ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​២នាក់​ពាក់​ព័ន្ធ​បទល្មើសនៅ​ស្រុក​កោះធំ ត្រូវតុលាការសម្រេចហើយ​

2 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល​ ៖ ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២១ លោក ជា សុខ​ហៀ​ង ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ជនសង្ស័យ​ពី​នាក់​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ…

ខេត្ត​កណ្តាល​ ៖ ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២១ លោក ជា សុខ​ហៀ​ង ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ជនសង្ស័យ​ពី​នាក់​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ.ន​ តាម​មាត្រា​៤០ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀ.ន ដែល​បាន​​ប្រព្រឹត្ត​​កាលពី​​ថ្ងៃ​ទី​២៨​ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​​៥ល្ងាច​ នៅ​ចំណុច​ខាងក្រោយ​វត្ត​ល្វា​ទោង ​ក្នុងភូមិ​ល្វា​ទោង ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្តាល​។

ជន​ត្រូវ​ចោទ​ចំនួន​២​នាក់ ​​ម្នាក់​​ឈ្មោះ មឿ​ន ឆវី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​ល្វា​ទោង​ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្តាល​ និង​​ឈ្មោះ យ៉េ​ង រ៉ុ​ង (​ហៅ​ឆាង​) ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​ល្វា​ទោង ឃុំ​កំពង់​កុង ស្រុក​កោះធំ​ ខេត្តកណ្តាល​ ។

នគរបាល​ស្រុក​កោះធំ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ មាន​ប្រជាពលរដ្ឋ​​បាន​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំពង់​កុងថា​ មានមុខ​សញ្ញា​កំពុង​តែ​ធ្វើ​សកម្មភាព​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ.ន នៅ​ចំណុច​ខាងក្រោយ​វត្ត​ល្វា​ទោង ស្ថិត​នៅ​ភូមិ​ល្វា​ទោង ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្តាល​។

ក្រោយ​ពេល​ទទួល​បាន​ពត៍​មាន​រួច​មក​កម្លាំង​ប៉ុស្តិ​រដ្ឋបាល​កំពុង បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ក៍បាន​ជួបនឹង​មុខសញ្ញា​ខាងលើ​ដូច​ការ​រាយការណ៍​មែន ហើយ​បាន​ឃាត់ខ្លួន​នឹង​បាន​ឆែកឆេរ​នៅ​ដងខ្លួន​រក​ឃើញ​មាន​លាក់​ទុក​ម្សៅ​ក្រាម​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀ.ន​ម៉ា​ទឹកកក​ចំនួន​១២​កញ្ចប់​តូច​ដែល​បាន​លាក់​ទុក​ក្នុង​កញ្ចប់​បារី MEVIUS ដាក់​ក្នុង​ហោរ​ប៉ាវ​ខោរ​ខាងឆ្វេង​របស់​ឈ្មោះ មឿ​ន ឆវី ដែល​ជា​ម្ចាស់​ថ្នាំ​ញៀ.ន​ចំនួន​១២​កញ្ចប់​ខាងលើ​នេះ​។

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា​ចំពោះ​ថ្នាំ​ញៀ.ន​ម៉ា​ទឹកកក​នេះ​គឺ​រូបគេ​បាន​ទៅ​ទិញ​ពី​អ្នកលក់​ថ្នាំ​ញៀ.ន​ម្នាក់​នៅ​ស្រុក​កោះធំ ខេត្តកណ្តាល​ ​គឺ​បាន​ជិះ​ម៉ូតូ​ទៅ​ទិញ​នៅ​ថ្ងៃ​ទី​២៥​ ខែមេសា​ឆ្នាំ​២០២១ វេលា​ម៉ោង​​៥ល្ងាច នៅ​ចំណុច​ចំការ​ស្វាយ​ខាងក្រោយ​ភូមិ​កំពង់​សំបួរ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ដោយ​បាន​ទិញ​ថ្នាំ​ញៀ.ន​ចំនួន​(២០​កញ្ចប់​តូច​)​ក្នុង​តំ​ម្លៃ​៨០​ម៉ឺ​ន​រៀល​ ដើម្បី​យក​មក​ទុក​លក់​នឹង​ចែកចាយ​បន្ត​អោយទៅ​គេ​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ