ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ព្រះសីហនុ ទទួល​អំណោយ​មនុស្សធម៌ សាច់ក្រក ត្រី​តៀង និង​បន្លែ​ចម្រុះ​ជាង ១០​តោន​

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះសីហនុ​៖ កាលពី​រសៀល​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១ ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ទទួល​អំណោយ​មនុស្សធម៌​ពី​លោក​ឧ​ញ៉ា ទៀ…

ខេត្ត​ព្រះសីហនុ​៖ កាលពី​រសៀល​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១ ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ទទួល​អំណោយ​មនុស្សធម៌​ពី​លោក​ឧ​ញ៉ា ទៀ វិចិត្រ និង​លោកជំទាវ រួមមាន​៖ សាច់ក្រក ត្រីងៀត និង​បន្លែ​ចម្រុះ​ចំនួន​ជាង ១០​តោន ឧបត្ថម្ភ​ជូន​ដល់​រដ្ឋបាលខេត្ត​ព្រះសីហនុ សម្រាប់​ប្រើប្រាស់​ក្នុង​វិធានការ​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ នៅ​ខេត្ត​ព្រះសីហនុ ជាពិសេស​សម្រាប់​ពលរ​ដ្ឋ ស្ថិតក្នុង​តំបន់​ក្រហម ដែល​ជួប​ការខ្វះខាត​។​

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ​លោក​ឧកញ៉ា ទៀ វិចិត្រ ដែល​បាន​នាំយក​អំណោយ​មនុស្សធម៌ មក​ឧបត្ថម្ភ​ជូន​ដល់​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​កំពុង​ត្រូវការ​ចាំបាច់ ហើយ​សកម្មភាព​នេះ ជាការ​ចូលរួមចំណែក​យ៉ាងសកម្ម​ជាមួយ​រដ្ឋបាលខេត្ត​ព្រះសីហនុ សម្រាប់​ប្រើប្រាស់​ក្នុង​វិធានការ​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ នៅ​ខេត្ត​ព្រះសីហនុ ឱ្យ​ទទួលបាន​ជោគជ័យ​។

​ឯកឧត្តម​អភិបាលខេត្ត សង្ឃឹម និង​ជឿជាក់ថា បងប្អូន​សប្បុរសជន ក្រុមហ៊ុន​ក្នុង​ខេត្ត​ព្រះសីហនុ នឹង​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​រដ្ឋបាលខេត្ត​ព្រះសីហនុ ក្នុងការ​ចូលរួម​បង្ការ ទប់ស្កាត់ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ ឆ្លង​កូ​វីដ​-១៩ ក្នុង​ខេត្ត​ព្រះសីហនុ​បន្តទៀត​។​

​សូមបញ្ជាក់ថា នៅ​ល្ងាច​ថ្ងៃ​ដដែល លោក​ឧកញ៉ា ទៀ វិចិត្រ ក៏បាន​ឧបត្ថម្ភ​បន្ថែម​នូវ​អាល់កុល ១០​ប៊ីដុង​ធំ និង​របាំងមុខ​ការពា​រ​មួយចំនួនទៀត ដល់​លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ សម្រាប់​ក្រុមការងារ​ជួរមុខ​របស់​រដ្ឋបាល​ក្រុង ចុះ​ធ្វើការ​ផ្ទាល់​ផងដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ