ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាតត្រដាង​អាថ៌​កំបាំង​ថ្ម​700​តោន​ទើរ​លើ​ទួល​ព្រោះ​រលក​យក្ស​ស៊ូ​ណា​មី​73.000​ឆ្នាំ​មុន

8 ឆ្នាំ មុន

លោក​សាស្ត្រាចារ្យ​រី​កាដូ រ៉ា​ម៉ា​ល​យ៉ូ ផ្នែក​ធរណីវិទ្យា ពី​មហាវិទ្យាល័យ​ប្រ៊ី​ស្តុល ប្រទេស​អង់គ្លេស សន្និដ្ឋាន​ថា ដុំ​ថ្ម​ដ៏​ធំ​មហិមា មាន​ទម្ងន់​ប្រហែល​៧០០​តោន ស្ថិត​ក្នុង​ប្រទេស​ស៊ី​លី ដែល​មានការ​ជជែក​វែកញែក​ជា​យូរ​មក​ហើយ​នោះ

លោក​សាស្ត្រាចារ្យ​រី​កាដូ រ៉ា​ម៉ា​ល​យ៉ូ ផ្នែក​ធរណីវិទ្យា ពី​មហាវិទ្យាល័យ​ប្រ៊ី​ស្តុល ប្រទេស​អង់គ្លេស សន្និដ្ឋាន​ថា ដុំ​ថ្ម​ដ៏​ធំ​មហិមា មាន​ទម្ងន់​ប្រហែល​៧០០​តោន ស្ថិត​ក្នុង​ប្រទេស​ស៊ី​លី ដែល​មានការ​ជជែក​វែកញែក​ជា​យូរ​មក​ហើយ​នោះ បច្ចុប្បន្ន​អាច​សន្និដ្ឋាន​បាន​ថា វា​ជា​ថ្ម​មាន​អាយុកាល​៣៧០.០០០​ឆ្នាំ ស្រប​នឹង​ហេតុការណ៍​រលក​យក្ស​ស៊ូ​ណា​មីនា​ពេល​នោះ ។

លោក​រ៉ា​ម៉ា​ល​យ៉ូ ប្រទះ​ឃើញ​ថ្ម​នោះ ខណៈ​ពេល​ទៅ​ទស្សនកិច្ច​នៅ​ក្រុង​សាន​ទី​យ៉ា​ហ្គោ ប្រទេស​ស៊ី​លី កាលពី​ឆ្នាំ​២០០៧ ។ ក្រុម​អ្នក​ស្រាវជ្រាវ​របស់​លោក​រ៉ា​ម៉ា​ល​យ៉ូ ស្រាវជ្រាវ​ឃើញ​ក្នុង​ពេល​បន្ទាប់​ថា ជា​ថ្ម​មាន​ប្រភព​ពី​ដែនសមុទ្រ​ចំណាស់ ដោយ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ថ្ម​ទូទៅ​នៅ​បរិវេណ​ជុំវិញ​ដែល​ជា​ប្រភេទ​ថ្មភ្នំ​មាន​អាយុ​នៅ​ខ្ចី ។
បញ្ហា​ស្ថិត​ត្រង់​ថា ថ្ម​ដ៏​ធំ​បែប​នេះ​ឡើង​ទៅ​ទើរ​នៅ​ទី​ខ្ពស់​បាន​ដោយ​របៀប​ណា ? លោក​រ៉ា​ម៉ា​ល​យ៉ូ  សន្និដ្ឋាន​ថា វា​ប្រាកដជា​កើតឡើង​ដោយសារ​រលក​ស៊ូ​ណា​មី កាលពី​៧៣.០០០​ឆ្នាំ​មុន​ជាក់​ជា​មិន​ខាន ។ អំឡុង​ពេល​នោះ​ចង្កេះភ្នំ​នៃ​កោះ​ហ្វូ​ហ្គោ បាក់​ចូល​សមុទ្រ ព្រោះ​ជា​កោះ​កើត​ពី​ភ្នំភ្លើង និង​ជា​ផ្នែក​មួយ​នៃ​កោះ​ខេ​ប​វ៉ើ​ដ (Cape  Verde) ស្ថិត​នៅ​ក្នុង​សមុទ្រ​ភាគ​ខាងលិច​ឆៀង​ខាងជើង​ទ្វីបអាហ្វ្រិក ។ ការ​បាក់​ផ្នែក​គែម​នៃ​កោះ​នោះ​បង្ក​ឱ្យ​កើត​រលក​យក្ស​ស៊ូ​ណា​មី​។ អ្នកជំនាញ​បាន​ពិភាក្សា​វែកញែក​គ្នា​អស់​រយៈពេល​យ៉ាង​យូរ​ថា តើ​ស៊ូ​ណា​មីនោះ​មាន​ទំហំ​ប៉ុនណា ? វា​អាស្រ័យ​លើ​ការ​បាក់​ដែល​កើតឡើង ក្នុង​ពេល​ស្របគ្នា និង​បាក់​ស្រ៊ុប​តែ​មួយ​លើក ។ ដំណាក់កាល​ដំបូង​បង្ក​ឱ្យ​កើត​ស៊ូ​ណា​មី​ទំហំ​មធ្យម​មាន​កម្ពស់​ប្រហែល​១០​ទៅ​១៣​ម៉ែត្រ ប៉ុន្តែ​កើតឡើង​ច្រើន​លើក ធ្វើ​ឱ្យ​មាន​កម្លាំង​ខ្លាំង ដោយ​ឥទ្ធិពល​របស់​វា​អាច​ធ្វើ​ឱ្យ​ភ្នំ​ទាំងមូល​រំកិល​បាន និង​អាច​បំផ្លិចបំផ្លាញ ភ្លាម​ៗ ។ ត្រង់​ចំណុច​នោះ​ធ្វើ​ឱ្យ​លោក​រ៉ា​ម៉ា​ល​យ៉ូ សន្និដ្ឋាន​ថា ថ្ម​ដ៏​មហិមា ទំហំ​៧០០​តោន ដែល​ប្រទះ​ឃើញ​នៅ​ស៊ី​លី គឺជា​តឹកតាង​ពី​៧៣.០០០​ឆ្នាំ​មុន ធ្លាប់​កើត​មាន​ស៊ូ​ណា​មី ។ 

លោក​សាស្ត្រាចារ្យ​រ៉ា​ម៉ុ​ល​យ៉ូ និង​ក្រុម​ស្រាវជ្រាវ​បាន​ចំណាយពេល​ត្រួតពិនិត្យ​អាយុ​របស់​ដុំ​ថ្ម​ដ៏​ធំ​នោះ​ដោយ​ប្រៀបធៀប​ទៅ​នឹង​ដុំ​ថ្ម​នៅ​ក្បែរ​គ្នា ឃើញ​ថា ប្រភព​ដើម​របស់​ថ្ម​យក្ស​ជា​ផ្នែក​មួយ​នៃ​ផ្ទាំង​ថ្ម​ដ៏​ធំ​ដែល​លិច​នៅ​បាតសមុទ្រ ។ កម្លាំង​ទំនាញ​នៃ​រលក​ទាញ​ផ្តាច់​ផ្ទាំង​ថ្ម​យក្ស​នោះ​ពី​ផ្ទាំង​ថ្ម​ធំ​របស់​វា ហើយ​រុញ​ឡើង​ទៅ​ទើរ​នៅ​ទី​ខ្ពស់​ជិត​២៥០​ម៉ែត្រ គឺ​គ្មាន​កម្លាំង​ទំនាញ​ផ្សេង​ណាមួយ ក្រៅពី​រលក​យក្ស​ស៊ូ​ណា​មី​ទេ ៕