ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពីល្ងាចឃើញ​គាត់​ដើរចុះឡើងៗតាមផ្លូវ​​មួយនេះ លុះព្រឹកឡើង​ម្នាក់ៗឆោឡោយ៉ាងតក់​ស្លុត​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ស.ព​បុរស​ម្នាក់​ត្រូវ​បាន​អ្នកដំណើរ​ប្រទះ​ឃើញក្នុងសភាពបែកខ្ទេចសាច់​នៅ​លើ​ដងផ្លូវ ដែល​គេ​សង្ស័យ​ថា ត្រូវ​បាន​រថយន្ត​បុក និង​កិន​ជា​បន្តបន្ទាប់ ខ​ណៈ​ពេល​ដែល​​ជនរងគ្រោះ​ធ្វើ​ដំណើរលើ​ដងផ្លូវ ។ ​ទោះបីជា​យ៉ាងណា ​គេ​ពុំ​ដឹង​ថា…

រាជធានី​ភ្នំពេញ​ ៖ ​ស.ព​បុរស​ម្នាក់​ត្រូវ​បាន​អ្នកដំណើរ​ប្រទះ​ឃើញក្នុងសភាពបែកខ្ទេចសាច់​នៅ​លើ​ដងផ្លូវ ដែល​គេ​សង្ស័យ​ថា ត្រូវ​បាន​រថយន្ត​បុក និង​កិន​ជា​បន្តបន្ទាប់ ខ​ណៈ​ពេល​ដែល​​ជនរងគ្រោះ​ធ្វើ​ដំណើរលើ​ដងផ្លូវ ។ ​ទោះបីជា​យ៉ាងណា ​គេ​ពុំ​ដឹង​ថា បុរស​រូប​នោះបាន​ជួប​គ្រោះថ្នាក់​​តាំង​ពី​ពេល​ណា​នោះ​ទេ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​ព្រឹក​ថ្ងៃ​ទី​២៨ ខែ មេ​សា ឆ្នាំ ២០២១ នៅ​តាម​បណ្តោយ​មហា​វិ​ថី​ឈ្នះ ឈ្នះ ក្នុងភូមិ កប់​ស្រូវ​ធំ សង្កាត់ គោករ​ការ ខណ្ឌ​ព្រែក ព្នៅ រាជធានី​ភ្នំពេញ​។

ស.ព​បុរស​រងគ្រោះ​រូប​នោះ ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ​ ត្រូវ​រថយន្ត​កិន​ជា​បន្តបន្ទាប់ បែក​​ខ្ទេចសាច់​នៅ​កណ្តាលផ្លូវ មើលលែងស្គាល់ទៅហើយ ។

​តាម​នគរបាល​មានការ​សង្ស័យថា បុរស​រងគ្រោះ​រូប​នោះ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​រថយន្ត​បើក​បុក​និង​កិន​តាំងពី​ពេល​យប់ នៅ​ពេលដែល​​ជនរងគ្រោះ​ធ្វើ​ដំណើរ​ដោយ​ថ្មើ​ជើង​ ហើយ​ត្រូវ​បាន​រថយន្តដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​កិន​ជា​បន្តបន្ទាប់​ទៀត ។

តាម​អ្នក​ភូមិ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា តាម​ភិនភាគ​ស.ព​បុរស​នោះ ទំ​នងជា​បុរស​មាន​សតិ​មិន​គ្រប់ អត់​ស្បែកជើង ដែល​បាន​ធ្វើ​ដំណើរ​ចុះឡើង​ៗនៅ​លើ​ដងផ្លូវ កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​២៧​ ខែ​មេ​សា ឆ្នាំ​២០២១ ស្រាប់តែ​ព្រឹក​ឡើង មានការ​ភ្ញាក់ផ្អើល​ប្រទះ​ឃើញ​ស.ព​បុរស​ម្នាក់​ត្រូវ​រថយន្ត​កិន​តែ​ម្តង​។

ក្រោយពេលកើតហេតុ ស.ព​ត្រូវ​បាន​អាជ្ញាធរ និង​សមត្ថ​កិ​ច​ច្ច ចាត់​ចែងបញ្ជូន​ទៅ​កាន់​ឈាបនដ្ឋាន​វត្តកប់ស្រូវ ដើម្បី​បូជា​តាម​ប្រពៃណី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ