ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការបង្គាប់ឱ្យចាប់ខ្លួនលោក សម រង្ស៊ី ពី​បទ​រារំាង​វិធានការបិទខ្ទប់នៅភ្នំពេញ និងក្រុងតាខ្មៅ

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ បានចេញដីកាមួយ បង្គាប់ឱ្យចាប់ខ្លួន លោក…

រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ បានចេញដីកាមួយ បង្គាប់ឱ្យចាប់ខ្លួន លោក សម រង្ស៊ី អតីតមេដឹកនាំអតីគណបក្សប្រឆាំង ពាក់ព័ន្ធនឹងការញុះញង់ប្រជាពលរដ្ឋងើបប្រឆាំងនឹងវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់ទីក្រុងភ្នំពេញនិងក្រុងតាខ្មៅ នៃខេត្តកណ្តាល ។

យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួបានលើកឡើងថា លោក សម រង្ស៊ី ត្រូវបានចោទប្រកាន់ពីបទ «រារាំងដល់ការអនុវត្តវិធានការ» និងបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌដែលបញ្ញាត្តិឱ្យផន្ទាទោសតាម មាត្រា ១១ នៃច្បាប់ស្តីពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និង មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។



ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ បានបញ្ជាក់ថា ដោយសារតែបទល្មើសដែលចោទប្រកាន់ជាបទដែលត្រូវតម្រូវឱ្យផ្តន្ទាទោសដាក់ពន្ធនាគារ និងដើម្បីធានាដលការស៊ើបសួរឱ្យបានពេញលេញ ជៀសវាងការរឹងទទឹងមិនចូលខ្លួនមកទទួលខុសត្រូវព្រហ្មទណ្ឌ ដូច្នេះសម្រេច «ឱ្យចាប់ខ្លួនឈ្មោះ សម រង្ស៊ី» និងបញ្ជាដល់កម្លាំងសាធារណៈ ឱ្យស្រាវជ្រាវរកចាប់ និងនាំខ្លួនឈ្មោះសម រង្ស៊ី មកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ។

សូមរម្លឹកថា លោក សម រង្ស៊ី បានបង្ហោះវីដេអូតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដោយធ្វើការចោទប្រកាន់រាជរដ្ឋាភិបាលថាកំពុងធ្វើតាមសម័យប៉ុល ពត ដែលបិទទីក្រុងឱ្យស្ងាត់ឈឹងនិងឱ្យមនុស្សស្លាប់ដោយអត់បាយនៅក្រៅក្រុង ខណៈសម័យបច្ចុប្បន្នបង្ខំមនុស្សឱ្យនៅក្នុងផ្ទះអត់បាយស្លាប់ និងញុះញង់ឱ្យពលរដ្ឋងើបប្រឆាំងនឹងវិធានការបិទខ្ទប់របស់រដ្ឋាភិបាលដែលខិតខំដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ ។

ឯកឧត្តម​ គឹម សន្តិភាព រដ្ឋលេ​ខាធិការ និង ជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី ការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បានថ្លែងឱ្យដឹងថា កាលពីថ្ងៃទី២៧ មេសា ម្សិលមិញ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចោទប្រកាន់ ទណ្ឌិត សម រង្សី ពីបទរារាំងវិធានការរដ្ឋបាល និងញុះញង់ បង្កឱ្យមានអសន្តិសុខក្នុងសង្គម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ