ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ព័ទ្ធទីតាំងហាង​«​ប៉ោ​លាង​គោដុត168»​ក្រោយ​អ្នក​ជំងឺ​កូវីដ១៩​បាន​ចូល​ហូប​

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ ៖ នៅ​ថ្ងៃ​ទី​៣០​ ​មេសា​ ឆ្នាំ​២០២១ អាជ្ញាធរ​ស្រុក​ឆ្លូង ដឹកនាំ​ដោយ​លោក ធី​ម ស៊ា​ង​ឡេ​ង អភិបាលរង​ស្រុក​ឆ្លូង…

ខេត្ត​ក្រចេះ ៖ នៅ​ថ្ងៃ​ទី​៣០​ ​មេសា​ ឆ្នាំ​២០២១ អាជ្ញាធរ​ស្រុក​ឆ្លូង ដឹកនាំ​ដោយ​លោក ធី​ម ស៊ា​ង​ឡេ​ង អភិបាលរង​ស្រុក​ឆ្លូង និង​លោក​ប៊​ន ចំរើន មន្ទីរ​ប្រតិបត្តិ​ឆ្លូង រួម​ទាំង​លោក​អធិការ បាន​ចុះ​ពិនិត្យ​ហាង​គោដុត​មួយ​កន្លែង​ឈ្មោះ «ប៉ោ​លាងគោដុត» ​នៅ​ភូមិ​ជ្រោយ​ថ្ម​ក្រោម​ ឃុំ​ឆ្លូង​ ស្រុក​ឆ្លូង ​ខេត្តក្រចេះ ។

លោក ធី​ម ស៊ា​ង​ឡេ​ង បាន​ប្រាប់​​​ថា អាជ្ញាធរ​ស្រុក​ចុះ​ត្រួតពិនិត្យ​ខាងលើ​ ដោយ​មូលហេតុកាល​ថ្ងៃ​ទី​២៧​ មេសា​ ឆ្នាំ​២០២១​មានឈ្មោះ​តាំង វេ​ង​ម៉េ​ង ភេទ​ប្រុស​ អាយុ​៥១​ឆ្នាំ ​មាន​ទី​លំ​ភូមិ​ប៉ើស​២ ឃុំ​ប៉ើ​ស​ ស្រុក​ក្រូចឆ្មា​ ខេត្ត​ត្បូងឃ្មំ ដែលមាន​ផ្ទុក​ជំងឺ​កូ​វីត​១៩បាន​មក​ហូប​ចុក​នៅ​ហាង​ប៉ោ​លាង​គោដុត​នេះ ។

បន្ទាប់​ពី​មាន​ករណី​នេះ ​ជំនាញ​សុខាភិបាល​បាន​ដាក់​ខ្សែ​ហ៊ុមព័ទ្ធ​មនុស្ស​ចេញ​-​ចូល​ដាក់​កម្លាំង​យាម​ច្បាស់លាស់ និង​បាន​នាំ​អ្នក​ពាក់​ព​ន្ធ័​ចំនួន​៤​នាក់ ស្រី​២​នាក់ យក​ទៅ​ធ្វើ​សំណាក ​និង​ធ្វើការ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ឆ្លូង​ ។ បច្ចុប្បន្ន ​អ្នក​ទាំង៤នាក់​កំពង់​ធ្វើ​ច​ត្ដា​ឡី​ស័ក​នៅ​មន្ទីរពេទ្យ​បង្អែ​ង​ឆ្លូង ដោយ​អនុវត្ដ​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​។ ដោយ៖ ប៊ុន លីនណា​

អត្ថបទសរសេរ ដោយ