ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព នាំ​គ្រឿងឧបភោគ​-​បរិភោគ និង​បរិក្ខារ​ពេទ្យ ព្រមទាំង​ថវិកា ជូន​ខេត្ត​ព្រះសីហនុ​

2 ឆ្នាំ មុន
  • ព្រះសីហនុ

(​ខេត្ត​ព្រះសីហនុ​)៖ នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១ ឯកឧត្ដម ឧ​ត្ត​ម​សេនីយ៍​ឯក យឿ​ង សុខុន មេបញ្ជាការរង កងទ័ពជើងគោក…

(​ខេត្ត​ព្រះសីហនុ​)៖ នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១ ឯកឧត្ដម ឧ​ត្ត​ម​សេនីយ៍​ឯក យឿ​ង សុខុន មេបញ្ជាការរង កងទ័ពជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៣ ព្រមទាំង​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​សំណេះសំណាល សួរសុខទុក្ខ ដល់​កងកម្លាំង ដែល​បាន​អនុវត្ត​វិធាន​ការបិទ​ខ្ទប់​របស់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ព្រះសីហនុ​។​

​ក្នុងឱកាស​នោះដែរ ឯកឧត្ដម យឿ​ង សុខុន បាន​នាំយក​អំណោយ​គ្រឿងឧបភោគ​-​បរិភោគ និង​បរិក្ខារ​ពេទ្យ ព្រមទាំង​ថវិកា​របស់​ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង មេបញ្ជាការ​កងទ័ពជើងគោក មក​ប្រគល់ជូន​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​។

​អំណោយ រួមមាន​៖ អង្ករ ៣​តោន ទឹក​សុទ្ធ ២០៥​យួរ មី ៩៣​កេស​តូច ត្រីខ​៦​កេស​= ៦០០​កំប៉ុង ទឹកត្រី ១៨០​ដប ទឹកស៊ីអ៊ីវ ១០២​ដប ខោអាវ​ការពារ ៥០​កំ​ប្លេ របាំង​ការពារ​មុខ ២០០ ម៉ាស ៤០ ប្រអប់ ស្រោមដៃ ៦​ប្រអប់ ម៉ាស៊ីន​វាស់​កំដៅ ១០​គ្រឿង និង​ថវិកា ១០​លាន​រៀល​។​

​បន្ទាប់មក ឯកឧត្ដម មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី​៣ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​សកម្មភាព​កងកម្លាំង​ចម្រុះ​ធ្វើ​ការបិទ​ខ្ទប់ ភូមិសាស្ត្រ​ក្រុងព្រះសីហនុ​ជា​បណ្តោះអាសន្ន នៅតាម​ចំណុច​គោលដៅ​នានា ខេត្ត​ព្រះសីហនុ ដើម្បី​ទប់ស្កាត់​ប្រជាពលរដ្ឋ​មិនឱ្យ​ឆ្លងកាត់​ពី​ក្រុងព្រះសីហនុ ទៅកាន់ ស្រុក និង​បណ្ដា​ខេត្ត​ផ្សេងទៀត និង​ប្រជាពលរដ្ឋ​មកពី​បណ្ដា​ស្រុក និង​ខេត្ត​ផ្សេងទៀត ក៏​មិន​អនុញ្ញាត​ឱ្យចូល​ក្រុងព្រះសីហនុ​ផងដែរ តាម​បទបញ្ជា​របស់​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណ​:​អភិបាលខេត្ត​ព្រះសីហនុ ដោយ​ក្នុង​ក្រុងព្រះសីហនុ បាន​រកឃើញ​មាន​ហានិភ័យ​ខ្ពស់ នៃ​ការចម្លង និង​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ចូល​សហគមន៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ