ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ភូមិ២ ក្នុង​ឃុំ​ពាន​រោង ស្រុក​ស្វាយ​អ​ន្ទ​រ ក្រោយ​រក​ឃើញ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន​៦​នាក់

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មេ​សា​នេះ រដ្ឋបាល​ខេត្តព្រៃវែង​បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ ស្ដី​ពី​ការ​ផ្អាក​បណ្ដោះអាសន្ន នូវ​ការ​ធ្វើ​ចរាចរណ៍​ចេញ​-​ចូល ក្នុងភូមិ​សាស្ដ្រ​ភូមិ​ត្រពាំង​ធំ និង​ភូមិ​ឆ្អឹង​ពស់ នៃ​ឃុំ​ពាន​រោង…

ខេត្តព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មេ​សា​នេះ រដ្ឋបាល​ខេត្តព្រៃវែង​បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ ស្ដី​ពី​ការ​ផ្អាក​បណ្ដោះអាសន្ន នូវ​ការ​ធ្វើ​ចរាចរណ៍​ចេញ​-​ចូល ក្នុងភូមិ​សាស្ដ្រ​ភូមិ​ត្រពាំង​ធំ និង​ភូមិ​ឆ្អឹង​ពស់ នៃ​ឃុំ​ពាន​រោង ស្រុក​ស្វាយ​អ​ន្ទ​រ ក្រោយ​ពី​បាន​រក​ឃើញ​មាន​មនុស្ស​ចំនួន​៦​នាក់ នៅ​ក្នុងភូមិ​ទាំង​២​នេះ បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។

រដ្ឋបាល​ខេត្តព្រៃវែង បាន​បញ្ជាក់​ថា ការ​ផ្អាក​ជា​បណ្ដោះអាសន្ន​នេះ​នឹង​ត្រូវធ្វើ​ឡើង ចាប់ពី​ម៉ោង​សូន្យ ថ្ងៃ​ទី​២៩​មេ​សា នេះ​តទៅ នៅ​លើ​គោលដៅ​ចំនួន​២​រួម​មាន ៖

គោលដៅ​ទី​១ ៖ សម្រាប់​ភូមិ​ត្រពាំង​ធំ បិទ​ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន ព្រំ​ព្រ​ទល់​ភូមិ​កូន​ពោធិ៍ មុខ​ផ្ទះ​លោក ប៉ូ ពេញ និង​ត្រង់​ចំណុច​ក្លោ​ង​ទ្វារ​វត្ត​រកា ភូមិ​ត្រពាំង​ធំ ឃុំ​ពាន​រោង ។
គោលដៅ​ទី​២ ៖ សម្រាប់​ភូមិ​ឆ្អឹង​ពស់ បិទ​ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន ព្រំប្រទល់​ភូមិ​ឆ្អឹង​ពស់ និង​ភូមិ​ព្រៃនគរ ឃុំ​ពាន​រោង​។

នៅ​ក្នុង​លិខិត​នោះ​ដែរ ក៏​បានអោយ​ដឹង​ទៀត​ថា ភូមិ​ទាំង​២​ខាងលើ​នេះ និង​ត្រូវ​បើក​អោយ​ដំណើរ​ជា​ធម្មតា​ឡើង​វិញ នៅ​ពេល​ដែល​ស្ថានភាព​នៃ​ការ​រីក​រាលដាល​ជម្ងឺ​កូ​វី​ដ​១៩ បាន​ធូរស្រាល​ឡើង​វិញ ហើយ​ចំពោះ​មុខ​បច្ចុប្បន្ន​នេះ អាជ្ញាធរ​ខេត្ត​ស្នើ​សុំ​អោយ​បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់​ក្នុងភូមិ​ទាំង​២ មេត្តា​កុំ​ធ្វើ​ចរាចរ​ណ៌​បំ​លាស់​ទៅ និង​ចូលរួម​អនុវត្ត​តាម​សារាចរ​ណ៌​ណែនាំ​របស់​រាជរដ្ឋាភិបាល ៣​កុំ ៣​ការពារ​ទាំងអស់​គ្នា ដើម្បី​បញ្ជៀ​ស​ពី​ការ​ឆ្លង​រាលដាល​នៃ ជម្ងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​មូលដ្ឋាន​របស់​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ