ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាមបន្ថែម​បុគ្គលិក​យោធា ៣១៤​នាក់ ដើម្បីរឹត​បន្តឹង​តាម​ព្រំដែន​កម្ពុជា

2 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ ប្រទេស​វៀតណាម បាន​បញ្ជូន​បុគ្គលិក​យោធា ចំនួន ៣១៤​នាក់ ទៅ​កាន់​ព្រំដែន​កម្ពុជា​-​វៀតណាម កាលពី​ថ្ងៃអាទិត្យ ទី​២ ឧសភា…

ទីក្រុង​ហាណូយ ៖ ប្រទេស​វៀតណាម បាន​បញ្ជូន​បុគ្គលិក​យោធា ចំនួន ៣១៤​នាក់ ទៅ​កាន់​ព្រំដែន​កម្ពុជា​-​វៀតណាម កាលពី​ថ្ងៃអាទិត្យ ទី​២ ឧសភា ២០២១ ដើម្បី​ការពារ​ការ​ចូល​មក​ក្នុង​ប្រទេស​វៀតណាម ដោយ​ខុសច្បាប់ ខណៈ​មានការ​កើនឡើង​នៃ​ករណី​ឆ្លង​កូ​វី​ដ​-១៩ នេះ​បើ​យោង​តាម គេហទំព័រ​របស់​វៀតណាម vnexpress ។

នៅ​ខេត្ត​តា​យ​និ​ញ បុគ្គលិក​យោធា ចំនួន​២៥៨​នាក់ នឹង​ដើរ​ល្បាត​តាម​បន្ទាត់​ព្រំដែន​ដោយ​បើកចំហ និង​ឃ្លាំមើល​ពី​ចម្ងាយ​ជាមួយ​ឆ្មាំ​ព្រំដែន ដើម្បី​ការពារ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់ ។

ទន្ទឹម​នឹង​នេះ​ដែរ ទាហាន ៥៦​នាក់ នៅ​ខេត្ត​ប៊ិ​ញ​ភឿ​ក បាន​ទៅ​ដល់​ប៉ុស្តិ៍​ការពារ​ព្រំដែន ដើម្បី​ជួយ​ការពារ​ការ​នាំ​ចូល ដែល​នាំ​អោយ​កើនឡើង​ការ​ឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

ខេត្ត​តា​យ​និ​ញ​មាន​ព្រំប្រទល់​ប្រវែង ២៤០​គីឡូម៉ែត្រ ជាប់​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា ដែល​អាជ្ញាធរ​បាន​បង្កើត​ប៉ុស្តិ៍ ចំនួន​១២៩ ដែល​មាន​បុគ្គលិក​លើស​ពី ៦០០​នាក់ និង​ខេត្ត​ប៊ិ​ញ​ភឿ​ក បាន​បង្កើត​ប៉ុស្តិ៍​ចំនួន​៦២ និង​ស្ថានីយ៍​ចំនួន​១១ នៅ​តាម​បណ្តោយ​ព្រំដែន​ប្រវែង ២៦០​គីឡូម៉ែត្រ ។

ប្រទេស​វៀតណាម ក៏​បាន​បញ្ជូន​បុគ្គលិក​យោធា​រាប់រយ​នាក់ ទៅ​កាន់​ព្រំដែន​ប្រទេស​ឡាវ ផង​ដែរ ដើម្បី​ធានា​ថា គ្មាន​នរណា​ម្នាក់​ចូល ទៅ​ក្នុង​ប្រទេស​វៀតណាម ដោយ​ខុសច្បាប់​ទេ ដែល​អាច​នាំ​យក​វីរុស​កូ​វី​ដ​-១៩ ទៅ​ជាមួយ​ពួក​គេ ។

ព្រំដែន​វៀតណាម និង ឡាវ មាន​ប្រវែង ២,១៦១​គីឡូម៉ែត្រ ឆ្លងកាត់​ខេត្ត​ចំនួន ១០​នៅ​ភាគ​ខាងជើង និង​ភាគ​កណ្ដាល នៃ​ប្រទេស ។

គិត​ត្រឹម​ថ្ងៃ​ទី​២ ឧសភា ២០២១ ប្រទេស​វៀតណាម មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ សរុប​ចំនួន ២,៩៦២ ករណី អ្នកជំងឺ​សរុប​ចំនួន ២,៥៤៩​នាក់​ជា​សះស្បើយ និង​ស្លាប់​សរុប ៣៥​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ