ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ដាំដំឡូង​ចិន​ហៅ​កៃ​បឹ​ុ​ង​ក្នុង​1​ហិ​កតា​បាន​ផល​25​តោន​តែ​បែរជា​គ្មាន​ទីផ្សារ

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ បញ្ហា​សម្រាប់​ប្រជា​កសិករ​ខ្មែរ គឺ​បញ្ហា​ទីផ្សារ​និង​បញ្ហា​តម្លៃ​គ្មាន​តុល្យភាព ដែល​បញ្ហា​នេះ​មាន​តែ​រាជរដ្ឋាភិបាល​ទ ​ទើប​អាច​ដោះស្រាយ​បាន ដោយ​មិន​ទុក​ឱ្យ​បញ្ហា​នេះ​គ្មាន​អ្វី​ផ្លាស់​ប្ដូរ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​

ខេត្តបន្ទាយមានជ័យ ៖ បញ្ហា​សម្រាប់​ប្រជា​កសិករ​ខ្មែរ គឺ​បញ្ហា​ទីផ្សារ​និង​បញ្ហា​តម្លៃ​គ្មាន​តុល្យភាព ដែល​បញ្ហា​នេះ​មាន​តែ​រាជរដ្ឋាភិបាល​ទ ​ទើប​អាច​ដោះស្រាយ​បាន ដោយ​មិន​ទុក​ឱ្យ​បញ្ហា​នេះ​គ្មាន​អ្វី​ផ្លាស់​ប្ដូរ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​នោះ​ឡើយ ព្រោះ​កត្តា​ទាំងនេះ​បាន​ធ្វើ​ឱ្យ​ប្រជា​កសិករ​រស់នៅ​ក្នុង​ភាព​ក្រីក្រ​ដដែល ។ ប្រជា​កសិករ​នៅ​ស្រុក​មង្គលបុរី នាំ​គ្នា​ដាំ​ដំណាំ​ដំឡូង​ចិន​ហៅ​កៃ​ប៉ឹង​ក្នុង​១​ហ​កិ​តា ទទួលផល​បាន​ពី​២០​តោន​ទៅ​២៤​តោន បែរជា​គ្មាន​ទីផ្សារ​សម្រាប់​លក់ ដូច្នេះ​សុំ​ឱ្យ​ក្រសួង​ជំនាញ​ជួយ​រក​ទីផ្សារ​ឲ្យ​ពួក​គាត់​ផង ។
លោក ហ៊ុន ប៊ុ​ន​ហម អ្នក​ដាំដំឡូង​ចិន​និយាយ​ថា ដំឡូង​ចិន​នេះ​គឺ​ប្រជាពលរដ្ឋ​នៅ​ឃុំ​អូរ​ប្រាសាទ​ដាំ​ច្រើន​ជាងគេ ព្រោះ​បាន​ទិញ​ពូ​ជត​ៗ​គ្នា​យក​មក​ដាំ ហើយ​ការ​ដាំ​នេះ​ដែរ​មាន​រយៈពេល​រហូត​ដល់​៦​ខែ​ទើប​ទទួលផល ។ បើ​និយាយ​ពី​ដំឡូង​ចិន​ហៅ​កៃ​ប៉ឹង​នេះ មើម​មាន​រាង​មូល​ទ្រវែង ប្រវែង​២​ទៅ​៣​សង្ទីម៉ែត្រ ហើយ​បើ​ទទួលផល​ល្អ​ក្នុង​១​មើម​ទម្ងន់ ១​ទៅ​២​គីឡូក្រាម និង​ខ្លះ​មាន​ដល់​៥​គីឡូក្រាម ក៏​មាន​ដែរ ។

លោក ហ៊ុន ប៊ុ​ន​ហម បញ្ជាក់​ថា ចំពោះ​ការ​ដាំដំឡូង​ចិន​នេះ​គឺ​គេ​កាប់​កាយ​រង​ឱ្យ​វែង​មាន​កម្ពស់​ជិត​កន្លះ​ម៉ែត្រ ហើយ​ដាំ​ដោយ​ពុះ​ដំឡូង​ជា​ចម្រៀក​ប្រវែង​១​សង្ទីម៉ែត្រ រួច​យក​ទៅ​កប់​ក្នុង​រង ។ បន្ទាប់​មក យក​ចំបើង ឬ​ស្លឹក​ដូង ស្លឹកចេក​មក​គ្រប​ពីលើ ដើម្បី​ការពារ​ទឹកភ្លៀង​ច្រោះ​ដី​រឹង ឬ​ដុះ​ស្មៅ ជា​ការ​ស្រេច ។

លោក ហ៊ុន ប៊ុ​ន​ហម បន្ត​ថា ដំឡូង​ចិន​នេះ​ក្នុង​១​ហិ​កតា អាច​ទទួលផល​បាន​២៤​តោន ហើយ​ក្នុង​១​គីឡូក្រាម​លក់​ក្នុងស្រុក​បាន​ពី​២.០០០​រៀល​ទៅ​២.៥០០​រៀល ។ រសជាតិ​ដំឡូង​ចិន​នេះ​គឺ​ស្ងោរ​ហូប​ផ្អែម​ឆ្ងាញ់ និង​យក​ទៅ​ធ្វើ​បន្លែ​ស្ល​ការី ធ្វើ​នំ​បាន​តាម​តម្រូវការ តែ​បញ្ហា​កំពុង​ចោទ​នោះ​គឺ​ទីផ្សារ ដែល​ដាំ​បាន​ផល​ហើយ​ជួប​បញ្ហា​លក់​។ កន្លង​មក ប្រជាពលរដ្ឋ​នៅ​ពេល​ធ្វើ​បាន​ផល គឺ​លក់​តាម​ទីផ្សារ​ក្នុងស្រុក និង​ស្ងោរ​លក់​ប៉ុណ្ណោះ គឺ​ពុំ​មាន​លក់​ជា​ប្រាក់​ដុំ​នោះ​ទេ ។ ពួក​គាត់​ស្នើ​សុំ​ឱ្យ​ក្រសួង​ជំនាញ ជួយ​រក​ទីផ្សារ​ដំឡូង​ចិន​ហៅ​ដំឡូង​កៃ​ប៉ឹង​នេះ​ផង ព្រោះ​បច្ចុប្បន្ន​ធ្វើ​បាន​ផល​ហើយ បែរជា​គ្មាន​ទីផ្សារ ៕