ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណោះស្រាយងាយៗ សម្រាប់អ្នកឈឺខ្នងដោយសារដើមទ្រូងធំ

2 ឆ្នាំ មុន

ការមានដើមទ្រូងធំ គឺជាអ្វីដែលស្រ្តីមានដើមទ្រូងមិនសូវធំមួយចំនួនប្រាថ្នាចង់បាន។ វាពិតជាមានភាពទាក់ទាញ​ តែពេលខ្លះគឺល្អតែមើលទេ ដោយសារតែការមានដើមទ្រូងធំអាចធ្វើឱ្យឈឺឆ្អឹងខ្នងពិបាកនឹងទ្រាំ។ ថ្ងៃនេះមិត្តនារីដែលមានបញ្ហានេះ អាចសាកដោះស្រាយបានតាមវិធីខាងក្រោម។ ១. ពាក់អាវទ្រនាប់ឱ្យត្រូវទំហំ៖ ការសិក្សាបានបង្ហាញថាស្ត្រីដែលមានដើមទ្រូងធំ…

ការមានដើមទ្រូងធំ គឺជាអ្វីដែលស្រ្តីមានដើមទ្រូងមិនសូវធំមួយចំនួនប្រាថ្នាចង់បាន។ វាពិតជាមានភាពទាក់ទាញ​ តែពេលខ្លះគឺល្អតែមើលទេ ដោយសារតែការមានដើមទ្រូងធំអាចធ្វើឱ្យឈឺឆ្អឹងខ្នងពិបាកនឹងទ្រាំ។ ថ្ងៃនេះមិត្តនារីដែលមានបញ្ហានេះ អាចសាកដោះស្រាយបានតាមវិធីខាងក្រោម។

១. ពាក់អាវទ្រនាប់ឱ្យត្រូវទំហំ៖ ការសិក្សាបានបង្ហាញថាស្ត្រីដែលមានដើមទ្រូងធំ ទំនងជាពាក់ទំហំអាវទ្រនាប់មិនត្រឹមត្រូវ។ អ្នកស្រាវជ្រាវបានសន្និដ្ឋានថា ការពាក់អាវទ្រនាប់តូចជាងទំហំដើមទ្រូង ធ្វើឱ្យមានការឈឺចាប់នៅឆ្អឹងខ្នង។ ការពាក់អាវទ្រនាប់តាមទំហំរបស់សុដន់ គឺជាអ្វីដែលស្រ្តីមានដើមទ្រូងធំត្រូវតែយកចិត្តទុកដាក់។

២. សាកព្យាយាមបញ្ចុះទម្ងន់៖ ការសម្រកទម្ងន់ ក៏អាចជួយរាងកាយស្រកខ្លាញ់ និង ធ្វើឱ្យដើមទ្រូងមានទម្ងន់ស្រាលជាងមុន។ នេះក៏ជួយឱ្យអ្នកងាយនឹងរកអាវទ្រនាប់ឱ្យត្រូវទំហំ និង សម្រួលដល់ឆ្អឹងខ្នងរបស់អ្នកកុំឱ្យសូវឈឺ។ ចូរសាកបញ្ចុះទម្ងន់តាមដំណាក់កាល រហូតទាល់តែអ្នកមានអារម្មណ៍ថា បានធូរស្បើយពីការឈឺឆ្អឹងខ្នង។

៣. ប្រើប្រាស់ថ្នាំតាមវេជ្ជសាស្រ្ត៖ ការប្រើថ្នាំបំបាត់ការឈឺចាប់ នៅពេលដែលឈឺខ្នងដោយសារដើមទ្រូងធំ គ្រាន់តែជាវិធីបណ្តោះអាសន្នប៉ុណ្ណោះ។ នេះមានន័យថា អ្នកមិនអាចប្រើវារហូតនោះទេ។ ប្រសិនបើការឈឺចាប់ខ្លាំងពេក គ្រូពេទ្យអាចចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំឱ្យបានខ្លាំងជាងមុន ដើម្បីជួយគ្រប់គ្រងការឈឺចាប់ធ្ងន់ធ្ងរដែលបណ្តាលមកពីដើមទ្រូងធំ។ តែប្រសិនបើ ការឈឺចាប់ក្លាយទៅជាបញ្ហារ៉ាំរ៉ៃ អ្នកប្រហែលជាត្រូវស្វែងរកដំណោះស្រាយផ្សេងទៀតពីវេជ្ជបណ្ឌិតជំនាញ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ