ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​អា​មេ​រិ​ក​បង្អួត​លុយ​តាម​ហ្វេ​ស​ប៊ុ​ក​ត្រូវ​ចោរ​ចូល​ប្លន់​សម្លា.ប់

8 ឆ្នាំ មុន

សារព័ត៌មាន «​វ៉ា​ស៊ី​ន​តោន​ប៉ុស្តិ៍​» ផ្សាយ​ថា​លោក​ថូ​នី ហែ​រី​ស ជនជាតិ​អា​មេ​រិ​ក​អាយុ​៥០​ឆ្នាំ រស់នៅ​ក្រុង​ហ្វ៊ី​ឡា​ដែល​ហ្វ៊ី​យ៉ា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ត្រូវ​ជនល្មើស​៣​នាក់ មាន​អាយុ​ពី​១៧​ឆ្នាំ​ដល់​១៩​ឆ្នាំ

សារព័ត៌មាន «​វ៉ា​ស៊ី​ន​តោន​ប៉ុស្តិ៍​» ផ្សាយ​ថា​លោក​ថូ​នី ហែ​រី​ស ជនជាតិ​អា​មេ​រិ​ក​អាយុ​៥០​ឆ្នាំ រស់នៅ​ក្រុង​ហ្វ៊ី​ឡា​ដែល​ហ្វ៊ី​យ៉ា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ត្រូវ​ជនល្មើស​៣​នាក់ មាន​អាយុ​ពី​១៧​ឆ្នាំ​ដល់​១៩​ឆ្នាំ ចូល​ទៅ​ក្នុងផ្ទះ​ប្លន់​យក​ប្រាក់​៦០.០០០​ដុល្លារ ។

របាយការណ៍​បញ្ជាក់​ថា បុរស​រង​គ្រោះ និង ប្រពន្ធ​ត្រូវ​ក្រុម​ចោរ​ចាប់ចង និង​យក​កាំភ្លើង​ភ្ជង់​ក្បាល បង្ខំ​ឱ្យ​ប្រាប់​កន្លែង​លាក់​លុយ​ដែល​បង្ហាញ​ក្នុង​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ទី​៥ តុលា ។ លោក​ហែ​រី​ស មិន​ព្រម​ប្រាប់​កន្លែង​លាក់​លុយ​ទេ ដូច្នោះ​ហើយ​ត្រូវ​ក្រុម​ចោរ​បាញ់​ក្បាល​បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត ។

តាម​ពិត​លោក​ថូ​នី ហែ​រី​ស គ្មាន​ប្រាក់​៦០.០០០​ដុល្លារ ដូច​បង្ហាញ​តាម​ហ្វេ​ស​ប៊ុ​ក​ទេ ដោយ​ក្មួយ​របស់​លោក​បញ្ជាក់​ថា លោក​យក​ក្រដាសប្រាក់​២០​ដុល្លារ​រុំ​ស្រោប​ដុំ​ប្រាក់​១​ដុល្លារ ហើយ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ដើម្បី​បង្អួត​មិត្តភក្តិ​។ ការ​លេងសើច​នោះ​ធ្វើ​ឱ្យ​កើតរឿង​អកុសល​នឹក​ស្មាន​មិន​ដល់ គឺ​ត្រូវ​ពួក​ចោរ​ចូល​ប្លន់​សម្លាប់​បន្សល់​ទុក​ប្រពន្ធ​ឱ្យ​នៅ​ចិញ្ចឹម​កូនស្រី​អាយុ​៥​ឆ្នាំ ៣​ឆ្នាំ និង​១០​ខែ ៕