ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ហ្វេ​ស​ប៊ុ​ក ​និង​ផ្លែ​ម​ប៉ោម​នៅ​តែ​បន្តព្រោះ​ហេតុផល​មួយ​នេះ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ លោក Ashkan Soltani ដែល​ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​បច្ចេកវិទ្យា បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Twitter នូវ​រូបភាព…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ លោក Ashkan Soltani ដែល​ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​បច្ចេកវិទ្យា បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Twitter នូវ​រូបភាព screenshot របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ដែល​មាន​ប្រើ​ពាក្យពេចន៍ «help keep Facebook free of charge» ដើម្បី​ជម្រុញ​ឱ្យ​អ្នក​ប្រើប្រាស់​ឯកភាព​ក្នុង​ការ​តាមដាន​របស់​ពួក​គេ​ ។

ជាមួយ​កម្មវិធី​ប្រព័ន្ធ​ប្រតិបត្តិការ iOS 14.5 សម្រាប់​ទូរ​សព្ទ iPhone ក្រុមហ៊ុន Apple បាន​បន្ថែម​មុខងារ​ដែល​ទាមទារ​ឱ្យ​អ្នក​អភិវឌ្ឍ​កម្មវិធី​ក្រើនរំឭក (prompt) ដល់​អ្នក​ប្រើប្រាស់​ទាក់ទង​នឹង​ការ​ទាញ​យក​ទិន្នន័យ​ឯកជន​ភាព និង​ការ​តាមដាន​អ្នក​ប្រើប្រាស់ ពី​កម្មវិធី​មួយ​ទៅ​កម្មវិធី​មួយទៀត​ ។

ជាមួយនឹង​មុខងារ​ថ្មី​នេះ លោក​អ្នក​នឹង​មាន​ជម្រើស​ថា​តើ​លោក​អ្នក​នឹង​អនុញ្ញាត​ឱ្យ​កម្មវិធី​តាមដាន​ការ​ប្រើប្រាស់​របស់​លោក​អ្នក «Allow Tracking» ឬ​លោក​អ្នក​ក៏​អាច​ស្នើ​សុំ​កុំឱ្យ​មានការ​តាមដាន​ពី​ក្រុមហ៊ុន «Ask App not to Track» ​។ ប្រសិនបើ​លោក​អ្នក​ជ្រើសរើស​យក​មិន​ឱ្យ​មានការ​តាមដាន​ពី​កម្មវិធី​នោះ ក្រុមហ៊ុន Apple នឹង​បិទ​មិន​ឱ្យ​អ្នក​អភិវឌ្ឍ​កម្មវិធី​អាច​ទាញ​យក​លេខ​សំគាល់​សម្រាប់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម (Identifier for Advertisers ឬ IDFA) បាន​ ។ ហើយ​ប្រសិន បើ​ពួក​គេ​នៅ​តែ​ព្យាយាម​តាមដាន​អ្នក​ប្រើប្រាស់ កម្មវិធី​របស់​ពួក​គេ​អាច​នឹង​ត្រូវ​លុប​ចេញពី App Store របស់​ក្រុមហ៊ុន Apple ទៀត​ផង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ពេល​ដែល​លោក​អ្នក​បិទ មិន​ឱ្យ​មានការ​តាមដាន «Ask App not to Track» ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​នៅ​តែ​អាច​បន្ត​តាមដាន​លោក​អ្នក​នៅ​ពេល​ដែល​លោក​អ្នក​ប្រើ​កម្មវិធី​នេះ ប៉ុន្តែ​ពួក​គេ​មិន​អាច​ចែកចាយ​ឬ​ទាញ​យក​ទិន្នន័យ​ពី​កម្មវិធី​ផ្សេង​ៗ​ទៀត​តែ​ប៉ុណ្ណោះ​។ ដើម្បី​ការពារ​ទិន្នន័យ​ឯកជន​ភាព និង​ចៀសវាង​ការ​តាមដាន​របស់​ក្រុមហ៊ុន​នោះ លោក​អ្នក​គួរតែ​បិទ មិន​ឱ្យ​មានការ​តាមដាន «Ask App not to Track » នៅ​ពេល​ដែល លោក​អ្នក​ទទួល​បាន​ស្គ្រី​ន​ក្រើនរំឭក​នេះ ​៕ ប្រភព​៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា

អត្ថបទសរសេរ ដោយ

ប៉ុស្តិ៍ទាក់ទង