ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការចំណាយកាន់តែតិច ជួយអ្នកសន្សំប្រាក់បានកាន់តែច្រើន

2 ឆ្នាំ មុន

ពេល​ខ្លះ​មនុស្ស​ចាយ​លុយ​យ៉ាង​សន្ធឹកសន្ធាប់​ក្នុង​រយៈពេល​ដ៏​ខ្លី ប៉ុន្តែ​អ្នកដឹង​ទេ​ថា ​ប្រាក់​ទាំងនោះ​មិនមែន​អ្នក​សន្សំ​រយៈ​ខ្លី​នោះ​ទេ អ្នក​សន្សំ​យូរណាស់​ទើប​ទទួល​បាន​ប្រាក់​ទាំងនោះ មាន​មនុស្ស​ខ្លះ​សន្សំ​ប្រាក់​យូរ​ឆ្នាំ​ហើយ ប៉ុន្តែ​គ្រាន់តែ​បាន​ចាប់អារម្មណ៍​របស់​អ្វីមួយ​ភ្លាម កូន​ចិត្ត​នោះ​គិត​ថា ត្រូវ​តែ​ទិញ ដូចនេះ​ហើយ​វា​បាន​ធ្វើ​ឱ្យប្រាក់​សន្សំ​របស់​អ្នក​ចាយ​អស់យ៉ាង​លឿន​ក្នុង​រយៈពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ ។…

ពេល​ខ្លះ​មនុស្ស​ចាយ​លុយ​យ៉ាង​សន្ធឹកសន្ធាប់​ក្នុង​រយៈពេល​ដ៏​ខ្លី ប៉ុន្តែ​អ្នកដឹង​ទេ​ថា ​ប្រាក់​ទាំងនោះ​មិនមែន​អ្នក​សន្សំ​រយៈ​ខ្លី​នោះ​ទេ អ្នក​សន្សំ​យូរណាស់​ទើប​ទទួល​បាន​ប្រាក់​ទាំងនោះ មាន​មនុស្ស​ខ្លះ​សន្សំ​ប្រាក់​យូរ​ឆ្នាំ​ហើយ ប៉ុន្តែ​គ្រាន់តែ​បាន​ចាប់អារម្មណ៍​របស់​អ្វីមួយ​ភ្លាម កូន​ចិត្ត​នោះ​គិត​ថា ត្រូវ​តែ​ទិញ ដូចនេះ​ហើយ​វា​បាន​ធ្វើ​ឱ្យប្រាក់​សន្សំ​របស់​អ្នក​ចាយ​អស់យ៉ាង​លឿន​ក្នុង​រយៈពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ ។ មាន​ពាក្យចាស់​ពោល​ថា «បើ​អ្នក​មិន​ចេះ​ចាយ​លុយ​នោះ​អ្នក ​និង​មិន​ចេះ​រក​លុយ​នោះ​ទេ​» ប៉ុន្តែ​សម្រាប់​អ្នកមាន​គតិបណ្ឌិត បាន​លើក​ឡើង​ដូច​គ្នា​ថា អ្នក​ចំណាយ​តិច អ្នក​សន្សំ​ប្រាក់​បាន​កាន់តែ​ច្រើន (​ទ្រឹស្តី​អ្នក​សន្សំ​ប្រាក់​)​ ។ តោះ​! អុីចឹ​ង​មក​ស្តាប់​ការ​បកស្រាយ​ខ្លះ​ៗ ដែល​អាច​ជួយ​អ្នក​សន្សំ​ប្រាក់​បាន​ពី​ការ​ចំណាយ​តិច ៖

ទី ​១) ទិញ​របស់​ដែល​មាន​បរិមាណ​ធំ​ៗ ៖
នៅ​ពេល​ដែល​អ្នក​ដើរ​ផ្សារ​ទិញ​របស់របរ​ប្រើប្រាស់ ​ឬ​គ្រឿងទេស អ្នក​អាច​សន្សំ​ប្រាក់​បានតាម​រយៈ​ការ​ទិញ​របស់​ជា​លក្ខណៈ​ធំ​ៗ ឬ​ជា​យួរ​ៗ ព្រោះ​របស់​ដែល​មាន​បរិមាណ​ច្រើន ​ឬ​ធំ វា​មាន​តម្លៃ​ថោក​ជា​របស់របរ​ដែល​គេ​វេច​ខ្ចប់​តូច​ៗ ឬ​វិធី​មួយទៀត​អ្នកទិញ​នៅ​កន្លែង​ដែល​គេ​លក់​បោះ​ដុំក៏​បាន (​សូម​ជម្រាប​ផង​ដែរ​ថា ​ក្នុង​ប្រទេស​កម្ពុជា​ មាន​ផ្សារ​ទំនើប​ដែល​លក់​បោះ​ដុំ​ផង​ដែរ​) ហើយ​អ្នកដឹង​ទេ​ថា វិធី​ដែល​ផ្សារ​គេ​លក់​របស់​វេច​ខ្ចប់​ធំ​ៗ គឺ​លក់ដាច់​ជាង​របស់​ដែល​វេច​ខ្ចប់​តូច​ៗ​ ។ ហើយ​អ្នកដឹង​ទេ​ថា នៅ​ពេល​ដែល​អ្នកទិញ​របស់​ដែល​មាន​បរិមាណ​ធំ​ៗ វា​ប្រាកដ​ណាស់​ថា ​អ្នក​នឹង​អាច​ប្រើប្រាស់​វា​បាន​រយៈពេលរហូត​មាន​របស់របរ​ខ្លះ​ប្រើ ​៣​ខែ​មិន​ទាន់​អស់​ផង​ ។ ការ​សន្សំ​ក្នុង​ការ​ដើរ​ផ្សារ​ក៏​ដូច​គ្នា អ្នក​ត្រូវ​តែ​កត់​នូវ​របស់របរ​ដែល​អ្នក​ត្រូវការ​ទិញ​ឱ្យ​ហើយពី​ផ្ទះ ហើយ​របស់របរ​ប្រើប្រាស់​ដែល យើង​អាច​ទិញ​ជា​ប្រភេទ​មាន​បរិមាណ​ធំ​ៗ គឺ​មាន​ដូច​ជា ក្រដាស​បង្គន់​អនាម័យ សាប៊ូ​កក់សក់ និង​សាប៊ូ​លាងចាន សាប៊ូ​បោក​ខោអាវ គឺជា​ជម្រើស​ដ៏​ល្អ រីឯ​អាហារ​វិញ​មាន​ដូច​ជា បន្លែ​កំប៉ុង អាហារ​កំប៉ុង​នានា និង​ប៉ា​ស្តា មី ។​ល​។ ដែល​អ្នក​គិត​ថា ​វា​អាច​រក្សា​ទុក​ក្នុង​រយៈពេល​យូរ​ ។ អ្នក​ក៏​គួរតែ​ដឹង​ដែរ​ថា ​របស់របរ​ស្រស់​ៗ អ្នក​មិន​គួរ​ទិញ​ក្នុង​បរិមាណ​ច្រើន​នោះ​ទេ ព្រោះ​កាលណា​អ្នក​វេច​ខ្ចប់​មិន​បាន​ល្អ ឬ​ញុំ​ា​មិន​ទាន់ វា​អាច​ស្អុយរលួយ ដូចនេះ​អ្នក​ប្រាកដជា​បោះចោល​វា គឺ​ដូច​ជា​អ្នក​បោះ​ចោលលុយ​ផង​ដែរ អ​ញ្ចឹ​ង​ចំណុច​អ្នកទិញ​អាហារ​ស្រស់​មិន​អាច​ទុក​សម្រាប់​ច្រើន​ខែ ដូច​របស់របរ​ប្រើប្រាស់​បាន​នោះ​ទេ ​។

ទី ​២) ការ​វិនិយោគ​លើ​សុខភាព​របស់​អ្នក ​៖
សុខភាព​របស់​អ្នក​ពិតជា​សំខាន់​ណាស់ ព្រោះ​ប្រសិនបើ​អ្នក​មិន​មាន​សុខភាព​ល្អ​នោះ​ទេ អ្នក​ប្រាកដជា​មិន​ធ្វើការ​ឬ​រក​ប្រាក់​ចំណូល​បាន​នោះ​ដែរ ដូចនេះ​មាន​តែ​បរិភោគ​របប​អាហារ​ត្រឹមត្រូវ និង​ការ​ហាត់ប្រាណ​ទេ​ទើប​អាច​ជា​ផ្នែក​មួយ​ជួយ​សុខភាព​របស់​អ្នក ​។ ត្រង់​ចំណុច​នេះ ដោយ​ឃើញ​ថា ​មាន​មនុស្ស​ជា​ច្រើន​បាន​ចំណាយ​ប្រាក់​និង​ពេលវេលា ដើម្បី​ទិញ​បណ្ណ​សមាជិក​ក្លឹ​ប​ហាត់ប្រាណ ឬ​បង់​សេវា​ផ្សេង​ៗ​ថ្លៃ​ហាត់ប្រាណ​នេះ ទើប​អ្នកជំនាញ​បាន​ណែនាំ​អ្នក​ឱ្យ​កាត់​បន្ថយ នូវ​ការ​ចូល​ជា​សមាជិក​ក្លិប​ហាត់ប្រាណ ​ឬ​បង់​សេវា​ផ្សេង​ៗ ដោយ​ចាប់​យក​ការ​តាំងចិត្ត​ហាត់ប្រាណ និង​សមាធិ​ដោយ​ខ្លួនឯង​នៅផ្ទះ​វិញ ធ្វើ​ដូចនេះ​អ្នក​មិន​ចាំបាច់​ចំណាយ​ពេលវេលា​ដើម្បី​ជិះ​ទៅ​កន្លែង​ហាត់ប្រាណ (​ហើយ​អ្វី​ដែល​រំខាន​នោះ​គឺ​ពេល​ស្ទះចរាចរណ៍​) មិនតែប៉ុណ្ណោះ​អ្នក​អាច​សន្សំ​ប្រាក់​បាន​ពី​ការ​បង់​សេវា​ទាំង​អស់នោះ​ផង​ដែរ​ ។ អ្នកជំនាញ​បាន​ណែនាំ​ថា មាន​វិធីសាស្ត្រ​ជា​ច្រើន​ដែល​អ្នក​អាច​ហាត់ប្រាណ​នៅផ្ទះ​បាន ហើយ​ការ​បង្ហាត់​អ្នក​ឱ្យ​ចេះ​ហាត់​ទៀត​សោត​ក៏​មាន​បង្រៀន​តាម​អី​ន​ធើ​ណេ​ត​ដែរ អ្នក​អាច​មើល​តាម​វី​ដេ​អូ​ក្នុង​យូ​ធូប​ជាដើម​ ។

ទី ​៣) ការ​គិត​ទៅ​លើ​ការ​វិនិយោគ​នៃ​អនាគត​របស់​អ្នក ​៖
ការ​សន្សំ​ប្រាក់​សម្រាប់​ការ​ចូល​និវត្តន៍ វា​នឹង​បង្រៀន​អ្នកចេះ​សន្សំ​ប្រាក់ ​និង​ទុកដាក់​លុយ​បាន​យ៉ាង​ល្អ ហើយ​អ្វី​ដែល​ចាំបាច់​នោះ អ្នក​ត្រូវ​តែ​គិត​ថា លុយ​ទាំងនោះ​នឹង​ជា​រង្វាន់​សម្រាប់​អ្នក​នៅ​ពេល​អ្នក​ចង់​ឈប់​ធ្វើការ ​។ ហើយ​ការ​សន្សំ​នៅ​ក្នុង​បរិបទ​បែប​ណា​ក៏​ដោយ ក៏​អាច​ជួយ​អ្នក​នៅ​ក្នុង​ពេល​អនាគត​បាន​ដែរ សំខាន់​អ្នក​ត្រូវ​ទុក​ប្រាក់​ទាំងនោះ នៅ​ក្នុង​គណនីយ​ដែល​មាន​កាលកំណត់​ ឬ​គណនីសន្សំ​ណា​ដែល​មិន​អាច​ដក​បាន​ផ្តេសផ្តាស់ ​។ អ្នក​គួរ​ដឹង​ដែរ​ថា ប្រភេទ​គណនេយ្យ​ទាំងនោះ នឹង​ទទួល​បានការ​ប្រាក់​ប៉ុន្មាន ក្នុង​មួយ​ខែ មួយ​ឆ្នាំ​ ។​ល​។ ហើយ​អ្នកដឹង​ទេ​ថា ប្រាក់​របស់​អ្នក​សន្សំ​កាន់តែ​យូរ កាន់​ច្រើន​កើន​ការ​ប្រាក់​កាន់តែ​ច្រើន​ ។ ដូចនេះ​អ្នក​គិត​មើលទៅ ប្រសិនជា​អ្នក​សន្សំ​ក្នុង រយៈពេល ១០ ទៅ ​១៥ ឆ្នាំ តើ​អ្នក​នឹង​សល់​បាន​ទាំង​ប្រាក់​ដើម និង​ការ​ប្រាក់​ប៉ុន្មាន ទំ​រាំ​អ្នក​ចូល​និវត្តន៍​ ។ ក្នុង​ចំណុច​នេះ​ដែរ អ្នកជំនាញ​ណែនាំ​អ្នក​ឱ្យធ្វើ​យ៉ាងណា​អាច​សន្សំ​ត្រឹម ៥០ ដុល្លារ ជា​រៀង​រាល់​ខែ ​ឬ​ក្នុង​មួយ​ខែ ហើយ​រយៈពេល ១០ ​ទៅ​ ២០ ​ឬ ​៣០ ឆ្នាំ (​អាស្រ័យ​លើ​ខ្លួន​អ្នក​) នោះ​បូក​សរុប​ទាំង​ប្រាក់​ដើម​និង​ការ​ប្រាក់​ប្រាកដជា​បាន​ច្រើន ប្រសិនជា​អ្នក​ដាក់​ក្ន​ង​ធនាគារ​ដែល​ឱ្យ​ការ​ប្រាក់ ៥​ ឬ​ ៧ ភាគរយ (​អាស្រ័យ​ទៅ​លើ​ធនាគារ​)​ ។

ទី​ ៤) ការ​ទិញ​ត្រូវ​ថ្លឹងថ្លែង​លើ​តម្លៃ​ និង​គុណភាព​របស់របរ​ផ្សេង​ៗ ៖
មាន​ពេល​ខ្លះ​របស់​ថោក​មិន​ប្រាកដ​ថា​មានគុណ​ភាព ហើយ​ពេល​ខ្លះ​របស់​ថ្លៃ​មិន​ប្រាកដ​ថា​មានគុណ​ភាព​ខ្ពស់​នោះ​ទេ ​។ អ្នក​ត្រូវ​ថ្លឹងថ្លែង​ថា របស់​ណាខ្លះ​ដែល​អ្នក​អាច​ប្រើ​ត្រឹម​តម្លៃ​ថោក​បាន និង​របស់​ណាខ្លះ​អ្នក​គួរ​ប្រើប្រាស់​ក្នុង​តម្លៃ​ថ្លៃ​បាន ប្រសិនជា​វា​អាច​មានគុណ​ភាព​ប្រើ​បាន​យូរ​ឆ្នាំ​ ។ ត្រង់​ចំណុច​នេះ អ្នកជំនាញ​បាន​ណែនាំ​ថា ដូច​ជា​ធុងសំរាម អ្នក​អាច​ប្រើ​ត្រឹម​តម្លៃ​ល្មម​បាន ខោអាវ​ត្រឹម​តម្លៃ​គួរសម និង​ស្បែកជើង​ជាដើម​ ។ ហើយ​របស់​ដែល​អ្នក​គួរ​គិត​លើ​គុណភាព​អាច​ប្រើប្រាស់​បាន​យូរ បើ​ទោះ​ថ្លៃ​បន្តិច​ក៏​មិន​អី​ដែរ ដូច​ជា ឡាន មាន​ស៊ី​ន​បោក​ខោអាវ ទូរទស្សន៍ ទូរ​ទឹកកក កង្ហារ ជាដើម សុទ្ធ​សឹង​ជា​ឧបករណ៍​ដែល​អ្នក​គួរ​ទិញ ដើម្បី​ប្រើប្រាស់​បាន​យូរ (​ព្រោះ​របស់​ទាំងនេះ​វា​មិន​ចេះ​ហួស​សម័យ​កាលនោះ​ទេ​) ហើយ​ប្រសិនជា​អ្នក​មានការ​ថែរក្សារ​របស់​ទាំងនេះ​បាន​ល្អ វា​អាច​ប្រើប្រាស់​មិន​ក្រោម​ ១០ ​ឆ្នាំ​នោះ​ទេ ​។ អ្នក​គិត​មើលទៅ​ប្រសិនជា អ្នកទិញ​កង្ហារ​មួយ​តម្លៃ ១០០ ​ដុល្លារ អ្នក​អាច​ប្រើប្រាស់ ១០ ឆ្នាំ ចឹ​ង​មាន​ន័យ​ថា មួយ​ឆ្នាំ អ្នក​ចំណាយ​ត្រឹមតែ ១០ ដុល្លារ ប៉ុណ្ណោះ​សម្រាប់​វា (​សូម​ជម្រាប​ថា​សម្រាប់​កង្ហារ​តម្លៃ​នេះ គឺ​ក្នុង​តម្លៃ​មាន​របស់​មាន​គុណភាព​ហើយ​)​ ។

សរុបសេចក្តី​មក​ការ​សន្សំ​ប្រាក់​អាច​ជា​ការ​លំបាក​សម្រាប់​អ្នក​ទើប​ចាប់ផ្តើម ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា​វា​នឹង​ផ្តល់​ផល​វិជ្ជមាន​ឱ្យ​អ្នក​ច្រើន​នៅ​ពេល​អនាគត ហើយ​ការ​សន្សំ​នេះ​មិន​រើស​អាយុ​នោះ​ទេ អ្នកមាន​ទំលាប់​សន្សំ​តាំងពី​វ័យក្មេង នោះ​មាន​ន័យ​ថា​អ្នកមាន​ពេលវេលា​សន្សំ​ប្រាក់​បាន​កាន់តែ​ច្រើន​ ។ ប្រសិនជា​អ្នកមាន​ទំលាប់​ខ្ជះខ្ជាយ គួរ​រៀន​ទំលាប់​សន្សំ​វិញ​ទៅ ពីព្រោះ​ពេល​ខ្លះ​អ្នក​គ្មាន​លុយ មិន​អាច​ចេះ​តែរ​ត់ទៅ​ពឹង​អ្នក​ដទៃ​នោះ​ទេ​ ៕ ប្រភព ៖ Discover

អត្ថបទសរសេរ ដោយ