ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ឥណ្ឌា​ដែល​រង​ការ​ចាប់រំលោ.ភ​បើ​ចង់​មានឈ្មោះ​បរិសុទ្ធ​ត្រូវ​ទូល​ថ្ម​40​គីឡូក្រាម

8 ឆ្នាំ មុន

ក្នុងមួយ​ឆ្នាំ​ៗ​នារី​ឥណ្ឌា​រាប់​ពាន់​នាក់​រង​គ្រោះ​ដោយ​ការ​ចាប់រំលោ.ភ​, ហើយ​នារី​មួយ​ចំនួន​ធំ​ដែល​ត្រូវ​គេ​រំលោ.ភ​ដែរ តែ​ចង់​មានឈ្មោះ​បរិសុទ្ធ​ឡើង​វិញ ត្រូវ​ទូល​ថ្ម​ទម្ងន់​៤០​គីឡូក្រាម​ក្នុង​ពិធី​ចម្លែក​ម្យ៉ាង​តាម​សាសនា​ហិណ្ឌូ ។

ក្នុងមួយ​ឆ្នាំ​ៗ​នារី​ឥណ្ឌា​រាប់​ពាន់​នាក់​រង​គ្រោះ​ដោយ​ការ​ចាប់រំលោភ​, ហើយ​នារី​មួយ​ចំនួន​ធំ​ដែល​ត្រូវ​គេ​រំលោភ​ដែរ  តែ​ចង់​មានឈ្មោះ​បរិសុទ្ធ​ឡើង​វិញ ត្រូវ​ទូល​ថ្ម​ទម្ងន់​៤០​គីឡូក្រាម​ក្នុង​ពិធី​ចម្លែក​ម្យ៉ាង​តាម​សាសនា​ហិណ្ឌូ ។

បង្ហាញ​ភាព​បរិសុទ្ធ​របស់​ខ្លួន
កាសែត Independent របស់​អង់គ្លេស​បាន​ផ្សាយ​ឱ្យ​ដឹង​ថា នារី​ម្នាក់​ត្រូវ​គេ​ចាប់រំលោភ​រហូត​មាន​ផ្ទៃពោះ ហើយ​ត្រូវ​មនុស្ស​ក្នុង​គ្រួសារ​បង្ខំ​ឱ្យ​ទូល​ថ្ម​ទម្ងន់​៤០​គីឡូក្រាម ក្នុង​ពិធី​សាសនា​ដ៏​ចម្លែក​មួយ​ឈ្មោះ​ពិធី Agnipariksha ដើម្បី​បញ្ជាក់​ភាព​ស្អាតស្អំ​របស់​ខ្លួន ។ ការ​ទូល​ថ្ម​ក្នុង​ពិធី​នោះ នាង​ត្រូវ​អង្គុយ​ត្រង់​ខ្លួន ហើយ​នៅ​ស្ងៀម​រហូត លុះត្រា​អាចារ្យ​ម្ចាស់​ពិធី​ប្រាប់​ថា «​នាង​បាន​ស្អាតស្អំ​វិញ​ហើយ​» ទើប​អាច​ដាក់​ដុំ​ថ្ម​ចុះ​ពី​ក្បាល និង​ងើប​ដើរ​បាន ។ នារី​រង​គ្រោះ​ក្រោយ​ទូល​ថ្ម​ក្នុង​ពិធី Agnipariksha រួច នាង​ត្រូវ​តុលាការ​សម្រេច​មិន​ឱ្យ​រំលូតកូន​ចោល​ទេ​ត្រូវ​ទុក​គភ៌​រហូត​ដល់​សម្រាល ហើយ​ប្រគល់​បុត្រ​នោះ​ដល់​អាជ្ញាធរ​ដើម្បី​អាជ្ញាធរ​ប្រគល់​ឱ្យ​មណ្ឌលកុមារ​ចិញ្ចឹម​ថែទាំ ។ នារី​រង​គ្រោះ​នោះ​ប្រាប់​សាច់ញាតិ​របស់​ខ្លួន​ថា ជន​ដែល​ចាប់រំលោភ​នាង បាន​គំរាម​សម្លាប់​នាង​ចោល​ពេល​ណា​គេ​រួច​ពី​គុក​វិញ ព្រោះ​ដោយសារ​នាង​ប្តឹង​ប៉ូលិស​ទើប​គេ​ជាប់គុក ។
ក្នុង​វប្បធម៌​របស់​អ្នក​កាន់សាសនា​ហិណ្ឌូ​នៅ​ឥណ្ឌា ពិធី Ag niparksha ជា​ពិធី​សម្រាប់​លាង​ភាព​កខ្វក់​របស់​នារី​ដែល​ត្រូវ​គេ​ចាប់រំលោភ ។ ពាក្យ Agniparik មាន​ន័យ​ថា «​ពិធី​សាកល្បង​របស់​ភ្លើង​» មាន​ប្រភព​ពី​រឿង​រាមកេរ្តិ៍ ត្រង់​វគ្គ​នាង​សេ​តា​យល់ព្រម​ដើរ​ចូល​ភ្លើង​ដើម្បី​បញ្ជាក់​ភាព​បរិសុទ្ធ​របស់​ខ្លួន​បន្ទាប់​ពី​ត្រូវ​យក្ស​លួច​ចាប់​យក​ទៅ​នគរ​លង្កា ។

ទៅ​សម្លាប់​ខ្លួន​នៅ​សមុទ្រ​នាង​ក្រមុំ​ម្នាក់​ត្រូវ​អ្នកនេសាទ​ចាប់រំលោភ
កាសែត Daily Mail របស់​អង់គ្លេស​ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា នារី​ម្នាក់​ក្រោយ​ពេល​លោត​ចុះ​សមុទ្រ​ធ្វើ​អត្តឃាត​ជាមួយ​មនុស្ស​ទាំងអស់​ក្នុង​គ្រួសារ​របស់​ខ្លួន ត្រូវ​រលក​សមុទ្រ​បោក​រុញ​ឡើង​ដល់​ឆ្នេរ​ខ្សាច់​មួយ ហើយ​ត្រូវ​បុរស​អ្នកនេសាទ​ពីរ​នាក់​ព្រួត​គ្នា​រំលោភ ។

នារី​នោះ​រួម​ជាមួយ​ឪពុក​ម្តាយ និង​ប្អូនស្រី​៤​នាក់​ទៀត​របស់​ខ្លួន ត្រូវ​រលក​សមុទ្រ​បោក​រុញ​ឡើង​ដល់​ឆ្នេរ​ខ្សាច់​មួយ ហើយ​ត្រូវ​បុរស​នេសាទ​ពីរ​នាក់​ព្រួត​គ្នា​រំលោភ ។
នារី​នោះ​រួម​ជាមួយ​ឪពុក​ម្តាយ​និង​ប្អូនស្រី​៤​នាក់​ទៀត​របស់​ខ្លួន ឡើង​ទូក​មួយ​គ្រឿង​ចេញ​ទៅ​ធ្វើ​អត្តឃាត​រួម​គ្នា​ដោយ​លោត​ចូល​សមុទ្រ ក្រោយ​ពី​ត្រូវ​គេ​បណ្តេញ​ចេញពី​ភូមិ​នៅ​តំបន់ Puducherry ។ ក្រោយ​ពេល​លោត​ចុះ​សមុទ្រ ម្តាយ​នាង និង​ប្អូនស្រី​ពីរ​នាក់​ស្លាប់​បាត់បង់​ជីវិត ខណៈ​ឪពុក​នាង និង​ប្អូនស្រី​២​នាក់​ទៀត​ត្រូវ​រលក  ធំ​ៗ​បោក​រុញ​ចូល​ឆ្នេរ​ខ្សាច់​មួយ​នៅ​ឆ្ងាយ​ពី​នាង ។ នារី​រង​គ្រោះ​ប្រាប់​ប៉ូលិស​ថា បន្ទាប់​ពី​ត្រូវ​រលក​សមុទ្រ​រុញ​ផុត​ពី​កន្លែង​ធ្វើ​អត្តឃាត​ប្រហែល​១​គីឡូម៉ែត្រ នាង​ដេក​ស្តូកស្តឹង​លើ​ឆ្នេរ​ខ្សាច់ បន្ទាប់​មក​ត្រូវ​អ្នកនេសាទ​ពីរ​នាក់​ព្រួត​គ្នា​រំលោភ​នាង​ខណៈ​នៅ​រវើរវាយ​នៅឡើយ ។

បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​របស់​នារី​រង​គ្រោះ ប៉ូលិស​បើក​មើល​កា​មេ​រ៉ា​សុវត្ថិភាព​របស់​សណ្ឋាគារ និង​ផ្ទះសំណាក់​ក្នុង​តំបន់​ឃើញ​បុរស​ពីរ​នាក់​មាន​អាកប្បកិរិយា​គួរ​ឱ្យ​សង្ស័យ ហើយ​ក៏​នាំ​ទៅ​សាកសួរ ។ បុរស​ពីរ​នាក់​នោះ​ជា​អ្នកនេសាទ​ក្តាម ម្នាក់​ឈ្មោះ Raja អាយុ​៣៥​ឆ្នាំ ម្នាក់​ទៀត​ឈ្មោះ Vijaykumar អាយុ​៣២​ឆ្នាំ ។ ដោយ​ត្រូវ​ប៉ូលិស​សួរ ចំ​ៗ​ពេក ពួក​គេ​ភិតភ័យ​ក៏​ឆ្លើយ​សារភាព​ទាំងអស់ ។

រំលោភ​ហើយ​គំរាម​ទារប្រាក់​ទៀត
តាម​កាសែត Indian Express ក្មេង​ស្រី​ជំទង់​អាយុ​១៥​ឆ្នាំ​ម្នាក់​នៅ​ភូមិ Banvarivas ក្នុង​តំបន់ Noida ត្រូវ​បុរស​៣​នាក់​ចាប់រំលោភ​យា​៉​ង​សាហាវ ។ ជន​ទាំងនោះ​ថែម​ទាំង​ថត​វី​ដេ​អូ​ពី​សកម្មភាព​នេះ​ទៀត បន្ទាប់​មក​ពួក​គេ​រួម​ទាំង​ប្រពន្ធ​របស់​ជន​ម្នាក់​ផង​ទារប្រាក់​ពី​ក្មេង​ស្រី​រង​គ្រោះ ដោយ​គំរាម​ថាបើ​មិន​ឱ្យប្រាក់​គ្រប់​ចំនួន​តាម​ការ​ទាមទារ​ទេ នឹង​បង្ហោះ​រូបភាព​នាង​ត្រូវ​គេ​រំលោភ​ឱ្យ​អ្នកផង​មើល​ពេញ​ប្រទេស ។ ភ័យ​ពេក​ក្មេង​ស្រី​រង​គ្រោះ​ប្រាប់​ឪពុក​ម្តាយ​តាម​ត្រង់​។ ឪពុក​ម្តាយ​នាង​ក៏​ដាក់​ពាក្យ​ប្តឹង​ប៉ូលិស ប៉ុន្តែ​ដោយ​ជនល្មើស​ទាំងនោះ​ស្គាល់​មន្ត្រី​ប៉ូលិស​មួយ​ចំនួន ដូច្នេះ​គ្មាន​អ្នក​ណា​ធ្វើ​អី​ពួក​គេ​ទេ ។

ថ្មី​ៗ​នេះ​ជនល្មើស​ទាំង​៣​នាក់​នោះ​លួច​ចូល​ផ្ទះ
ក្មេង​ស្រី​រង​គ្រោះ​ពេល​ឪពុក​ម្តាយ​នាង​អត់​នៅផ្ទះ ចូល​ដល់​ភ្លាម​នាំ​គ្នា​ស្រោច​សាំង​លើ​ខ្លួន​នាង​ដុត​ទាំង​រស់ ធ្វើ​ឱ្យ​ខ្លួនប្រាណ​នាង​រលាក​រលួយ​៩០​ភាគរយ បាន​អ្នកស្រុក​ជួយ​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ Kailash ក្នុង​តំបន់ Noida តែ​ដោយ​ស្នាម​របួស​លើ​ខ្លួន​នាង​ធ្ងន់​ពេក​គេ​ក៏​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​នៅ​រដ្ឋធានី​ញូ​វ​ដេ​លី ដឹង​អី​ទៅ​ដល់​ញូ​វ​ដេ​លី​នាង​អស់​ជីវិត​ល្មម ។ ក្រោយ​ពី​ក្មេង​ស្រី​រង​គ្រោះ​អស់​ជីវិត ប៉ូលិស​នៅ​តំបន់ Noida ឃើញ​រឿង​នេះ​កាន់តែ​ធំ​ពុំ​អាច​ព្រងើយកន្តើយ​បាន​ទៀត​ក៏​បញ្ជូន​កម្លាំង​តាម​រក​ចាប់​ជនល្មើស​ទាំង​៣​នាក់​នោះ​ភ្លាម ៕