ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ថ្ងៃ ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ដូ​ស​ទី​១ជូន​ពលរដ្ឋ៦​ទីតាំងសរុប​​៦.៤៥២​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី​០២ ​ឧសភា ឆ្នាំ​២០២១​ គឺជា​ថ្ងៃ​ទី​២ដែល​កងពលតូច​លេខ​៧០ បាន​រៀប​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីត​-១៩ (SINOPHARM) ដូ​ស​ទី​១ ជូន​ប្រជាពលរដ្ឋ​ទាំង​៦​ទីតាំងសរុបចំនួន៦.៤៥២​នាក់…

រាជធានី​ភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី​០២ ​ឧសភា ឆ្នាំ​២០២១​ គឺជា​ថ្ងៃ​ទី​២ដែល​កងពលតូច​លេខ​៧០ បាន​រៀប​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីត​-១៩ (SINOPHARM) ដូ​ស​ទី​១ ជូន​ប្រជាពលរដ្ឋ​ទាំង​៦​ទីតាំងសរុបចំនួន៦.៤៥២​នាក់ (​ស្រី​៣.៤៥៦​នាក់ និង​ប្រុស​ចំនួន ២.៩៩៦​នាក់​) ដែល​ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌមានជ័យ​។

សូម​ជម្រាប​ថា ទីតាំង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ (SINOPHARM) ដូ​ស​ទី​១ ជូន​ប្រជាពលរដ្ឋ​ទាំង ០៦​ទីតាំង​នេះ មាន​ដូច​ជា​៖

  • ទី​១៖ សង្កាត់​ស្ទឹង​មាន​ជ័យ​១ (​សាលា​បឋម​សិក្សា​សឡា​)
  • ទី​២៖ សង្កាត់​ស្ទឹង​មាន​ជ័យ​២ (​សាលា​បឋម​សិក្សា​ស្ទឹង​មាន​ជ័យ​)
  • ទី​៣៖ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ (​បុរី លឹ​ង ឈាង​ហាក់​)
  • ទី​៤៖ សង្កាត់​ចោម​ចៅ​១ (​សួន​កា​ណា​ឌី​យ៉ា ផ្លូវ​វេ​ង​ស្រេង​)
  • ទី​៥៖ សង្កាត់​ចោម​ចៅ​២ (​សាលា​បឋម​សិក្សា​គោក​បញ្ជាន់​)
  • ទី​៦៖ សង្កាត់​ចោម​ចៅ​៣ (​ទីបញ្ជាការ​កងពលតូច​លេខ​៧០)​។

សូម​បញ្ជាក់​ថា យោង​តាម​បទបញ្ជា​របស់ សម្តេច​មហា​សេនា​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ទ្រង់ទ្រាយ​ធំ ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ក្រហម បាន​ចាប់​បើក​យុទ្ធនាការ​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២១ រៀបចំ​ដោយ​ក្រសួងការពារជាតិ ដែល​មាន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី និង​ជនបរទេស​ប្រមាណ​៤៥​ម៉ឺន​នាក់ រស់នៅ​ក្នុង​ខណ្ឌ​ចំនួន​៤ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ក្រហម​។

ក្រុមការងារ​អនុ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ក្រសួងការពារជាតិ នឹង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម ឱ្យ​បាន​រួចរាល់​ទាំង​២​ដូ​ស​តែ​ម្តង ដើម្បី​ទប់ស្កាត់​ការ​ចម្លងជំងឺ​កូ​វី​ដ​១៩​។ ខណៈ​រាជរដ្ឋាភិបាល​បាន​ត្រៀម​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​៩០​ម៉ឺន​ដូ​ស រួចរាល់​ហើយ ដើម្បី​ធ្វើ​យ៉ាងណា​មិន​ឱ្យ​ខ្វះ​វ៉ាក់សាំង​ជា​ដាច់ខាត​។

សូម​បញ្ជាក់​ថា ដោយ​ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី លោក​ឧត្តមសេនីយ៍ឯក ម៉ៅ សុ​ផា​ន់ មេបញ្ជាការ​កងពលតូច​លេខ​៧០ បាន​ជម្រុញ​អោយ​ក្រុមការងារ​ទាំងអស់ យកចិត្តទុកដាក់ និង​ជួយ​សម្រួល ដេ​ី​ម្បី​ព​ន្លឿ​ន​ការ​ចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​តាម​គោលដៅ​នីមួយ​ៗ ក្រោម​ការ​រៀបចំ និង​សម្របសម្រួល​ពី​ក្រសួងការពារជាតិ អោយ​ស្រប​និង​ទិស​ដៅ​របស់​រាជរដ្ឋាភិបាល ចាក់​វ៉ាក់សាំង​អោយ​បាន​១០០​ភាគរយ ទៅ​តាម​គោល​ការ​កំណត់​នៅ​ក្នុង​តំបន់​ក្រហម​៕ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ