ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូ​ដា នី​តា បែ​បន់​ឱ្យ ស៊ិ​ន ឧត្តម​ផល្លា ឆ្លង​ផុត​អំពី​ដំណាក់កាល​ជំងឺ​សាហា​.​វ​មួយ​នេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ច្រៀង បាន​ច្រើន​ភាសា ស៊ិ​ន ឧត្តម​ផល្លា បាន​ទម្លាយ​ការណ៍​ពិត​ដោយ ប្រកាស​ថា សព្វ​ថ្ងៃនេះ នាង​រស់រាន​ដោយ​ជំងឺមហារីក​។…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ច្រៀង បាន​ច្រើន​ភាសា ស៊ិ​ន ឧត្តម​ផល្លា បាន​ទម្លាយ​ការណ៍​ពិត​ដោយ ប្រកាស​ថា សព្វ​ថ្ងៃនេះ នាង​រស់រាន​ដោយ​ជំងឺមហារីក​។ ក្រោយ​ពេល​ទម្លាយ​រឿង​ផ្ទាល់ខ្លួន​គ្រប់​គ្នា​រន្ធត់​តក់ស្លុត ពេល​ដឹង​ថា តារា​ធ្លាប់​ល្បីឈ្មោះ​ស៊ិ​ន ឧត្តម​ផល្លា បែរជា​សម្រាក​នៅ​លើ​គ្រែ​រស់​ជាមួយ​ជំងឺ ខណៈ​រូប​កាយ​ធ្លាប់តែ​ផូរផង់​។

អ្នក​នាង សូ​ដា នី​តា ដែល​បានដឹង​ដើមហេតុ​នេះ បាន​សម្តែង​សេចក្តី​ព្រួយបារម្ភ ដោយសារ​ធ្លាប់​មាន​អនុស្សាវរីយ៍ ការងារ​ជាមួយ​គ្នា លុះដល់​ពេល​ដឹង​ថា បែប​នេះ កាន់តែ​អាណិត ហើយ​បាន​សរសេរ​ថា « នាង​ខ្ញុំ​ដឹង​១​រយៈពេល​ហើយ ចំពោះ​ជំងឺ​បងស្រី តែ​មិន​នឹក​ស្មានថា ឆ្ង​ន់​ឆ្ង​រ​បែប​នេះ ព្រោះ​គិត​ថា មិនយូរ ២ ឬ​៣​ខែ​នឹង​ជា​វិញ​ហើយ ។ តែ​អី​ឡូ​វ​កាន់​ឆ្ង​ន់​ឆ្ង​រ​ហួស​ពី​ការ​ស្មាន សូម​ទេវត្តា​ឆ្នាំ​ថ្មី នឹង​វត្ថុ​សាក​សិទ្ធិ សូម​ជួយ​អោយ​បងស្រី​បាន​រឹង​មាំ​នឹង​ឆាប់​ស្បើយ​ពី​ជំងឺ មហារីក​បំពង​ក នេះ​ផង​។ បងស្រី​មនុស្ស​ល្អ​សង្ឃឹម​ទេវតា​លោក​នឹង​ឃុំគ្រង​បងស្រី ឆាប់​ជា​បង និង​អាល​មក​ជួបជុំ​ក្រុម​យើង​វិញ Sin Oudom Phalla.»​។

គួរ​បញ្ជាក់​ថា អ្នក​នាង​ស៊ិ​ន ឧត្តម​ផល្លា កើត​ជំងឺមហារីក​កូនកណ្តុរ ពី​ដំបូង​នៅ​ត្រង់​.​ក យូរ​បន្តិច​ទៅ​ឡើង​ដល់ទី​តាំង​ក្បាល​។ អ្នក​នាង​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​មួយ​។ អ្វី​ដែល​តារា​រូប​នេះ ប៉ង​ចង់បាន គឺ​ចង់​មាន​សង្ខារ​គ្រប់គ្រាន់​ក្នុង​ការ​តស៊ូ​រស់រាន ដើម្បី​ចង់​ឃើញ​កូនប្រុស​ស្រី​ទាំង​៣​នាក់​មានគូស្រក​រៀង​ៗ​ខ្លួន ។ ហើយ​អ្នក​នាង​ជានា​រី​ដ៏​រឹង​មាំ​ម្នាក់​ដែល​តស៊ូ​ចិញ្ចឹម​កូន​តែ​ម្នាក់ឯង ជា​ស្ត្រី​មេម៉ាយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ