ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះបីភ្នំពេញ Lockdown បិទផ្លូវគ្រប់ទីកន្លែង តែមានចោរប្លន់ម៉ូតូ!

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ បុរស​ម្នាក់ ជិះម៉ូតូ ទៅទិញត្រី យកមកលក់ នៅតាមភូមិ ត្រូវក្រុមចោរ ធាក់ប្លន់ យកម៉ូតូហុងដាឌ្រីម ស៊េរី…

ភ្នំពេញ៖ បុរស​ម្នាក់ ជិះម៉ូតូ ទៅទិញត្រី យកមកលក់ នៅតាមភូមិ ត្រូវក្រុមចោរ ធាក់ប្លន់ យកម៉ូតូហុងដាឌ្រីម ស៊េរី ឆ្នាំ​២០២០។ ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៤ និង ៣០នាទីទើបភ្លឺ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះ ហៅផ្លូវទំនប់កប់ស្រូវ ដែលស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

ម៉ូតូ ដែលចោរប្លន់នោះ ម៉ាកហុងដាឌ្រីម ស៊េរី ឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 4340។ ម្ចាស់មិនចាំអក្សរ ( 1AB—- )។

ជនរងគ្រោះឈ្មោះ ធឹម ស៊ុន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរទិញត្រី លក់តាមភូមិ ស្នាក់នៅភូមិ ត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិ​បូរតាផង់ ឃុំត្រពាំងក្រញ៉ូង ស្រុកតាំងកក់ ខេត្តតាកែវ​។

​ប្រភពព័ត៌មានពីជនរងគ្រោះ បានអោយដឹងថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ជិះតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ គោលបំណង ទៅទិញត្រី នៅផ្សារព្រែកព្នៅ។ លុះជិះម៉ូតូមកដល់​ចំណុចកើតហេតុ ក៏ស្រាប់តែឃើញជនសង្ស័យជិះម៉ូតូហុងដាឌ្រីម ២គ្រឿង មិនចាំស៊េរី និងស្លាកលេខ បានធ្វើសកម្មភាព ធាក់ម៉ូតូរបស់គាត់ បណ្តាលឲ្យដួល ហើយជនសង្ស័យ បានលើកយកម៉ូតូរបស់គាត់។ តែនៅពេលនោះ គាត់ស្រែកថា ចោរៗដែរ តែអត់មានបងប្អូនធ្វើដំណើរតាមផ្លូវទេ។ ចំណែកជនសង្ស័យ នាំគ្នាជិះម៉ូតូ គេចខ្លួនបាត់​។

ប្រភពព័ត៌មាន បានបន្តទៀតថា ខណៈពេលភ្លាមៗនោះ ជនរងគ្រោះ បានទៅប្តឹងសមត្ថកិច្ច នៅគោលដៅ​ភ្លាមៗ ហើយកំលាំងសមត្ថកិច្ច នៅតាមគោលដៅ បានទាក់ទងទៅបណ្តាលគោលដៅផ្សេងផងដែរ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដើម្បីជួយអន្តរាគមន៍ផងដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ