ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​ក្លាយជា​ប្រទេស​ដំបូង​គេ​លើ​ពិភពលោក មាន​​ករណី​ឆ្លង​កូ​វី​ដ​ជាង​៤០​ម៉ឺន​​​នាក់​ក្នុង១​ថ្ងៃ

2 ឆ្នាំ មុន

ឥណ្ឌា ៖ ឥណ្ឌា​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​បំផុត​នៅ​លើ​ពិភពលោក ដែល​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​កូ​វី​ដ​១៩​ជាង ៤០​ម៉ឺន​នាក់​ក្នុង​រយៈពេល​ត្រឹមតែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​។ នេះ​បើ​តាម​ប្រភព​ពី Independent​។ បន្ទាប់​ពី​រយៈពេល ១០​ថ្ងៃ​ជាប់​ៗ​គ្នា​នៃ​ការ​កត់ត្រា​ចំនួន​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​ជាង ៣០​ម៉ឺន​។…

ឥណ្ឌា ៖ ឥណ្ឌា​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​បំផុត​នៅ​លើ​ពិភពលោក ដែល​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​កូ​វី​ដ​១៩​ជាង ៤០​ម៉ឺន​នាក់​ក្នុង​រយៈពេល​ត្រឹមតែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​។ នេះ​បើ​តាម​ប្រភព​ពី Independent​។

បន្ទាប់​ពី​រយៈពេល ១០​ថ្ងៃ​ជាប់​ៗ​គ្នា​នៃ​ការ​កត់ត្រា​ចំនួន​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​ជាង ៣០​ម៉ឺន​។ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​១ ខែមេសា ក្រសួងសុខា​ភិបាល​ឥណ្ឌា​បាន​ធ្វើ​កំណត់​ត្រា​ករណី​ឆ្លង​ថ្មី​មិន​ធ្លាប់​មាន​ពោល​គឺ​ចំនួន ៤០១,៩៩៣​បន្ថែម​ទៀត និង​អ្នក​ស្លា​.​ប់​ថ្មី​ចំនួន ៣,៥២៣​នាក់​ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយ​។ ប៉ុន្តែ​តួលេខ​ពិតប្រាកដ​ត្រូវ​បាន​អ្នកជំនាញ​វេជ្ជសាស្ត្រ​ជឿ​ថា មាន​ចំនួន​ខ្ពស់​ជាង​នេះ ខណៈ​ដែល​អ្នក​ស្លា​.​ប់​ជា​ច្រើន​មិន​បាន​រាយការណ៍​។

តួលេខ​នេះ​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប​ក្នុង​ប្រទេស​ឥណ្ឌា​កើនឡើង​ដល់​ជាង ១៩,៥​លាន​នាក់​។ ខណៈ​ដែល​ចំនួន​អ្នក​ស្លាប់​សរុប​កើនឡើង​ដល់ ២១៥,៥២៣​នាក់​។

បច្ចុប្បន្ន​មនុស្ស​ពេញវ័យ​ក្នុង​ប្រទេស​ឥណ្ឌា មាន​សិទ្ធិ​ទទួល​ការ​ចាក់​វ៉ាក់សាំង​គ្រប់​គ្នា​។ ប៉ុន្តែ​រដ្ឋ​ជា​ច្រើន​បាន​ប្រកាស​ពន្យារពេល​ការ​ចាក់​ជូន​ពលរដ្ឋ​របស់​ខ្លួន​។ ដោយសារ​តែ​ពួក​គេ​មិន​ទទួល​បាន​វ៉ាក់សាំង​គ្រប់គ្រាន់ ដើម្បី​ឆ្លើយ​តប​នឹង​វិធានការ​របស់​រដ្ឋាភិបាល​។

បើ​ទោះបី​ឥណ្ឌា​ជា​ប្រទេស​ផលិត​វ៉ាក់សាំង​ធំ​ជាងគេ​នៅ​លើ​ពិភពលោក​ក៏​ដោយ​។ ប៉ុន្តែ​ប្រទេស​នេះ​កំពុង​ខ្វះខាត​ផ្នែក​ខាងក្នុង និង​វត្ថុធាតុដើម​។ ដែល​បង្ខំ​ឱ្យ​ប្រទេស​មាន​ប្រជាជន​ច្រើន​លំដាប់​ទី ២ ពិភពលោក​មួយ​នេះ សម្រេច​ដាក់​បំរាម​ជា​បណ្តោះអាសន្ន​រាល់​ការ​នាំ​ចេញ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ដ៏​ចាំបាច់​បំផុត​ក្នុងស្រុក​។ ស្រប​ពេល​ដែល​បណ្តា​ប្រទេស​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក កំពុង​បន្ត​ដឹក​ជញ្ជូន​ជំនួយ​វ៉ាក់សាំង និង​គ្រឿង​បរិក្ខារ​ពេទ្យ​ជា​ច្រើន​មក​កាន់​ប្រទេស​នេះ ជា​បន្តបន្ទាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ