ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានយក្សវ៉ាខុសបច្ចេកទេសបុករះចូលផ្ទះអ្នកភូមិ

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖​ ​រថយន្ត​វេ​អង​បើកបរ​ដូច​ហោះ​ ក៏បានរេចង្កូត​មក​បុក​រះ​សំ​យ៉ាប​និង​អីវ៉ាន់​លក់ដូរ​ខ្ទេច​ ហើយបន្ត​បុក​ដើម​ស្វាយ​២​ដើម​ទៀតទើបទៅ​មុខ​លែង​រួច​ ។ តែ​សំណាងល្អ​ មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​នោះ​ទេ​ ។​ ​ហេតុការណ៍​​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង៤០​នាទី​ថ្ងៃ​ទី​២៨​…

ខេត្តស្វាយរៀង ​៖​ ​រថយន្ត​វេ​អង​បើកបរ​ដូច​ហោះ​ ក៏បានរេចង្កូត​មក​បុក​រះ​សំ​យ៉ាប​និង​អីវ៉ាន់​លក់ដូរ​ខ្ទេច​ ហើយបន្ត​បុក​ដើម​ស្វាយ​២​ដើម​ទៀតទើបទៅ​មុខ​លែង​រួច​ ។ តែ​សំណាងល្អ​ មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​នោះ​ទេ​ ។​ ​ហេតុការណ៍​​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង៤០​នាទី​ថ្ងៃ​ទី​២៨​ មេ​សា​ ​ស្ថិតនៅ​លើ​ផ្លូវ​ជាត់​លេខ​៣១៤D ​ក្នុងភូមិព្រីង​ជ្រំ ឃុំព្រះ​ពន្លា ស្រុកកំពង់​រោ​ទិ៍ ខេត្តស្វាយរៀង​។

​បើ​តាម​ពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្តមួយ​គ្រឿងនេះមាន​ពាក់​ស្លាក​លេខ កំពង់ចាម់​.3A0320 ពណ៌.ស សណ្តោង​រឺ​ម៉ក​ពណ៌​ខៀវ​4A.1434 បើកបរ​ពី​ត្បូង​ទៅ​ជើង​យ៉ាង​លឿន​។​ ប្រភព​បាន​បន្ត​ទៀត​ថា​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ក៏​វ៉ា​គោ​យន្ត​ដឹក​ទឹកកក​ដែល​ឈប់​អែប​ច​ញ្ចើ​ម​ថ្នល់ ​បណ្តាល​ឲ្យ​រេចង្កូត​មក​ខាងឆ្វេង​ដៃ​បុក​រះ
សំ​យ៉ាប​ផ្ទះ​លក់ដូរ​បាក់​ខ្ទេច​មួយ​ចំហៀង​ និង​ខូចខាត់​អីវ៉ាន់​ដែល​ដាក់​លក់​នោះ​អស់​ជា​ច្រើន​ទៀត ដោយ​រថយន្ត​មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅ​មុខ​ទៀត​ហើយ​បុក​រះ​ដើម​ស្វាយ​រលំ​អស់​០២​ដើម​ ទើប​អស់​ល្បឿន​ទៅ​មុខ​លែង​រួច​។

​ប្រភព​បាន​បញ្ជាក់​ថា រថយន្ត​នេះ​ជា​រថយន្ត​ដឹកស្រូវ ​ទើបតែ​មក​ពី​ទម្លាក់​ស្រូវ​នៅ​ប្រឡាយ​ទា​ហ៊ាន​នៃ​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្ល៍​ហើយ​ត្រឡប់​មក​ទៅ​វិញ ដែល​មាន​ម្ចាស់​នៅ​ខេត្តព្រៃវែង​។​ ចំណែក​ម្ចាស់ផ្ទះ​និង​ម្ចាស់​រថយន្ត​បាន​សម្រប​ស​ម្រួ​ស​គ្នា​ដោយ​ម្ចាស់​រថយន្ត​ស​សំណង​១,៥០០​ដុល្លារ ​ដើម្បី​បញ្ចប់រឿង​។​ រីឯ​អ្នកបើកបរ​រថយន្ត​បង្ក​វិញ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​ការិយាល័យ​នគ​បាល​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគ​បាន​ខេត្តស្វាយរៀង​ដើម្បី​សួរនាំ​តាម​នីតិវិធី​៕​ ដោយ៖ វ៉ា​ន់ ​ប៊ុ​ន​ធឿ​ន​​

អត្ថបទសរសេរ ដោយ