ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! មន្ត្រី​អន្តរាគមន៍​ខណ្ឌ​ម្នាក់​ឌុ​ប​ប្រពន្ធ​និង​កូនស្រី​ជាង​១​ខួប ជួប​គ្រោះ​ត្រឹម​មួយប៉ប្រិចភ្នែក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ជា​មន្ត្រី​អន្តរាគមន៍​ខណ្ឌដង្កោ បាន​ជិះ​ម៉ូតូឌុប​ប្រពន្ធ និង​កូនស្រី​តូច​ម្នាក់ ក៏​ស្រាប់តែ​ត្រូវ​រថយន្ត​ប៉ែន​ដឹក​ដី​បត់​ស្តាំ រួច​មក​បុក​ម៉ូតូ បណ្តាល​ឲ្យ​មន្ត្រី​អន្តរាគមន៍​អធិការដ្ឋាន​ខណ្ឌដង្កោ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ប្រពន្ធ​បាក់ជើង…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ជា​មន្ត្រី​អន្តរាគមន៍​ខណ្ឌដង្កោ បាន​ជិះ​ម៉ូតូឌុប​ប្រពន្ធ និង​កូនស្រី​តូច​ម្នាក់ ក៏​ស្រាប់តែ​ត្រូវ​រថយន្ត​ប៉ែន​ដឹក​ដី​បត់​ស្តាំ រួច​មក​បុក​ម៉ូតូ បណ្តាល​ឲ្យ​មន្ត្រី​អន្តរាគមន៍​អធិការដ្ឋាន​ខណ្ឌដង្កោ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ប្រពន្ធ​បាក់ជើង រីឯ​កូនស្រី​តូច​មិន​មាន​រង​របួស​នោះ​ទេ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ច្រកចូល​ការដ្ឋាន​ចាក់​ដី តាម​ផ្លូវ​៦០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ទួល​រកា​១ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

លោក ជឹ​ម សុ​ភ័ក្ត្រ អធិការរង​ទទួល​ចរាចរណ៍​អធិការដ្ឋាន​ខណ្ឌមានជ័យ បាន​ប្រាប់​អោយ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លា​.​ប់​ខាងលើ​មានឈ្មោះ ម៉ៅ ចាន់​ឌូ ភេទ​ប្រុស ជា​មន្ត្រី​អន្តរាគមន៍​អធិការដ្ឋាន​ខណ្ឌដង្កោ ស្នាក់​នៅ​ភូមិ​រលួស សង្កាត់​រលួស ខណ្ឌដង្កោ ចំណែក​ជនសង្ស័យ​ជា​អ្នកបើកបរ​រថយន្ត​ប៉ែន​ដឹក​ដី​មានឈ្មោះ លី សុខ​ខេ​ង អាយុ​៣៣​ឆ្នាំ ស្នាក់​នៅ​ភូមិ​ព្រែក ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។

លោក​អធិការរង​ទទួល​ចរាចរណ៍​អធិការដ្ឋាន​ខណ្ឌមានជ័យ បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះជា​មន្ត្រី​អន្តរាគមន៍​អធិការដ្ឋាន​ខណ្ឌដង្កោ ជិះ​ម៉ូតូ​ម៉ាក​ហុងដា BeAT ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1IN-2083 បាន​ឌុ​ប​ប្រពន្ធ​និង​កូនស្រី​តូច​អាយុ​ជាង​១​ខួប​ម្នាក់ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​៦០​ម៉ែត្រ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​ការដ្ឋាន ក៏​ស្រាប់តែ​មាន​រថយន្ត​ប៉ែន​ដឹក​ដី​១​គ្រឿង ពណ៌​ស គ្មាន​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​បាន​បួង​ចង្កូត​លឿន រួច​បត់​ស្ដាំ​មិន​បាន​ប្រយ័ត្ន ក៏​កៀរ​ម៉ូតូ និង​កិន​បុរស​ជា​ជន​រង​គ្រោះ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ចំណែក​ប្រពន្ធ​អង្គុយ​ខាងក្រោយ​បាក់ជើង​ខាងស្ដាំ តែ​សំណាងល្អ​កូនស្រី​តូច​មិន​មាន​របួស​អ្វី​ឡើយ​សូ​ម្បី​តែ​បន្តិច ។

ក្រោយ​ពេល​កើតហេតុ បុរស​បើករថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់គេច​ខ្លួន តែ​ត្រូវ​បុគ្គលិក​ជិះ​ម៉ូតូ​ដឹក​ភេសជ្ជ​:​តាម​អន​ឡាញ ប្រទះ​ឃើញ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ ក៏​ជួយ​ជិះ​ម៉ូតូ​ដេញ​តាម​រថយន្ត​បង្កហេតុ រហូត​ចូល​ក្នុង​ការដ្ឋាន ហើយ​ក៏​ធ្វើការ​ឃាត់ខ្លួន​បាន​ទាំង​រថយន្ត​បង្ក និង​បុរស​បើករថយន្ត​បង្ក​នោះ យក​មក​ប្រគល់​អោយ​សមត្ថកិច្ច​តែ​ម្តង ។

បើ​តាម​សមត្ថកិច្ច​បន្ត​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បាន​ប្រគល់​អោយទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក រួម​ទាំង​បុរស​បើកបរ​រថយន្ត​បង្ក​នាំ​ទៅ​សួរនាំ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​និង​កូនស្រី​តូច ក៏​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន ដឹក​យក​ទៅ​ព្យាបាល ដោយឡែក​ស​.​ព​ជន​រង​គ្រោះ​ក៏​ត្រូវ​បាន​ប្រគល់​អោយ​គ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ