ពៅ បញ្ញាពេជ្រ ចង់សួរព្រហ្មលិខិតពេលណាដើរបាន!
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ការបង្ហោះខ្លឹមសាររបស់ ពៅ បញ្ញាពេជ្រ សបញ្ជាក់ថា នាងនៅតែលំបាកជាមួយការតស៊ូមើលជំងឺ ហើយស្មុគស្មាញ ដែលរង់ចាំដំណឹងលទ្ធផលបែបណា។ យូរឆ្នាំមកហើយ…
រាជធានីភ្នំពេញ ៖ ការបង្ហោះខ្លឹមសាររបស់ ពៅ បញ្ញាពេជ្រ សបញ្ជាក់ថា នាងនៅតែលំបាកជាមួយការតស៊ូមើលជំងឺ ហើយស្មុគស្មាញ ដែលរង់ចាំដំណឹងលទ្ធផលបែបណា។ យូរឆ្នាំមកហើយ…
រាជធានីភ្នំពេញ ៖ ការបង្ហោះខ្លឹមសាររបស់ ពៅ បញ្ញាពេជ្រ សបញ្ជាក់ថា នាងនៅតែលំបាកជាមួយការតស៊ូមើលជំងឺ ហើយស្មុគស្មាញ ដែលរង់ចាំដំណឹងលទ្ធផលបែបណា។ យូរឆ្នាំមកហើយ តារាចម្រៀងអភ័ព្ទសំឡេងស្រួយស្រេស ពៅ បញ្ញាពេជ្រ នៅតែមិនទាន់អាចកម្រើកជើងបានឡើងវិញ។ នាងនៅតែបន្តអង្គុយលើរទេះរុញជាប្រចាំរាប់ឆ្នាំដដែល បើទោះជាខំអំណត់ ព្យាយាមធ្វើលំហាត់ប្រាណ តាំងសមាធិ ពង្រឹងស្មារតីម្តេចម្តាយ៉ាងណា។
តារាចិត្តធន់រូបនេះ បានព្យាយាមផ្តល់កម្លាំងចិត្តអោយខ្លួនឯងយ៉ាងខ្លាំងសម្បើមណាស់ ដើម្បីនឹងភាពពិការដែលនាងបានរងគ្រោះទាំងនឹកស្មានមិនដល់។ រាប់ថ្ងៃរាប់ខែមកហើយ ដែលនាងឆ្លងកាត់ភាពលំបាកលំបិនជាមួយការព្យាបាល ដោយរំពឹងថា ពេលណាមួយមេឃស្រឡះឡើងវិញ ទេវតានឹងមើលឃើញស្រោចជីវិតនាងអោយអាចក្រោកឈរដើរបានម្តងទៀត។
ភាពតតាំងហាក់ធ្វើអោយ ពៅ បញ្ញាពេជ្រ ដែលខំញញឹម ប្រយុទ្ធជាមួយឧបសគ្គ ហាក់នៅចង់អស់ សង្ឃឹមម្តងៗ ព្រោះការចាំអ៊ុតលទ្ធផល ហាក់នៅឆ្ងាយទៅៗ មិនឃើញពន្លឺអ្វីសោះឡើយ។
ដោយសារកត្តាបែបនេះ ទើបរូបនាងផ្ទាល់បានបង្ហោះពាក្យថា «ចង់សួរព្រហ្មលិខិតកាលដើរវិញ! ឬបានត្រឹមតែស្រម៉ៃ មិនអាចដូចដើមឡើយ»។
បន្ទាប់ពី ពៅ បញ្ញាពេជ្រ បានបង្ហោះសារខាងលើនេះហើយ ធ្វើឱ្យហ្វេនៗបានឃើញសំណេរមួយឃ្លានេះ នៅតែបន្តលើកទឹកចិត្ត ឱ្យនាងខំតស៊ូ បន្តឡើងទៀត ធ្វើមិចដើម្បីយកឈ្នះអោយបាន ត្រូវតែមានសេចក្តីសង្ឃឹមជាប្រចាំ ហើយជឿថា នាងអាចនឹងធ្វើបានដល់គោលដៅ។
ចែករំលែកព័តមាននេះ