ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនប់​និង​ទ្វារ​ទឹក គង្គា ក្លាយជា​តំបន់​ទេសចរណ៍​នា​ឱកាស​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ប្រុស​ស្រី ក្មេង​ចាស់ រាប់​ពាន់​នាក់ ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ថ្ងៃ​កាន់បិណ្ឌ​ទី​១ រហូត​ដល់​ក្រោយ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​២​ថ្ងៃ (​ថ្ងៃ​ទី​១៤ តុលា ២០១៤) នៅ​តែ​បន្ត​នាំ​គ្នា​ទៅ​កម្សាន្ត​និង​លេង​ទឹក នៅ​ទំនប់​ទឹក​គង្គា ដដែល ។ បើ​តាម​ការ​ប៉ាន់​ប្រមាណ អ្នក​ទៅ​កម្សាន្ត​នៅ​ទីនោះ​នឹង​បន្ត​៣-៤​ថ្ងៃ​ទៅ​មុខ​ទៀត ។ ទំនប់​និង​ទ្វារ​ទឹក «​គង្គា​» ស្ថិត​ក្នុង​ឃុំ​តាំងក្រសាំង ស្រុក​ទឹក

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ប្រុស​ស្រី ក្មេង​ចាស់ រាប់​ពាន់​នាក់ ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ថ្ងៃ​កាន់បិណ្ឌ​ទី​១ រហូត​ដល់​ក្រោយ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​២​ថ្ងៃ (​ថ្ងៃ​ទី​១៤ តុលា ២០១៤) នៅ​តែ​បន្ត​នាំ​គ្នា​ទៅ​កម្សាន្ត​និង​លេង​ទឹក នៅ​ទំនប់​ទឹក​គង្គា ដដែល ។ បើ​តាម​ការ​ប៉ាន់​ប្រមាណ អ្នក​ទៅ​កម្សាន្ត​នៅ​ទីនោះ​នឹង​បន្ត​៣-៤​ថ្ងៃ​ទៅ​មុខ​ទៀត ។ ទំនប់​និង​ទ្វារ​ទឹក «​គង្គា​»  ស្ថិត​ក្នុង​ឃុំ​តាំងក្រសាំង ស្រុក​ទឹក ផុស មាន​ចម្ងាយ​ជាង​២០​គីឡូម៉ែត្រ​ពី​ក្រុង​កំពង់ឆ្នាំង ។

ទំនប់់​ទឹក​មួយ​នេះ កសាង​ឡើង​ដោយ​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩៥ អនុវត្ត​គម្រោង​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ សម្រាប់​ការ​ស្រោចស្រព​ស្រូវប្រាំង និង​វស្សា​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ចំនួន​២​គឺ ស្រុក​ទឹកផុស និង​ស្រុក​រលាប្អៀរ ។  ដោយសារ​តែ​ទំនប់​ទឹក​មួយ​នេះ​មាន​អំណោយផល​សម្រាប់​លេង​កម្សាន្ត​ទឹក និង​មាន​ម្លប់​ត្នោត​ជា​ច្រើន​ដើម ដែល​អាច​ឱ្យ​បងប្អូន​នៅ​អង្គុយ​សម្រាក​លំហែ កាយ​បាន ទើប​ធ្វើ​ឱ្យ​ទំនប់​ទឹក​មួយ​នេះ​ក្លាយជា​តំបន់​ទេសចរណ៍​មួយ​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។

ជាក់ស្តែង ចាប់ពី​ថ្ងៃ​កាន់បិណ្ឌ​ទី​១ រហូត​ដល់​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ និង​មក​ដល់​ពេល​នេះ​(១៤​តុលា​) នៅ​តែ​មាន​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក​ទៅ​កម្សាន្ត​នៅ​ទីនោះ​ជា​រៀងរាល់ថ្ងៃ ដោយ​ខ្លះ​មាន​ដាក់​គ្រឿង​ភេសជ្ជៈ​ស្រា​បៀរ និង​មាន​ចង្ក្រាន​អាំង​សាច់ ខ្លះ​មាន​ដាក់​ម្ហូប​ឆ្អិន​ស្រាប់ ខ្លះ​មាន​ចង្ក្រាន​ហ្កា​ស ទៅ​ចម្អិនម្ហូប​នៅ​ក្រោម​ដើម​ត្នោត ។​ល​។ ចំណែក​អ្នកខ្លះ​ទៀត ចុះ​ងូតទឹក បាចទឹក​ដាក់​គ្នា ខ្លះ​ជិះ​ពោង​ហែល​ទឹក ជាដើម​។ អ្វី​ដែល​ជា​ការ​កត់សម្គាល់​នោះ គឺ​ក្នុងឆ្នាំនេះ​ប្រជាពលរដ្ឋ​ទៅ​កម្សាន្ត​នៅ​ទីនោះ​យ៉ាងច្រើន ស្ទើរ​រក​កន្លែង​សម្រាប់ ​អង្គុយ​គ្មាន ។

នៅ​តំបន់​នោះ ដោយសារ​តែ​មាន​អ្នក​ទៅ​កម្សាន្ត​យ៉ាងច្រើន​កុះករ​បែប​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ចេះ​ធ្វើ​តូប​ដាក់​កន្ទេល ខ្លះ​មាន​កន្ទេល​ក្រាល​នឹង​ដី ខ្លះ​មាន​ពោង (​ពោះវៀន​កង់​រថយន្ត​) សម្រាប់​ជួល​យក​ប្រាក់​ផង​ដែរ ។ ក្រៅពី​នេះ ពួក​គាត់​ធ្វើ​ម្ហូប នំចំណី និង​លក់​គ្រឿងក្លែម​ទៀត​ផង ដែល​ទាំងនេះ​ក៏​អាច​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ដោះស្រាយ​ជីវភាព​បាន​មួយ​កម្រិត ។

នៅ​ទី​កម្សាន្ត​មួយ​នេះ ក៏​មានការ​សហការ​គ្នា​រវាង​កងទ័ព​ឈរជើង​នៅ​ទីនោះ ជាមួយ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន រួម​ទាំង​ប្រជា​ការពារ ក្នុង​ការ​រក្សា​ការពារ សន្តិសុខ សណ្តាប់ធ្នាប​ជូន​អ្នក​ទៅ​កម្សាន្ត​នៅ​ទីនោះ ។ ជាមួយ​នេះ ពួក​គាត់​ក៏​បាន​កម្រៃ​មក​វិញ​ពី​ការ​ដាក់​ផ្ញើ​ម៉ូតូ និង​រថយន្ត ដែល​មាន​តម្លៃ​ធម្មតា​មិន​បាន​យក​លើស​កំណត់ នាំ​ឱ្យ​ប្រជាពលរដ្ឋ​អាក់អន់ស្រពន់ចិត្ត​ឡើយ ៕