ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​ទេ​! តារា​សម្តែង​ជើង​ចាស់ អ្នកស្រី អ៊ឹម ​​ផល្លា ត្រូវ​បាន​រក​ឃើញ​ថា ឆ្លង​កូ​វី​ដ​១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ជើង​ចាស់ អ្នកស្រី អ៊ឹម ​ផល្លា ត្រូវ​បាន​គេ​រក​ឃើញ​ថា អ្នកស្រី​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​ថ្ងៃ​ទី​៣០ ខែមេសា…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ជើង​ចាស់ អ្នកស្រី អ៊ឹម ​ផល្លា ត្រូវ​បាន​គេ​រក​ឃើញ​ថា អ្នកស្រី​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២១​នេះ​។

បើ​យោង​តាម​ការ​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ស្តី​ការ​បង្ហាញ​អត្តសញ្ញាណ​អ្នក​កើត​ជំងឺ​កូ​វី​ដ​១៩ ដែល​ត្រូវ​បាន​រក​ឃើញ ដោយនៅ​ក្នុង​នោះ​សិល្ប​ការិនី​ផ្នែក​សម្តែង​ជា​តួ​ម្តាយ ឬ​មេដោះ អ្នកស្រី អ៊ឹម ​ផល្លា បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ (Covid 19)​។ ហើយ​អ្នកស្រី​បាន​និង​កំពុង​ស្នាក់​នៅ​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ក្នុង​ជីវភាព​ក្រលំបាក​។

ដំណឹង​នៃ​ការ​កើត​ជំងឺ​កូ​វី​ដ​១៩ របស់​អ្នកស្រី អ៊ឹម ផល្លា នា​ពេល​នេះ​ក៏​ត្រូវ​បាន​មិត្តភក្តិ​សិល្បៈ​ជើង​ចាស់​រួម​ជំនាន់​លោក ជា សំនាង បាន​ផ្សព្វផ្សាយ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ផង​ដែរ​។ យ៉ាងណា ក្រោយ​ពី​ការ​ផ្សព្វផ្សាយ​នោះ គេ​សង្កេត​ឃើញ​មាន​មិត្តភក្តិ​ក្នុង​សិល្បៈ​ទាំង​ចាស់ ទាំង​ក្មេង បាន​នាំ​គ្នា​ជូនពរ​អោយ​អ្នកស្រី​ឆាប់​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​នេះ​។

គួរ​បញ្ជាក់​ថា អ្នកស្រី អ៊ឹម ផល្លា គឺជា​តារា​សម្តែង​វ័យ​ចំណាស់​មួយ​រូប ដែល​បាន​ជួបនឹង​ជីវភាព​ក្រលំបាក​យ៉ាង​ខ្លាំង​។ អ្នកស្រី​បាន​និង​កំពុង​រស់នៅ​ផ្ទះ​ចាស់​មួយ​កន្លែង ដែល​មិនមែន​ជា​កម្មសិទ្ធិ​របស់​អ្នកស្រី​ឡើយ ពោល​គឺជា​ផ្ទះ​គេ​ដែល​បាន​អនុញ្ញាត្ត​អោយ​អ្នកស្រី​ស្នាក់​នៅ​បណ្តោះអាសន្ន ដោយសារ​ការ​អាណិត​អ្នកស្រី​គ្មាន​ផ្ទះ​ជ្រកកោន​។

ទោះជា​យ៉ាងណា ទស្សនិកជន​រំពឹង​ថា អ្នកស្រី​អ៊ឹម ផល្លា នឹង​អាច​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩ នេះ​ហើយ​អាច​វិល​មក​បម្រើ​វិស័យ​សិល្បៈ​ទី​៧ របស់​ខ្មែរ​យើង​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ