ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​វិហារ​អាយុ​400​ឆ្នាំ​លេច​រូបរាង​ឡើង​ក្រោយ​ទឹក​ស្រក

8 ឆ្នាំ មុន

ព្រះ​វិហារ​សង់​នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី ១៦ ឬ​គេ​ហៅ​ថា​ប្រាសាទ Santiago បាន​លេច​រូបរាង​ឡើង​ក្រោយ​ពេល​ទឹកទន្លេ​ស្រក​២៥​ម៉ែត្រ​។

លោក​លី​អូ​ណែ​ល ម៉ែ​ន​ដូ​ហ្សា ដែល​តែងតែ​ទៅ​ស្ទូចត្រី​នៅ​ម្តុំ​អាង​ស្តុក​ទឹក​ហ៊ុម​ព័ទ្ធ​

ព្រះ​វិហារ​សង់​នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី ១៦ ឬ​គេ​ហៅ​ថា​ប្រាសាទ Santiago បាន​លេច​រូបរាង​ឡើង​ក្រោយ​ពេល​ទឹកទន្លេ​ស្រក​២៥​ម៉ែត្រ​។

លោក​លី​អូ​ណែ​ល ម៉ែ​ន​ដូ​ហ្សា ដែល​តែងតែ​ទៅ​ស្ទូចត្រី​នៅ​ម្តុំ​អាង​ស្តុក​ទឹក​ហ៊ុម​ព័ទ្ធ​ទៅដោយ​ព្រៃឈើ និង​ជួរ​ភ្នំ​នា​ភាគ​ខាងត្បូង​ប្រទេស​ម៉ិ​ក​ស៊ិ​ក រដ្ឋ Chiapas ជា​អ្នក​ប្រទះ​ឃើញ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នោះ​មុនគេ បន្ទាប់​ពី​វា​កប់​បាត់​ជា​យូរលង់​មក​ហើយ ។ ក្រោយ​ពេល​ប្រាសាទ​នោះ​លេច​ចេញពី​ក្នុង​ទឹក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​មាន​អ្នកទេសចរ​ជា​ច្រើន​នាក់​ទៅ​ទស្សនា​កម្សាន្ត និង​ថត​យក​រូបភាព ។

នេះ​ជា​លើក​ទី​២​ហើយ​ដែល​ទឹក​ស្រក​បង្ហាញ​រូបរាង​វិហារ​នោះ ក្រោយ​ពី​ទឹក​លិច​កប់​បាត់​នៅ​ឆ្នាំ​១៩៦៦ ។ កាលពី​ឆ្នាំ​២០០២ ទឹក​ស្រក​បាន​លេច​រូបរាង​ម្តង​រួច​មក​ហើយ ធ្វើ​ឱ្យ​អ្នកទេសចរ​អាច​ចូល​ទៅ​ខាងក្នុង​ប្រាសាទ​នោះ​បាន​។ ប្រាសាទ​នោះ​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​តំបន់ Quechula និង​សាង់សង់​ឡើង​ដោយ​ព្រះសង្ឃ​មួយ​ក្រុម​ដឹកនាំ​ដោយ Friar Bartolome de la Casas នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី​១៦ ។ វិហារ​ដែល​មាន​ប្រវែង​បណ្តោយ​៦១​ម៉ែត្រ និង​ទទឹង​១៤​ម៉ែត្រ កម្ពស់​១០​ម៉ែត្រ និង​ខ្លោងទ្វារ​ចូល​ប្រវែង​១៦​ម៉ែត្រ នោះ​ត្រូវ​គេ​បោះបង់​ចោល​ពី​ឆ្នាំ​១៧៧៣​ដល់​ឆ្នាំ​១៧៧៦ ។ នេះ​បើ​យោង​តាម​សម្តី​ស្ថាបត្យករ Carlos Navarete ដែល​ធ្វើការ​ជាមួយ​អាជ្ញាធរ​ម៉ិ​ក​ស៊ិ​ក ៕