ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បើកឡាន​​ដឹក​សាំង​លក់​ឱ្យ​ម៉ូយ ទៅ​ឈប់​ក្បែ​រ​ចង្ក្រាន​ស្ងោរ​ពោត ជួបគ្រោះ​ស្មានមិនដល់​

2 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ៖ រថយន្ត​កូរ៉េ​១​គ្រឿង ផ្ទុក​សាំង​៦​ពាន់​លី​ត្រ ត្រូវ​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ នៅ​ខណ​:​ពេល​កំពុង​បើក​ចូល​ទៅ​ចែកចាយ​សាំង​អោយ​ម៉ូយនៅ​ចំណុច​ភូមិ​លេខ​២ ឃុំ​ពាម​រាំង ស្រុក​លើក​ដែក ខេត្តកណ្ដាល កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៩​ព្រឹកថ្ងៃ​ទី​២៧​…

ខេត្ត​កណ្តាល ៖ រថយន្ត​កូរ៉េ​១​គ្រឿង ផ្ទុក​សាំង​៦​ពាន់​លី​ត្រ ត្រូវ​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ នៅ​ខណ​:​ពេល​កំពុង​បើក​ចូល​ទៅ​ចែកចាយ​សាំង​អោយ​ម៉ូយនៅ​ចំណុច​ភូមិ​លេខ​២ ឃុំ​ពាម​រាំង ស្រុក​លើក​ដែក ខេត្តកណ្ដាល កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៩​ព្រឹកថ្ងៃ​ទី​២៧​ មេ​សា​នេះ​។

បើ​តាម​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ​នោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​ដឹក​សាំង​ខាងលើ បើក​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ បាន​ចូល​ទៅ​ឈប់​នៅ​ខាង​មុខ​ផ្ទះ​អ្នកស្រុក ក្នុង​បំណង​បូម​សាំង​លក់​អោយ​ម៉ូយ ប៉ុន្តែ​ដោយនៅ​ខាង​មុខ​ផ្ទះ​នោះ​គេ​មាន​ដាក់​ចង្ក្រាន​ស្ងោរ​ពោត​លក់​ផង​នោះ ក៏​ធ្វើ​ឲ្យ​អណ្ដាតភ្លើង​នៅ​ក្នុង​ចង្ក្រាន​ឆាបឆេះ​រថយន្ត​ដឹក​សាំង​នោះ​តែ​ម្ដង​។

តាម​ប្រភព​ដដែល​នេះ​បាន​បន្ត​ទៀត​ថា ពេល​ភ្លើង​ឆាបឆេះ​រថយន្ត​ភ្លាម ​ម្ចាស់​រថយន្ត​ក៏​បាន​ស្ទុះ​ឡើង​បើករថយន្ត​ចេញ​មក​ភ្លាម​ហើយ​ព្យាយាម​ស្រែកហៅ​អ្នកស្រុក​ឲ្យ​ជួយ​បាញ់​ទឹក​ពន្លត់ ហើយ​អ្នកស្រុក​ក្បែរ​នោះ​បាន​ជួយ​បាញ់​ទឹក​អស់​ជា​ច្រើន​ដែរ តែ​ភ្លើង​នៅ​តែ​មិន​រលត់ ទើប​ម្ចាស់​រថយន្ត​សម្រេចចិត្ត​បើករថយន្ត​ចុះ​ពី​ផ្លូវ​សំដៅ​ចូល​ទៅ​ចំការ​ស្វាយ​អ្នកស្រុក និង​ទុក​រថយន្ត​ចោល ហើយ​រត់​យករួចខ្លួន​តែ​ម្ដង​ទៅ​។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​ អ្នកស្រុក​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​មាន​ហេតុការណ៍​​ខាងលើ​កើតឡើង​ភ្លាម​ៗ ​អ្នកស្រុក​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាមៗផងដែរ​ ហើយ​ខាង​សមត្ថកិច្ច​ក៏ចុះ​​មក​ដល់​ភ្លាម​ៗ​ដែរ ដោយ​បាន​នាំ​យក​ទាំង​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន 2 គ្រឿង​មក​ជាមួយ​ដែរ ប៉ុន្តែ​ពេល​មក​ដល់​ សមត្ថកិច្ច​មិន​បាន​ជួយ​បាញ់​ទឹក​ពន្លត់​នោះ​ទេ​ ដោយចត​​រថយន្ត​ពន្លត់អគ្គិ​ភ័យនោះ​នៅ​លើ​ផ្លូវ មិនដឹង​ថា​មាន​​មូលហេតុ​អ្វី​នោះ​ទេ​។

ពាក់ព័ន្ធ​​នឹង​ករណី​​ខាងលើ​នេះ ខាង​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ មូលហេតុ​ដែល​ពួក​គាត់​មិន​ព្រម​បាញ់​ទឹក​ពន្លត់​ ពីព្រោះ​រថយន្ត​ដែល​ឆេះ​នោះ គឺជា​រថយន្ត​ដឹក​សាំង​ ដូច្នេះ​បើ​បាញ់​ទឹក​ពន្លត់​ទៅ​ ភ្លើងមិន​រលត់​នោះ​ទេ តែនឹងធ្វើ​ឱ្យ​​ឆេះ​កាន់តែ​ខ្លាំង​ឡើង​ ដូច្នេះ​ហើយ​ទើប​សមត្ថកិច្ច​មិន​បាញ់​ទឹក​ពន្លត់ តែ​នៅ​រង់ចាំ​ជួយ​អន្តរាគមន៍​ក្នុង​ករណី​បើ​ភ្លើង​ឆាបឆេះ​រាលដាល​ដល់​ចំការ ឬ​ផ្ទះសម្បែង​អ្នកស្រុក​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ