រាជធានីភ្នំពេញ ៖ តារាចម្រៀងនាង ផាត់ សុធារ៉ា បានចេញមុខច្រានចោលភ្លាមៗ ដើម្បីកុំអោយមហាជនមានការភាន់ច្រឡំថា រូបនាងនៅបន្តទំនាក់ទំនងស្នេហ៍ជាមួយលោក លាន អាព្រីលគីនីន ដ្បិតអតីតស្នេហ៍របស់ពួកនាងបានបញ្ចប់យូរហើយ ។
ការចញមុខបដិសេធពីនាង ផាត់ សុធារ៉ា នាពេលនេះបានធ្វើឡើងបន្ទាប់ពីភរិយាលោក លាន អាព្រីលគីនីន គឺអតីតតារាសម្តែងនាង កែវ
វល័ក្ខ បានបង្ហោះសារតាមហ្វេសប៊ុកដោយជេរប្រទេចយ៉ាងអសុរសទៅលើស្វាមីដែលលួចមានស្រីក្រៅ។ សំណេររបស់អ្នកនាង កែវ វល័ក្ខ នាពេលនេះត្រូវបានមហាជនមួយចំនួនបានដាក់បន្ទុកទៅលើនាង ផាត់ សុធារ៉ា ដែលធ្លាប់មានទំនាក់ទំនងស្នេហ៍ជាមួយលោក លាន អាព្រីលគីនីន នាពេលកន្លងមក។
យ៉ាងណា ពាក់ព័ន្ធការយល់ឃើញពីមហាជនខាងលើនេះនាង ផាត់ សុធារ៉ា បានចេញមកច្រានចោលភ្លាមៗ ដោយអះអាងថា ទំនាក់ទំនងស្នេហ៍រវាងនាងនិងលោក អាព្រីល គីនីន ដែលបច្ចុប្បន្នមានងារជាឧកញ៉ានោះគឺបានបញ្ចប់យូរហើយ។
ផាត់ សុធារ៉ា បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិកថា អ្វីដែលភរិយាលោក លាន អាព្រីលគីនីន បានបង្ហោះនោះគឺសំដៅទៅលើស្រីផ្សេង ពោលមិនមែនរូបនាងឡើង។ នាងបញ្ជាក់ថា នាងបានខលទៅសួរអ្នកនាង កែវ វល័ក្ខ ពាក់ព័ន្ធបញ្ហាខាងលើនេះ ហើយអ្នកនាងបានឆ្លើយតបថា ការសសេរបង្ហោះនោះគឺសំដៅស្រីផ្សេងដែលលោក អាព្រីល គីនីន បាននៅជាមួយ ដោយមិនសំដៅលើរូបនាងនោះឡើយ។
នាងបន្ថែមថា យ៉ាងណានាងបានចូលមើលរាល់ការខំមិនពីក្រោមដែលអ្នកនាងកែវ វល័ក្ខ បានបង្ហោះនោះគឺមានមហាជនមួយចំនួនបានចោទមករូបនាង ដោយមិនបានដឹងរឿងច្បាស់។ត្រង់ចំណុចនេះនាងចង់បញ្ជាក់ថា ចំពោះទំនាក់ទំនងនាង និងលោក អាព្រីលគីនីន នោះគឺបានបញ្ចប់យូរហើយ ហើយបច្ចុប្បន្នក៏គ្មានទាក់ទងអ្វីនឹងគ្នាទៀតដែរ។
បើតាម ផាត សុធារ៉ា រឿងដែលលោក អាព្រីល គីនីន បានយកអង្ករនិងលុយមួយចំនួនទៅជូនម្តាយរបស់នាងនាឱកាសបុណ្យចូលឆ្នាំខ្មែរនោះគឺនាងក៏បានបដិសេធមិនទទួលឡើយ។នាងថា នាងប្រាប់លោក អាព្រីល គីនីន កុំយកមកអោយគ្រួសារនាងអី កុំអោយមានបញ្ហាជាមួយភរិយារបស់លោក ប៉ុន្តែលោកអាព្រីល គីនីន ថា លោកគ្រាន់តែចង់ធ្វើបុណ្យប៉ុណ្ណោះ។យ៉ាងណា អំណោយខាងលើនេះគឺម្តាយរបស់នាងជាអ្នកទទួលយកប៉ុណ្ណោះ សម្រាប់រឿងនេះនាងមិនបានដឹងឡើយ ហើយនាងក៏បានប្រាប់ទៅភរិយារបស់លោក អាព្រីល គីនីន អោយបានយល់រួចហើយ
នាង ផាត់ សុធារ៉ា បានលើកឡើងបញ្ជាក់ថា រាល់អ្វីដែលភរិយាលោក អាព្រីល គីនីន បានបង្ហោះនោះគឺសំដៅតែទៅលើស្វាមី និងស្រីដែលលោក អាព្រីល គីនីន កំពុងទាក់ទងប៉ុណ្ណោះ សម្រាប់នាងគឺមិនពាក់ព័ន្ធឡើយ។ យ៉ាងណា នាងបានព្រមានថា ប្រសិនបើភរិយារបស់លោក អាព្រីល គីនីន បានបង្ហោះអ្វីដែលពាក់ព័ន្ធឈ្មោះរបស់នាងនោះ នាងអាចនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ