ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចេះធ្វើទៅ​រួច​​! រៀប​ការ​​ស្លៀក​ឈុត​ការពារ ខណៈ​​កូនកំលោះ​វិជ្ជមាន​កូ​វី​ដ១៩ (វីដេអូ​)

2 ឆ្នាំ មុន

ឥណ្ឌា ៖ ជាមួយនឹង​ច្បាប់​បម្រាម​គោចរ​ថ្មី​ៗ និង​ការ​រឹត​បន្តឹង​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ចំ​ពេល​ការ​ផ្ទុះ​រលក​ទី ២ នៃ​កូ​វី​ដ​១៩​ក្នុង​ប្រទេស​ឥណ្ឌា​។ មនុស្ស​ជា​ច្រើន​ត្រូវ​បង្ខំ​ពន្យារពេល ឬ​លុប​ចោល​គម្រោង​រៀប​ការ​របស់​ពួក​គេ​។ ផ្ទុយ​ទៅ​វិញ គូ​ស្វាមីភរិយា​មួយគូ​មក​ពី​ទីក្រុង…

ឥណ្ឌា ៖ ជាមួយនឹង​ច្បាប់​បម្រាម​គោចរ​ថ្មី​ៗ និង​ការ​រឹត​បន្តឹង​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ចំ​ពេល​ការ​ផ្ទុះ​រលក​ទី ២ នៃ​កូ​វី​ដ​១៩​ក្នុង​ប្រទេស​ឥណ្ឌា​។ មនុស្ស​ជា​ច្រើន​ត្រូវ​បង្ខំ​ពន្យារពេល ឬ​លុប​ចោល​គម្រោង​រៀប​ការ​របស់​ពួក​គេ​។

ផ្ទុយ​ទៅ​វិញ គូ​ស្វាមីភរិយា​មួយគូ​មក​ពី​ទីក្រុង Ratlam ក្នុង​រដ្ឋ Madhya Pradesh បើ​ទោះបីជា​កូនកំលោះ​ធ្វើតេស្ត​វិជ្ជមាន​កូ​វី​ដ​ក៏​ដោយ​ ក៏​ពួក​គេ​នៅ​តែ​បន្ត​ប្រារព្ធ​ពិធី​មង្គលការ ដោយ​កូនកំលោះ និង​កូនក្រមុំ​​ស្លៀក​ឈុត​ការពារ (PPE) របស់​គ្រូពេទ្យ​ក្នុង​ពិធី​ ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៦ ខែមេសា កន្លង​ទៅ​។ វី​ដេ​អូ​នៃ​ពិធី​មង្គលការ​នេះ ត្រូវ​បាន​ចែកចាយ និង​កំពុង​តែ​ផ្ទុះ​លើ​បណ្តាញ​សង្គម​។ ដោយ​ទទួល​បានការ​សើចចំអក និង​ស្តីបន្ទោស​យ៉ាង​ខ្លាំង​ពី​ប្រជាជន​ឥណ្ឌា​។

ទោះ​យ៉ាងណា បើ​តា​មន្ត្រី​ប្រចាំ​តំបន់​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន ANI ថា អាជ្ញាធរ​បានដឹង​អំពី​រឿង​នេះ​។ ហើយ​ភ្លាម​ៗ​មន្ត្រី​រដ្ឋបាល​បាន​ប្រញាប់​ទៅ​បញ្ឈប់​ពិធី​នោះ​។ ប៉ុន្តែ​ក្រោយ​ទៅ​ដល់​កន្លែង​រៀបចំ​ពិធី មន្ត្រី​ជំនាញ​បាន​ពិចារណា​លើ​សំណូមពរ​ប្តី​ប្រពន្ធ និង​សមាជិកគ្រួសារ​ដើម្បី​សុំ​អនុញ្ញាត​រៀប​ការ​។ ដោយ​សំអាង​លើ​សមាជិកគ្រួសារ​ចាស់ជរា​កំពុង​មាន​ជំងឺ​ធ្ងន់​ម្នាក់ ចង់​ឃើញ​កូនកំលោះ​រៀប​ការ​។

ក្រោយ​ពិគ្រោះ​យោបល់​ជាមួយ​មន្ត្រីជាន់ខ្ពស់ ពិធី​នេះ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រារព្ធ​បន្ត ប៉ុន្តែ​តម្រូវ​ឱ្យ​ពាក់​ឈុត និង​ឧបករណ៍​ការពារ (PPE) ស្រប​តាម​ពិធីសារ​កូ​វី​ដ​១៩​។ ស្រប​ពេល​ដែល​វី​ដេ​អូ​នៃ​ពិធី​របស់​ពួក​គេ​បាន​ផ្ទុះ​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម ដែល​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​មានការ​ភ័ន្ត​ច្រឡំ ដោយ​ពុំ​បានដឹង​ពី​ហេតុផល​ច្បាស់លាស់​។

ទោះ​យ៉ាងណា​ ពួក​គេ​មិនមែន​ជា​ប្តី​ប្រពន្ធ​រៀប​ការ​ដោយ​ពាក់​ឈុត​ការពារ (PPE) ដំបូង​គេ​នោះ​ទេ​។ កន្លង​មក នៅ​តំបន់ Alappuzha ក្នុង​រដ្ឋ Kerala ក៏​មាន​ប្តី​ប្រពន្ធ​មួយគូ​បាន​រៀប​ការ​នៅ​មន្ទីរពេទ្យ​រដ្ឋ​មួយ​ដោយ​ពាក់​ឈុត​នេះ បន្ទាប់​ពី​កូនកំលោះ​ក៏​ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​។ (​ដកស្រង់​ចេញពី Indian Express និង India TV News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ