ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើសិន​ជួប​ស្ថានភាព​បែប​នេះ គឺ​ជំងឺ​គីស​បបូរមាត់ មិនមែន​ជា​ជំងឺមហារីក​មាត់​ធ្មេញ​ទេ កុំ​បារម្ភ​!!!

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជំងឺ​គីស​បបូរមាត់ Mucocele of li មិនមែន​ជា​ជំងឺមហារីក​មាត់​ធ្មេញ​ទេ នេះ​ជា​ការ​បកស្រាយ​របស់​លោក​ទន្ត​បណ្ឌិត ផល វឌ្ឍនៈ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត…

រាជធានី​ភ្នំពេញ ៖ ជំងឺ​គីស​បបូរមាត់ Mucocele of li មិនមែន​ជា​ជំងឺមហារីក​មាត់​ធ្មេញ​ទេ នេះ​ជា​ការ​បកស្រាយ​របស់​លោក​ទន្ត​បណ្ឌិត ផល វឌ្ឍនៈ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

លោក​ក៏​បាន​បកស្រាយ​ទៀត​ថា ៖ នៅ​ក្នុង​ប្រអប់មាត់​សម្បូរ​ទៅ​ដោយ​ក្រពេញទឹកមាត់​តូច​ៗ (Minor salivary glands) រាប់​លាន​ដែល​ស្ថិត​នៅ​ក្រោម​ភាស​ស្តើង​សើម​ក្នុង​មាត់​។ នៅ​ពេល​ដែល​មានការ​ស្ទះ ឬ​ដាច់​រហែក​នៃ​ក្រពេញ​នេះ ធ្វើ​ឲ្យ​មាន​កំណើន​ទឹក​ដក់ (Mucin) ទៅ​ជា​ជាលិកា​ជុំវិញ​បង្កើត​ជា​គីស​ក្រពេញទឹកមាត់​។

ប្រភេទ​គីស​នេះ​វា​អាច​កើតឡើង​គ្រប់កន្លែង​ក្នុង​មាត់ លើកលែងតែ​លើ​អញ្ចាញធ្មេញ ហើយ​ភាគច្រើន​កើតឡើង​ញឹកញាប់​លើ​បបូរមាត់​។

១. មូលហេតុ ៖

  • ការ​ស្ទះ​នៃ​ក្រពេញទឹកមាត់​តូច​ៗ
  • មូលហេតុ​ចំបង​មក​ពី​ការ​ខាំ​បបូរមាត់ ឬ​ប៉ះទង្គិច​បបូរមាត់

២. រោគ​សញ្ញា ៖

  • មិន​មានការ​ឈឺចាប់​នោះ​ទេ
  • មាន​ពណ៌​ក្រហម​ថ្លា ឬ​ខៀវ
  • មាន​សភាព​ឡើង​ប៉ោង និង​ពេល​ប៉ះ​ជា​ដុំ​ទន់​រអិល ក្រឡាច់

៣. ការ​ព្យាបាល​៖

  • ក្នុង​ករណី​មាន​ទំហំ​តូច វា​អាច​បាត់​ទៅ​វិញ​ដោយ​ឯង​ៗ
    -​ក្នុង​ករណី​ឡើង​ប៉ោង​ទំហំ​លើស​ពី ១cm​ឡើង ត្រូវការ​វះកាត់​យក​ចេញ

៤. ភាព​ងាយ​កើតឡើង​វិញ​៖

  • បច្ចេកទេស​វះកាត់​ត្រូវ​យក​ចេញ​ទាំងស្រុង​នូវ​ដុំ​នោះ នឹង​ក្រពេញទឹកមាត់​នៅ​ជុំវិញ បើ​មិន​ដូច​នោះ​ទេ វា​នឹង​កើតឡើង​វិញ
    -​ការ​ខាំ​បបូរមាត់​កន្លែង​ដដែល ។

លោក​ទន្ត​បណ្ឌិត ផល វឌ្ឍនៈ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​បញ្ជាក់​ថា ៖ ការ​លេបថ្នាំ មិន​អាច​ព្យាបាល​ដុំ​គីស​នេះ​បាន​ទេ​។ សូម​អញ្ជើញ​មក​ពិគ្រោះ នឹង​ប្រឹក្សា​ផ្ទាល់​ជាមួយ​ទន្ត​បណ្ឌិត​ឯកទេស​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ពី​ជំងឺ ឬ​ដំបៅ​ផ្សេង​ៗ​ក្នុង​មាត់ និង​ទទួល​បាន​សេវា​ព្យាបាល​មាត់​ធ្មេញ ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ