ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួរ​ខ្លួនឯង​ថា ​មាន ៣ ​ចំណុច​នេះ​ទេ មុន​ពេល​សម្រេចចិត្ត​ទិញ​ផ្ទះ ​!

2 ឆ្នាំ មុន

ក្រោយ​មាន​ជំងឺ​រាតត្បាត​កូ​វី​ដ ​១៩ បាន​វាយលុក​ជាង​មួយ​ឆ្នាំ​មក​ហើយ​នោះ មានការ​រក​ឃើញ​មួយ​បានឱ្យ​ថា មនុស្ស​ជាង ៥៨ ​ភាគរយ ដែល​កំពុង​ជួល​ផ្ទះ​គេ​នៅ ក្នុង​ប្រទេស​សហរដ្ឋអាមេរិក បាន​គិតគូរ​និង​ជម្រុញ​ឱ្យ​ពួក​គេ​មាន​បំណង​ចង់​ទិញ​ផ្ទះ​ឬ​បង់​រំ​លស់​ផ្ទះ​វិញ…

ក្រោយ​មាន​ជំងឺ​រាតត្បាត​កូ​វី​ដ ​១៩ បាន​វាយលុក​ជាង​មួយ​ឆ្នាំ​មក​ហើយ​នោះ មានការ​រក​ឃើញ​មួយ​បានឱ្យ​ថា មនុស្ស​ជាង ៥៨ ​ភាគរយ ដែល​កំពុង​ជួល​ផ្ទះ​គេ​នៅ ក្នុង​ប្រទេស​សហរដ្ឋអាមេរិក បាន​គិតគូរ​និង​ជម្រុញ​ឱ្យ​ពួក​គេ​មាន​បំណង​ចង់​ទិញ​ផ្ទះ​ឬ​បង់​រំ​លស់​ផ្ទះ​វិញ នេះ​បើ​យោង​តាម​ការ​ស្ទង់​មតិ Lowe’s ថ្មី​ៗ​នេះ​ ។ តាម​ការ​ចេញផ្សាយ​របស់​វេ​ប​សាយ cnbc​ បាន​សម្ភាសនារី​ម្នាក់​មានឈ្មោះ​ថា Schultz មាន​អាយុ ៣៤ ឆ្នាំ បានឱ្យ​ដឹង​ថា ការ​ទិញ​ផ្ទះ​មិនមែន​ជា​រឿង​សាមញ្ញ​នោះ​ទេ ដូចនេះ​ហើយ​នាង​ត្រូវការ​គិត​ឱ្យ​បាន​វែង​ឆ្ងាយ​បន្តិច ពីព្រោះ​ថា ​នាង​មិន​ទាន់​មាន​លទ្ធភាព​បង់ការ​ប្រាក់​នោះ​ទេ​ ។ នាង​បាន​និយាយ​ថា ៖ «​នៅ​ពេល​ខ្ញុំ​បានឃើញ​មិត្ត​របស់ខ្ញុំ​ទិញ​ផ្ទះ ហើយ​មានការ​ប្រាក់ ២,៦៥% ខ្ញុំ​មាន​អារម្មណ៍​ថា ខ្លាច​ធ្វើ​មិន​បាន (​រត់​មិន​រួច​ព្រោះ​ការ​ប្រាក់​ខ្ពស់​)​ ។ ខ្ញុំ​មិន​ទាន់​បាន​ត្រៀមខ្លួន​រួចរាល់​ទេ ដើម្បី​ស្វែងរក​ផ្ទះ​នៅ​ផ្ទាល់ខ្លួន​» ​។

ប៉ុន្តែ​វា​បាន​បញ្ឈប់​ការ​គិត​របស់ Schultz ​ដោយសារ​ថា ​ជំងឺ​រាតត្បាត​ចាប់តាំងពី​ឆ្នាំ​ ២០២០​ មក​ដល់​ពេល​បច្ចុប្បន្ន បាន​ធ្វើ​នាង​បាន​ផ្លាស់​ប្តូរ​ការ​គិត​ពី​ការ​ដែល​មិន​ទាន់​ចង់បាន​ផ្ទះ​ផ្ទាល់ខ្លួន​មក​ជា​ចង់​មាន​ទៅ​វិញ គឺ​ក្រោយ​ពេល​នាង​មាន​អាជីវកម្ម​ផ្ទាល់ខ្លួន និង​បាន​រៀប​ការ​រួច​ហើយ​ ។ ចុង​ក្រោយ​នាង​បាន​សម្រេចចិត្ត​ទិញ​ផ្ទះ​នៅ​ដើមឆ្នាំ ២០២១​ តែ​ម្តង​ ។ ប្រសិនជា​អ្នក​កំពុង​ពិចារណា​រក​ទិញ​ផ្ទះ នេះ​គឺជា​រឿង​គន្លឹះ ៣ ដែល​អ្នក​ត្រូវ​គិតមាន​ត្រូវ​មាន​ផែនការ​តាម​អ្នក​រៀបចំ​ហិរញ្ញវត្ថុ និង​ត្រូវធ្វើ​តាម​ផែនការ​នេះ​ផង​ ៖

ទី ​១) វាយតម្លៃ​ប្រសិនបើ​ការ​មានផ្ទះ គឺជា​ជម្រើស​ល្អ​បំផុត​សម្រាប់​អ្នក ​៖
អ្នក​ត្រូវ​ថ្លឹងថ្លែង​ឱ្យ​បាន​ម៉តចត់​មុន​ធ្វើការ​សម្រេចចិត្ត វា​មិនមែន​មិនល្អ​នោះ​ទេ​ប្រសិនជា​អ្នក​ចង់បាន​ផ្ទះ អ្នកខ្លះ​ចង់បាន​ប៉ុន្តែ​គាត់​ធ្វើ​មិន​មាន ពីព្រោះ​ប្រាក់​ចំណូល​តិច ​។ Jake Northrup​គឺជា CFP និង​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន បទ​ពិសោធន៍​ទ្រព្យសម្បត្តិ​របស់​អ្នក បាន​និយាយ​ថា ​៖ «​មិនមែន​មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​ចង់បាន ហើយ​អាច​មាន​លទ្ធភាព​ធ្វើ​ជា​ម្ចាស់​ដី​ឬ​ផ្ទះ​បាន​នោះ​ទេ​» ​។ ដូចនេះ Jake បាន​ណែនាំ​ថា ដើម្បី​កំណត់​ថា តើ​ការ​ទិញ​ផ្ទះ​គឺជា​ជម្រើស​ត្រឹមត្រូវ​សម្រាប់​អ្នក​ដែរ ​ឬទេ? អ្នក​ត្រូវ​សួរ​ខ្លួនឯង​នូវ​សំណួរ​ទាំងនេះ​សិន ​។
តើ​ការ​ចង់បាន​ផ្ទះ​ផ្ទាល់ខ្លួន ក៏​ព្រោះតែ​អ្នក​គ្មាន​លទ្ធភាព​បង់​ផ្ទះ​ជួល​មែន​ទេ ?
តើ​អ្នក​ចង់​ផ្ទះ​ផ្ទាល់ខ្លួន ដើម្បី​ឱ្យ​ស្រប​តាម​តម្រូវការ ​ឬ ?
តើ​អ្នក​នឹង​ធ្វើ​អ្វីឱ្យ​សម​នឹង​តម្លៃ​នៃ​ផ្ទះ​នោះ (​ទិញ​ផ្ទះ​សម្រាប់​នៅ​ ឬ​រកស៊ី ឬ​ធ្វើ​អាជីវកម្ម​) ​?
តើ​មាន​ឥទ្ធិពល​ផ្សេង​ទៀត​ទេ ទៅ​លើ​គោលដៅ​របស់​អ្នក ក្រោយ​ការ​ទិញ​ផ្ទះ​រួច​ហើយ ?
Ryan Greiser គឺជា​CFP ដែល​មាន​មូលដ្ឋាន នៅ​ទីក្រុង Philadelphia និង​ជា​សហ​ស្ថាបនិក​របស់ Opulus និយាយ​ថា ការ​មាន​បំណង​ចង់បាន​ផ្ទះ​នោះ គឺ​ត្រូវ​អាស្រ័យ​ទៅ​លើ​ប្រាក់​ចំណូល និង​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក អ្នក​គួរ​ធ្វើ​យ៉​៉ា​ង​ណា​ត្រូវ​សន្សំ​ប្រាក់​សម្រាប់​ទិញ​ផ្ទះ យ៉ាង​ហោច​ណាស់​ឱ្យ​បាន​មួយ​ឆ្នាំ​មុន (​ចង់​សំដៅ​ទៅ​លើ​ប្រាក់​គោល​ខ្លះ​ៗ)​ ។ លោក​បន្ថែម​ថា បើ​ទោះបីជា​អ្នក​អាច​សន្សំ​ប្រាក់​បាន​រហ័ស​ក៏​ដោយ ក៏​ត្រូវ​មាន​វិធានការ ដើម្បី​ក្នុង​ការ​ចាប់ផ្តើម​ជំហាន​ធំ​ៗ​ផង​ដែរ​ ។

លោក Greiser មាន​ប្រសាសន៍​ថា ​៖ «​វា​អាស្រ័យ​ទៅ​លើថា ​តើ​កម្រិត​នៃ​ការ​ចង់បាន​ផ្ទះ​នឹង​ប៉ុណ្ណា និង​ការ​លះបង់​អ្វីខ្លះ​ដែល​ពួក​គេ​ត្រូវធ្វើ ដើម្បី​សន្សំ​ប្រាក់​ទិញ​ផ្ទះ​នោះ ​។ ប្រសិនបើ​អ្នកមាន​ប្រាក់​ចំណូល ហើយ​អ្នក​នឹង​មិន​ធ្វើ​ដំណើរ ការ​ចំណាយ​ទៅ​លើ​ការ​ញ៉ាំ​ថ្លៃ​ៗ ឬ​ចំណាយ​លើ​របស់​ច្រើន​ឥតប្រយោជន៍​ជា​ច្រើន ដូចដែល​អ្នក​កំពុង​នៅ​ក្នុង​ស្ថានភាព Covid-19 នេះ​អីចឹង នោះ​អាច​មាន​លទ្ធភាព​ទិញ​ផ្ទះ​បាន (​និយាយ​រួច​ស៊ី​អត់​ស៊ី​ឃ្លាន​)»​ ។
ហើយ​នៅ​ពេល​អ្នក​ចង់​ទិញ​ផ្ទះ អ្នក​ក៏​ត្រូវ​គិត​ផង​ដែរ​ថា នៅ​ពេល​មាន​វា តើ​វា​នឹង​មាន​សក្តានុពល​អ្វី​ផ្តល់​ឱ្យ​យើង​វិញ ​។ បន្ទាប់​មក​អ្នក ត្រូវ​ពិចារណា​ដោយ​ប្រុង​ប្រយ័ត្ន​ថា តើ​អ្នក​ត្រូវការ​សន្សំ​ប៉ុន្មាន​ក្នុង​មួយ​ខែ ហើយ​បន្ទាប់​មក​អ្នក​ត្រូវ​តែ​មាន​គណនេយ្យ​ប្រាក់​បញ្ញើ ដោយ​ស្វ័យប្រវត្តិ​ដែល​អ្នក​កាត់​ពី​ប្រាក់ខែ​គោល​របស់​អ្នក​ចូល​ទៅ​ក្នុង​គណនេយ្យ​នោះ រហូត​ដល់​រយៈពេល​ប៉ុណ្ណា​ទើប​អ្នក​អាច​ដក​យក​វា​វិញ​បាន (​គណនេយ្យ​មាន​កាលកំណត់ មាន​ន័យ​ថា​អ្នក​មិន​អាច​ដក​ប្រាក់​បាន​នោះ​ទេ ប្រសិនបើ​មិន​ទាន់​ដល់​ពេល​ដែល​អ្នក​បាន​កំណត់​បញ្ចប់​)​ ។

ទី ​២) រៀបចំ​ផែនការ និង​សន្សំ​ប្រាក់ ឱ្យ​បាន​យ៉ាងតិច​ណាស់ ២០% នៃ​តម្លៃ​ផ្ទះ​ដែល​អ្នក​ចង់​បង់​រំលស់ ​៖
អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ភាគច្រើន ណែនាំ​ឱ្យ​អ្នក​សន្សំ​យ៉ាងណា ឱ្យ​បាន​ហោច​ណាស់ ២០% នៃ​តម្លៃ​ផ្ទះ ដែល​អ្នក​ចង់​បង់​រំលស់​នោះ គឺ​វា​អាច​ជួយ​ឱ្យ​អ្នក​ជៀសវាង ការ​បង់ថ្លៃ​ការ​ប្រាក់​ខ្ពស់ ​។ អ្នក​ត្រូវ​មាន​យ៉ាង​ហោច​ណាស់ ២០% នៃ​តម្លៃ​ផ្ទះ​ព្រោះ​ការ​ទូទាត់​ក៏​ធ្លាក់​ចុះ​ផង​ដែរ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​ជួយ​កាត់​បន្ថយ​ចំនួន​ការ​ប្រាក់ ដែល​អ្នក​នឹង​បង់​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ នៅ​ពេល​អ្នក​ដាក់​កម្ចី​ប្រាក់​មានទ្រព្យ​បញ្ចាំ​ផង​ដែរ​ ។ (​មាន​ន័យ​ថា ​ប្រសិនជា​អ្នក ចាប់ពី​២០​ ភាគរយ​ឡើង​ទៅ​នៃ​តម្លៃ​ផ្ទះ​សរុប នោះ​អ្នក​អាច​ធ្វើការ​កាត់កង​ជាមួយ​ក្រុមហ៊ុន ដើម្បី​បាន​ប្លង់​ផ្ទះ​ទៅ​ដាក់​ខ្ជី​លុយ​ពី​ធនាគារ មក​បង់លុយ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​) ​។ ប៉ុន្តែ​ត្រូវ​ត្រៀមខ្លួន​សម្រាប់​ការ​ទូទាត់ ហើយ​អ្នក​ក៏​ត្រូវ​តែ​ទទួលយក​ចំណាយ​ការ​បង់​រំលស់​ផ្ទះ ការ​ប្រាក់​អាច​ខ្ពស់​ជាង​នេះ ជា​ពិសេស​នៅ​ទីផ្សារ​អចលនទ្រព្យ​ពេល​នេះ​កំពុង​មានកំ​ដៅ​ខ្លាំង​ណាស់​ ។ ប្រសិនបើ​អ្នក​រំពឹង​ថា ​នឹង​បង់ប្រាក់​ចំនួន ៣០០,០០០ ដុល្លារ​សម្រាប់​គេហដ្ឋាន​មួយ ក្នុង​ទីផ្សារ​ប្រកួតប្រជែង​ពេល​នេះ អ្នក​អាច​នឹង​ចំណាយ​ល​ដល់​ទៅ ៣៥០,០០០ ដុល្លារ​នា​ពេល​ប​ច្ចុ​ប​ប្បន្ន (​ព្រោះ​មនុស្ស​សម្រុក​បង់​រំលស់​ផ្ទះ​)​ ។ សូម​បញ្ជាក់​ផង​ដែរ​ថា​នេះ​អ្នក​ទីផ្សារ​នៅ​ក្រៅ​ស្រុក ដូច​គ្រប់​គ្នា​បានដឹង​ហើយ នៅ​ពេល​មាន​មនុស្ស​សម្រុក​ទិញ​ច្រើន អ្នកលក់​អាច​នឹង​ដំឡើង​ថ្លៃ​ ។

ទី ​៣) អ្នក​ត្រូវ​ប្រាកដ​ថា អ្នក​អាច​មាន​លទ្ធភាព ក្នុង​ការ​ចំណាយ​តម្លៃ​ផ្ទះ​សរុប​ទាំង​អស់នោះ​បាន ​៖
អ្នកជំនាញ​បាន​និយាយ​ថា អ្នក​មិន​គួរ​ទិញ​ឬ​បង់​រំលស់​ផ្ទះ​ច្រើន​នោះ​ទេ បើ​ទោះបី​ការ​ប្រាក់​នៃ​ការ​បង់​រំលស់​នោះ​ទាប​ក៏​ដោយ ​។ អ្នកទិញ​ភាគច្រើន​គួរតែ​ដឹង​កត្តា​ជា​ច្រើន ដែល​អ្នក​ត្រូវ​ចំណាយ​ជា​បន្តបន្ទាប់ នៅ​ពេល​អ្នក​មានផ្ទះ​ដោយ​ខ្លួនឯង ដូច​ជា​ត្រូវ​ចំណាយ​ការ​ផ្ទេរ​អចល​ទ្រព្យ ពន្ធ​អចលនទ្រព្យ​ប្រចាំឆ្នាំ និង​ការ​ជួសជុល​និង​ថែទាំ​ ។​ល​។ ​(​ប្រសិនបើ​មាន​បញ្ហា ប្រ​សិន​អ្នក​រស់នៅ​ក្នុង​ខុន​ដូរ​អ្នក​ត្រូវ​បង់​សេវា​ផ្សេង​ៗ​ទៀត​ផង​ដែរ​) ទាំង​អស់នេះ​អាច​បន្ថែម​រហូត​ដល់ ១% ទៅ ២% នៃ​តម្លៃផ្ទះនិងការប្រាក់ដែលអ្នកនឹងត្រូវចំណាយជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ​ ។ ដូចនេះ​ហើយ​បានជា​អ្នក ត្រូវ​ពិនិត្យ​តែ​ពិនិត្យ មើល​ទិដ្ឋភាព​និង​ស្ថានភាព​ផ្សេង​ទៀត នៃ​ហិរញ្ញវត្ថុ​របស់​អ្នកផង​ដែរ ​។ សួរ​ខ្លួន​អ្នក ​៖ តើ​ខ្ញុំ​នៅ​តែ​អាច​មាន​លទ្ធភាព​សន្សំ​ប្រាក់ សម្រាប់​ការ​ចូល​និវត្តន៍​បាន​ទេ ? ការ​ទិញ​ផ្ទះ​មួយ​ ឬ​ច្រើន​ពេក​អាច​រារាំង​មិន​ឱ្យ​អ្នក​ប្រាក់​សន្សំ​សម្រាប់​ការ​ចូល​និវត្តន៍​ផង​ដែរ ​។ ប្រសិនជា​អ្នក​កាត់កង​ប្រាក់​សន្សំ​សម្រាប់​ទិញ​ផ្ទះ​ ឬត្រូវ​បង់ថ្លៃ​ផ្ទះ ហើយ​អ្នក​នៅ​មាន​លទ្ធភាព​ខ្លះ​ៗ​ទៀត​នោះ អ្នក​គួរ​ធ្វើ​យ៉ាងណា​ត្រូវ​តែ​សន្សំ​ប្រាក់​ក្នុង​គ្រា​មាន​អាសន្ន ឬ​ប្រាក់​សន្សំ​បន្ទាប់ ព្រោះ​ដឹង​ស្រាប់​ហើយ​គ្មាន​នរណា​ម្នាក់​អាច​ដឹង​រឿងហេតុ​ការ​ណាមួយ​កើតឡើង​នោះ​ទេ ​៕ ប្រភព៖ cnbc​

អត្ថបទសរសេរ ដោយ