ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! បន្លំ​ជា​នគរបាល​ជាតិ​ដឹក​ចិន​ល្មើស​បំរាម​ហាមឃាត់ ឆ្លងកាត់​តំបន់​ក្រហម

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​ក្លែងបន្លំ​ជា​នគរបាល​ជាតិ រួច​ក៏​ដឹក​ជនជាតិ​ចិន​ម្នាក់​ឆ្លងកាត់​តំបន់​បិទ​ខ្ទប់ (​តំបន់​ក្រហម​) ដោយ​ចេតនា និង​មិន​គោរព​តាម​វិធានការ​សុខាភិបាល​ឡើយ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​ក្លែងបន្លំ​ជា​នគរបាល​ជាតិ រួច​ក៏​ដឹក​ជនជាតិ​ចិន​ម្នាក់​ឆ្លងកាត់​តំបន់​បិទ​ខ្ទប់ (​តំបន់​ក្រហម​) ដោយ​ចេតនា និង​មិន​គោរព​តាម​វិធានការ​សុខាភិបាល​ឡើយ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ នា​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០២១​។

យោង​តាម​របាយការណ៍​ពី​សមត្ថកិច្ច បាន​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៤​នាទី​រសៀល នា​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០២១ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ទទួល​ជនសង្ស័យ​ចំនួន​០២​នាក់ (​ក្នុង​នោះ​ជនជាតិ​ចិន​ម្នាក់ ជនជាតិ​ខ្មែរ​ម្នាក់​) និង​រថយន្ដ​០១​គ្រឿង ពី​មន្ដ្រី​គោលដៅ​ត្រួតពិនិត្យ​ភ្នំ K៩៦ ស្ថិត​ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ដ​ព្រះ​សីហ​នុ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ លូ គឹ​ម​ហ្វា​ត ភេទ​ប្រុស ជា​ជនជាតិ​ខ្មែរ អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៤៥E3 ផ្លូវ​១១១ ភូមិ​១៧ សង្កាត់​អូរ​ឬ​ស្សី​១ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ មានមុខរ​បរជា​អ្នកបកប្រែ​ភាសា​នៅ​សណ្ឋាគារ​ម្ដុំ​ណា​ន​ហៃ ក្នុងភូមិ​១ សង្កាត់​លេខ​៣ ដែល​បាន​ជិះ​រថយន្ដ​ម៉ាក Toyota Camry ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AH-2263 ហើយ​ក៏​បាន​ដឹក​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ CHEN XUBO ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ពី​ម្ដុំ​សណ្ឋាគារ​ណា​ន​ហៃ ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ចេញពី​គោលដៅ​ហាមឃាត់ (​តំបន់​ក្រហម​) ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ប្រចាំការ​គោលដៅ​ត្រួតពិនិត្យ K៩៦ ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ ជនសង្ស័យ​ឈ្មោះ លូ គឹ​ម​ហ្វា​ត បាន​ប្រាប់​សមត្ថកិច្ច​ថា ចំពោះ​អាវ​នគរបាល​ដែល​ពាក់​នៅ​លើ​កៅអី​ឡាន​ខាង​មុខ​នេះ គឹ​ជា​របស់​បងថ្លៃ ដែល​បម្រើ​ការងារ​នាយកដ្ឋាន​នគរបាល​ព្រំដែន​គោក នៃ​ក្រសួងមហាផ្ទៃ ។ ឯ​មួក​ថ្នាក់ឧត្ដម​សេនីយ៍ ដែល​ទុក​នៅ​លើ តាប​ឡូ រថយន្ដ​ខាង​មុខ គឹ​របស់​មិត្ដភក្តិ​ខ្លួន​ដែល​ជាម​ន្ដ្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ហើយ​សម្ភារៈ​ទាំងនេះ គឹ​បងថ្លៃ និង​មិត្ដភក្តិ​ខ្លួន​បាន​ភ្លេច​ក្នុង​រថយន្ដ​របស់​ខ្លួន ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ព្រមទាំង​សម្ភារៈ​ជា​វត្ថុ​តាង​ដែល​ចាប់ដក​ហូត​បាន​រួម​មាន ៖ អាវ​នគរបាល​ថ្នាក់​វរសេនីយ៍ត្រី​ចំនួន​១, មួក​នគរបាល​ថ្នាក់ឧត្ដម​សេនីយ៍ ចំនួន​១ និង​រថយន្ដ​១​គ្រឿង​ម៉ាក Camry ពណ៌​ស ពាក់​ស្លាក​លេ ភ្នំពេញ​2AH-2263 ។ បច្ចុប្បន្ន ករណី​នេះ​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ