ផែនការ​ចំណាយ ផ្អែក​លើ​ថវិកាជាក់ស្តែង នៅ​ពេល​អ្នក​នៅផ្ទះ នៅ​កំឡុង​ពេល​នេះ​អ្នក​ត្រូវ​បង្វែរ​ចំណុច​ការ​ចំណាយ និង​ផ្តោត​តែ​លើ​ការ​ចំណាយ​នៅផ្ទះ​បាន​ហើយ អ្វី​ផ្សេង​ទៀត​អ្នក​កុំ​ទាន់​អាល់​គិតគូ​ ។

ទី​ ៣) សន្សំ​ប្រាក់​ដែល​អ្នក​មិន​បាន​ចាយ​ទាំងនោះ ដើម្បី​ឆ្ពោះទៅ​រក​គោលដៅ​ហិរញ្ញវត្ថុ​របស់​អ្នក ​៖
Dawson និង Rogin បាន​ណែនាំ​ថា អ្នក​ត្រូវ​មាន​ផែនការ​សន្សំ​ប្រាក់ ដែល​អ្នក​ធ្លាប់​បាន​ចំណាយ​ខាងក្រៅ​ផ្ទះ​មុន​កូ​វី​ដ ​១៩ ​រាតត្បាត​នោះ ដាក់​ចូល​ទៅ​ក្នុង​ថវិការ​ចំណាយ​ក្នុង​គ្រួសារ ហើយ​អ្នក​ត្រូវ​មាន​គោលដៅ​ផង​ដែរ​ថា ប្រាក់​សន្សំ​លើស​នោះ​អ្នក​នឹង​ត្រូវ​យក​ទៅ​ធ្វើ​អ្វី (​បន្ទាប់​ពី​កាត់កង​ការ​ចំណាយ​ក្នុងផ្ទះ​រួច​ហើយ ប្រាក់​លើស​គួ​ធ្វើ​អ្វី​បន្ត​) ។ លោកស្រី Rogin​បាន​ណែនាំ​ថា ប្រាក់​លើស​ទាំងនោះ​អាច ដាក់​សន្សំ​ជាមួយ emergency fund ឬ​ក៏​ទុក​សម្រាប់​កូន​ៗ (​ទិញ​ការ​ដូរ ឬ​ទុក​បង់ថ្លៃ​សាលា​កូន​ៗ) ឬ​ក៏​អ្នក​អាច​សន្សំ​វា​សម្រាប់​វិស្សមកាល ឬ​ដំណើរ​កម្សាន្ត​ពេល​ណាមួយ​ដែល​ឱកាស​ហុច​ឱ្យ​ ។​ល​។ វា​អាស្រ័យ​លើ​អ្នក​ចង់​ធ្វើ​អ្វី​នៅ​ពេល​ស្ថាន​ភាពល្អ​ប្រសើ​ ។ ប៉ុន្តែ​លោកស្រី Rogin ​បាន​លើកទឹកចិត្ត​ឱ្យ​សន្សំ​ប្រាក់​ដែល​បាន​មក​ពី​ការ​នៅផ្ទះ​នឹង ទុក​សម្រាប់​គ្រា​មាន​អាសន្ន ឬ​ការ​បង់​សាលា និង​ទុក​សម្រាប់​ការ​ចូល​និវត្តន៍​ជា​ជាង​ចំណាយ​ទៅ​លើ​ដំណើរ​កម្សាន្ត ។

ទី​ ៤) ប្រាក់​សន្សំ​ពី​ការ​នៅផ្ទះ​របស់​អ្នក ក៏​អាច​ជា​ប្រយោជន៍​ឬ​ជួយ​ដល់​អ្នក​កំពុង​ខ្វះខាត​ផង​ដែរ ​៖
ប្រសិនជា​អ្នក​កំពុង​សន្សំ​ប្រាក់​ដោយ​ការ​នៅផ្ទះ លោកស្រី Rogin​ ណែនាំ​ថា អ្នក​ក៏​អាច​ប្រើប្រាស់​លុយ​សន្សំ​ទាំងនោះ​ខ្លះ​ៗ​ក្នុង​ការ​ធ្វើ​ការងារ​មនុស្សធម៌​ក្នុង​សង្គម​ និងមានវិធីសាស្ត្រជាច្រើនដែលអ្នកអាចធ្វើបានក្នុងការជួយមនុស្ស​ ។ មាន​អាជីវកម្ម​តូច​ៗ​ជា​ច្រើន​កំពុង​ជួប​បញ្ហា មាន​អង្គការ​ជា​ច្រើន​ដែល​ពុំ​មាន​ថវិកាជំនួយ និង​មនុស្ស​ក្រីក្រ​ជា​ច្រើន​មិន​មាន​ប្រាក់​ដើម្បី​ទិញ​អាហារ ដូចនេះ​ប្រសិនជា​អ្នក​នៅ​មាន​លទ្ធភាព​អ្នក​គួរតែ​ជួយ​ដល់​មនុស្ស​ទាំងនោះ​ខ្លះ​។ ក្នុង​គ្រា​ដ៏​លំបាក​នេះ មនុស្ស​ជា​ច្រើន​ត្រូវការ​ជំនួយ ហើយ​ប្រសិនបើ​អ្នក​ធ្វើអំពើរ​មនុស្សធម៌ វា​នឹង​ធ្វើ​ឱ្យ​ចិត្ត​របស់​អ្នកមាន​អារម្មណ៍ល្អ ហើយ​ជំនួយ​របស់​អ្នក​ពិតជា​មាន​អត្ថន័យ​ខ្លាំង​ណាស់​ទៅ​លើ​មនុស្ស​ដែល​កំពុង​ត្រូវការ​ជំនួយ​ទាំងនេះ (​ចែករំលែក​តិច​ក្តី ច្រើន​ក្តី គឺជា​ទឹកចិត្ត​របស់​អ្នក​) ៕ ប្រភព ៖Discover

អត្ថបទសរសេរ ដោយ