ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គោរព​ច្បាប់ និង​ខ្វះ​ការ​អ​ព្យា​ស្រ័យ នាំ​ឲ្យ​រថយន្ត​ធុន​ធំ​ពីរ​គ្រឿង បុក​គ្នា រង​ការខូចខាត​យ៉ាងដំណំ

2 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្ត​ព្រះសីហនុ​៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធុន​ធំ​ពីរ​គ្រឿង បាន​បុក បណ្ដាលឱ្យ​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​។ ហេតុ​ការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ៤:០០​នាទី រសៀល​ថ្ងៃទី​២៩ ខែមេសា…

​ខេត្ត​ព្រះសីហនុ​៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធុន​ធំ​ពីរ​គ្រឿង បាន​បុក បណ្ដាលឱ្យ​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​។ ហេតុ​ការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ៤:០០​នាទី រសៀល​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ជិត​ផ្សារ​ក្ដាម​ចាស់ ក្បែរ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ ដែល​បានឃើញ​ហេតុការណ៍​ខាងលើ បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​កោះសន្តិភាព ថា មុនពេល​កើតហេតុ រថយន្ត​កុងតឺន័រ ដែល​ក្បាល​រថយន្ត​ពណ៌​បៃតង ពាក់​ស្លាក​លេខ ក្រ​.​ព្រះសីហនុ 3A-0321 កន្ទុយ​សណ្ដោង ពាក់​ស្លាក​លេខ ព្រះសីហនុ 4A-2803 បាន​បើកបរ​ដោយ​បរុស​ម្នាក់ បាន​បើកបរ​រថយន្ត​ចេញពី​ផ្លូវលំ​ឡើង​ផ្លូវជាតិ ខណៈពេល​ឡើងដល់​លើផ្លូវ​ជាតិ​ទិសដៅ​ពី​ត្បូង​មក​ជើង ស្រាប់​តែមាន​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ទៀត ដែល​ក្បាល​រថយន្ត​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3D-6045 កន្ទុយ​សណ្ដោង ពាក់​ស្លាក​លេខ ព្រះសីហនុ 4A-1574 បាន​បើកបរ​ក្នុងទិសដៅ​ស្របគ្នា ចុះ​ចំណោត​យាយ​ម៉ៅ ដោយ​ក្នុង​ល្បឿន​លឿន​ពេក មកដល់​កន្លែងកើតហេតុ ជាន់​ហ្វ្រាំង មិនទាន់ បាន​បុក​ជាមួយនឹង​កន្ទុយ​សណ្ដោង​របស់​រថយន្ត​ពណ៌​បៃតង បណ្ដាល​ឲ្យ​កាប៊ីន​រថយន្ត​ខាងមុខ រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​។

​ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បង្ក ដែល​រង​ការខូចខាត​នោះ បាន​រត់​ចេញពី​កន្លែងកើតហេតុ បាត់ស្រមោល​។ ចំណែក​ឯខាង​រថយន្ត​រងគ្រោះ ត្រូវបាន​សមត្ថកិច្ច អនុញ្ញាតឱ្យ​ទៅធ្វើ​ការធម្មតា​។ រថយន្ត​បង្ក ត្រូវបាន​សមត្ថកិច្ច វាស់វែង និង​លើក​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ម្ចាស់​រថយន្ត​បង្ក ចូលខ្លួន​បំភ្លឺ និង​ដោះស្រាយ​តាម​នីតិវិធី​ផ្លូវច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ