ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​ជំ​ងឺ​មហារីក​បែប​ណា ស៊ិ​ន ឧត្តម​ផល្លា គ្រាន់​តែ​ចង់ឱ្យ​ក្តី​ប្រាថ្នា​ចុង​ក្រោយ​នេះ​សម្រេច​ប៉ុណ្ណោះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ អាកា​រៈ​ព្យាបាល​ជំងឺមហារីក​កូនកណ្តុរ របស់​តារាចម្រៀង​ច្រៀង​បាន​ច្រើន​ភាសា ស៊ិ​ន ឧត្តម​ផល្លា នៅ​មិន​ទាន់​ដឹង​ថា ល្អ​ប្រសើរ​យ៉ាងណា​ហើយ​ទេ​។ អ្នក​នាង​ហាក់​មាន​កម្លាំងចិត្ត​បន្តិច​ហើយ…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ អាកា​រៈ​ព្យាបាល​ជំងឺមហារីក​កូនកណ្តុរ របស់​តារាចម្រៀង​ច្រៀង​បាន​ច្រើន​ភាសា ស៊ិ​ន ឧត្តម​ផល្លា នៅ​មិន​ទាន់​ដឹង​ថា ល្អ​ប្រសើរ​យ៉ាងណា​ហើយ​ទេ​។ អ្នក​នាង​ហាក់​មាន​កម្លាំងចិត្ត​បន្តិច​ហើយ នៅ​ពេល​ឃើញ​មិត្ត​សិល្បករ​ទាំង​ក្នុង និង​ក្រៅ​ស្រុក ព្រួយបារម្ភ និង​ជូនពរ​បួងសួង​អោយ​ឆាប់​ជា ដែល​ជា​ផ្នែក​ស្មារតី​មួយ​ដ៏​ពិសេស​ណាស់​សម្រាប់​អ្នក​ដែល​បាក់ទឹកចិត្ត​។

បើ​តាម​ប្រភាព​របស់ ស៊ិ​ន ឧត្តម​ផល្លា មាន​សប្បុរសជន​បន្ត​ផ្តល់​កម្លាំងចិត្ត និង​បាន​ថវិកា​ដោះស្រាយ​ភាព​ចាំបាច់ ក្រោយ​ពី​ដឹង​ថា តារា​ពហុ​ជំនាញ​ច្រៀង​ច្រើន​ភាសា និង​ចេះ​សម្តែង ស៊ិ​ន ឧត្តម​ផល្លា មាន​បញ្ហា​កើត​ជំងឺមហារីក​កូនកណ្តុរ ធ្វើ​អោយ​មហាជន សិល្បករ​សង្វេគ​ជា​ខ្លាំង​។ ភ្លាម​ៗ​នោះ តារា​សិល្បៈ​ជិតដិត​ក៏​បាន​ចូលរួម​ស្វែងរក​ថវិកា​ជួយ ដើម្បី​ដោះស្រាយ​ផង​ដែរ​។ ក្នុង​នោះ មាន​ខាង​លោក ហេង ឡុ​ង ,​ក្រុម​លោក យ៉ែ​ម សំ​អូន និង​ខ្លះ​ទៀត​ក៏​បាន​ជួយ​ជា​បន្តបន្ទាប់​។

តាម​ការ​ប្រាប់​នោះ​បាន​រៀបរាប់​លម្អិត​ថា «​ជំងឺមហារីក គឺជា​ជំងឺ​ដែល​ស្ងៀមស្ងាត់ និង​វិវត្តន៍​ខ្លួន​លឿន​មិន​គួរ​ឱ្យ​ជឿ ។ បងស្រី គាត់​បាន​បញ្ចប់​ការ​ព្យាបាល​ដោយ​ចាក់​ថ្នាំ​គីមី និង​បន្ត​បាញ់​កាំរស្មី​ចំនួន​៣៥​ដង​រួច​ហើយ ទើបតែ​បាន​រយៈពេល​២​ខែ​ប៉ុណ្ណោះ ស្រាប់តែ​ជំងឺ​នេះ​វា​រាលដាល​មក​ដល់​ខួរក្បាល​បាន​យ៉ាង​ឆាប់រហ័ស ។ កន្លង​មក បងស្រី​មិន​ដែល​បង្ហោះ ឬ​បង្ហាញ​ទេ​ថា គាត់​មាន​ជំងឺមហារីក​ដំណាក់កាល​ចុង​ក្រោយ​នេះ​ឱ្យ​មហាជន​ដឹង គឺ​មាន​តែ​ក្រុម​គ្រួសារ និង​មិត្តភក្តិ​ជិតដិត​របស់​គាត់​២​ទៅ​៣​នាក់​ប៉ុណ្ណោះ​ដែល​ដឹង ហើយ​នេះ​ក៏​ជា​លើក​ទី​១ ហើយ ដែល​បងស្រី​បង្ហោះ​ពី​អាការ​ជំងឺ​របស់​គាត់ ។

ចំណែក​ក្តី​ប្រាថ្នា​ជា​ចុង​ក្រោយ​របស់​គាត់ គឺ​សុំ​ឱ្យ​តែ​កូន​ៗ​គាត់​ធំ និង​មានគ្រួសារ​អស់​ប៉ុណ្ណោះ និង​ចង់​នៅ​គោរព​ប្រ​ណិ​ប​ត្តិ​ឪពុក​ម្តាយ​របស់​គាត់​ឱ្យ​បាន​យូរ​ជាង​នេះ ចាំ​យក​គាត់​ទៅ​ក៏​បាន ។ នេះ​ជា​ក្តី​បំណង​ដ៏​ធំ​ចុង​ក្រោយ​របស់​គាត់ ។

សូម​អរគុណ​ដល់​បង​ៗ​សារព័ត៌មាន ជា​ពិសេស​មិត្តភក្តិ​សិល្បៈ​របស់​បងស្រី​ដែល​បាន​ខ​ល និង​ឆាត​មក​សួរសុខទុក្ខ​បងស្រី​។ សូម​អរគុណ​បង​ៗ​មែនទែន ដែល​បាន​លើកទឹកចិត្ត​បងស្រី​កុំឱ្យ​គាត់​បាក់ទឹកចិត្ត ឱ្យ​គាត់​ប្រឹងប្រែង​បន្ត​ទៅ​មុខ​ទៀត ។ ខ្ញុំ​ស្រឡាញ់​បងស្រី​តស៊ូ​ឡើង​បង​សម្លាញ់​» ។

រីឯ អ្នក​នាង ស៊ិ​ន ឧត្តម​ផល្លា វិញ ដែល​អ្នក​ណា​ៗ​ក៏​សរសើរ​ថា ជានា​រី​រឹង​មាំ មេម៉ាយ​មែន តែ​អាច​ចិញ្ចឹម​កូន​៣​នាក់​អោយ​ចេះ​ដឹង​មាន​គន្លង​ធម៌ បាន​លើ​ដៃ​អរគុណ និង​ថ្លែងអំណរគុណ​ដល់​អ្នក​អាណិត​ស្រឡាញ់​អ្នក​នាង មិត្តភក្តិ​ទាំងអស់​ដែល​មិន​ទុក​នាង​ចោល ហើយ​ថែម​ទាំង​ជូនពរ​ខ្នះខ្នែង ស្វែងរក​ជំនួយ​ដើម្បី​ដោះស្រាយ​ស្ថានភាព​ជំងឺ​ទាន់​ពេល​។ អ្វី​ដែល​គេ​កាន់តែ​អាណិត ធ្លាប់តែ​ឃើញ​អ្នក​នាង​តុបតែង​ខ្លួន​ស្អាត​ៗ រំលេច​ម៉ូ​ដ​សក់ ឥឡូវ​បែរជា​ជ្រុះ​សក់​អស់ ព្រោះ​អាកា​រៈ​ជំងឺមហារីក​មួយ​នេះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ